Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ផ្ទះមនុស្សធម៌ទី៩៤ ជូនពលរដ្ឋជាស្ត្រីមេម៉ាយ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ៨០គ្រួសារក្នុងស្រុកអង្គរធំ

ដោយ Pothe Thun
07/04/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសហការី ប្រគល់ផ្ទះមនុស្សធម៌ទី៩៤ ជូនពលរដ្ឋជាស្ត្រីមេម៉ាយ ឈ្មោះ នៀម ទឿន អាយុ៣៩ឆ្នាំ មានកូន២នាក់ក្នុងបន្ទុក និងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៨០គ្រួសារ រស់នៅក្នុងភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ។

ក្នុងឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបទុក្ខលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សំបុរ សាសនាអ្វីឡើយ។ លោកជំទាវ បន្តថាស្ថិតក្នុងគ្រួសារមានជីវភាពទីទ័លក្រ និងរងគ្រោះដោយ ជាស្ត្រីមេម៉ាយ ដែលតម្រូវឱ្យមានការជួយជ្រោមជ្រែងពីញាតិជិតខាង សហគមន៍ និងអាជ្ញាធរមូលដ្ឋានជួយទំនុកបម្រុង។ តាមរយៈនេះជឿជាក់ថា ដោយក្ដីស្រឡាញ់ និងការអាណិតអាសូរក្រុមគ្រួសារនេះ បងប្អូននឹងបន្តជួយជ្រោមជ្រែងផ្ដល់នូវកម្លាំងចិត្ត និងចូលរួមត្រេកអរ រចំពោះផ្ទះមនុស្សធម៌នេះ ដែលផ្ទះនេះនឹងក្លាយជាជំរកដ៏កក់ក្ដៅសម្រាប់ពួកគាត់ចាប់ពីពេលនេះតទៅ។

សូមជម្រាបថា ផ្ទះមនុស្សធម៌ដែលផ្ដល់ជូនស្ត្រីមេម៉ាយខាង បានការឧបត្ថម្ភរបស់ លោកជំទាវ ហូ សារ៉េត លីវម៉ូវ និងក្រុមគ្រួសារ មានទំហំ៦ គុណ៦ម៉ែត្រ មានបន្ទប់គេង២ បន្ទប់ទឹក១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ បាតក្រាលការ៉ូ និងចាក់សាបជុំវិញ។ ក្នុងក្រុមការងារក៏បានផ្ដល់ជូន អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ឃីត២កញ្ចប់ កន្ទេល២ កង់១គ្រឿង សម្ភារផ្ទះបាយ ឆ្នាំង២ ធុងទឹកជ័រ១គូ ធុងធំ៤៥លីត្រ១ និងថវិកា ៤០ម៉ឺនរៀល។ ដោយឡែកពលរដ្ឋរងគ្រោះ ៨០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ឃីត១កញ្ចប់ កន្ទេល១ និងថវិកា ៥ម៉ឺនរៀល៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហម

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកវ៉ារិន ណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ

ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកវ៉ារិន ណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យអាជ្ញាធរបន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារ ឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យអាជ្ញាធរបន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារ ឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ

មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីវិជ្ជាសង្រ្គោះបឋម និងការអប់រំសុខភាព ពីសាខាកាកបាទក្រហមខេត្ត

មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីវិជ្ជាសង្រ្គោះបឋម និងការអប់រំសុខភាព ពីសាខាកាកបាទក្រហមខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.