Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យអាជ្ញាធរបន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារ ឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ

ដោយ Pothe Thun
08/04/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យអាជ្ញាធរបន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារ ឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំង ២៥រាជធានីខេត្ត បន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារ ឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ជាពិសេសសូមឱ្យម្ចាស់សិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្មទាំងអស់ ត្រូវគោរពលក្ខខណ្ឌច្បាប់ការងារសម្រាប់កម្មករនិយោជិត ស្ដីពីការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌនៃរបបសន្តិសុខសង្គម និងត្រូវហាមប្រើប្រាស់ពលកម្មកុមារ ការងារដោយបង្ខំ និងទាសភាពបំណុល។

ក្នុងឱកាសបើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មលើកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម ឆ្នាំ២០២៥ នៅខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ ស៊ើង សរសុចិន្ដា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា យុទ្ធនាការនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់នៃការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យទាំងនេះ ជូនដល់មហាជន អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ជាពិសេសភ្នាក់ងារនគរបាល អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងគណៈកម្មការអភិវឌ្ឍភូមិ និយោជក និងសហគមន៍ដែលជាបណ្ដាញដ៏សំខាន់អាចផ្ដល់ព័ត៌មានជាសាធារណៈ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ស៊ើង សរសុចិន្តា បញ្ជាក់ថា យុទ្ធនាការនេះដែរ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងយន្តការប្រឆាំងពលកម្មកុមារនៅតាមវិស័យ និងភូមិសាស្រ្តដែលមានហានិភ័យ បង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍ស្នូល និងដាក់ចេញវិធានការអធិការកិច្ចការងារ ដល់និយោជក និងអាណាព្យាបាល ដែលប្រើប្រាស់ពលកម្មកុមារនៅក្នុងទម្រង់ធ្ងន់ធ្ងរបំផុត និងទម្រង់ការងារដែលមានលក្ខណៈជាទាសភាពបំណុល។ បង្កើនប្រសិទ្ធភាពនៃកិច្ចសហការអន្តរក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្ម កុមារក្នុងវិស័យសិប្បកម្ម និងកសិឧស្សាហកម្ម និងជាការពង្រីកវិធានការផ្សព្វផ្សាយ និងយុទ្ធនាការឱ្យដល់មូលដ្ឋាន ឬសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។

លោកជំទាវរដ្ឋលេខាធិការ ក៏បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ នៅទូទាំងប្រទេស មានសិប្បកម្មផលិតឥដ្ឋ ក្បឿងដែលកំពុងដំណើរការសរុប ៤៧៤សិប្បកម្ម/សហគ្រាស បានឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់ឱ្យស្របទៅតាមការវិវត្តវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលមានកម្មករនិយោជិត ៥ ៦០៣នាក់ និងមានកុមាររស់នៅជុំវិញសិប្បកម្ម ២ ៦៥២នាក់។ រីឯវិស័យកសិឧស្សាហកម្ម មានកម្មករនិយោជិតសរុប ៦៤ ៤៤៨នាក់ និងមានកុមាររស់នៅក្នុងបរិវេណសហគ្រាស ៥ ២៤៩នាក់។ ផ្អែកលើទិន្នន័យកុមារខាងលើ ក្រសួងការងារ បានបង្កើនការយកចិត្តទុកដាក់រៀបចំផែនការចុះយុទ្ធនាការផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងការពារកុមារ ព្រមទាំងជំរុញម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវគោរពលក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិត ដោយអនុលោមតាមច្បាប់ស្ដីពីការងារលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌនៃរបបសន្តិសុខសង្គម ជាពិសេសហាមប្រើប្រាស់ពលកម្មកុមារ ការងារដោយបង្ខំ និងទាសភាពបំណុល។

បើតាម ឯកឧត្តម ភឹង ចិន្ដារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសិប្បកម្មចំនួន២៧ កំពុងដំណើរការ ដែលមានកម្មករសរុបចំនួន ៧៨៧នាក់ ស្មើនឹង៤០៩គ្រួសារ ក្នុងនោះកុមារអាយុក្រោម១៨ឆ្នាំដល់១៥ឆ្នាំ មានចំនួន៧៤នាក់ និងកុមារអាយុក្រោម១៥ឆ្នាំ ចំនួន៣៨៤នាក់។ ហើយតាមរយៈយុទ្ធនាការផ្សព្វផ្សាយនេះដែរ ឯកឧត្តមសង្ឃឹមថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងមានកិច្ចសហការល្អក្នុងការចូលរួមលើការងារប្រឆាំងការប្រើប្រាស់ពលកម្មកុមារ និងកិច្ចការពារកុមារពីការរំលោភបំពាននានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ពលកម្មកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីវិជ្ជាសង្រ្គោះបឋម និងការអប់រំសុខភាព ពីសាខាកាកបាទក្រហមខេត្ត

មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីវិជ្ជាសង្រ្គោះបឋម និងការអប់រំសុខភាព ពីសាខាកាកបាទក្រហមខេត្ត

បំពង់ស៊ីម៉ាំង និងភ្លើងហ្វាកែច្នៃខុសបច្ចេកទេសជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប កិនកម្ទេចចោល

បំពង់ស៊ីម៉ាំង និងភ្លើងហ្វាកែច្នៃខុសបច្ចេកទេសជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប កិនកម្ទេចចោល

សមត្ថកិច្ចខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ ០០០នាក់ សម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

សមត្ថកិច្ចខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ ០០០នាក់ សម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.