Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម បន្តជំនឿស្រោចទឹកប្រោះព្រំតាមផ្ទះប្រជាពលរដ្ឋ សុំសេចក្តីសុខចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ដោយ Pothe Thun
04/04/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម បន្តជំនឿស្រោចទឹកប្រោះព្រំតាមផ្ទះប្រជាពលរដ្ឋ សុំសេចក្តីសុខចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាជំនឿ ឬទម្លាប់ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ឱ្យតែដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺប្រជាពលរដ្ឋក្នុងឃុំសំរោងទាំងមូលតែងតែនិមន្តព្រះសង្ឃស្រោចទឹក នៅតាមផ្ទះនិមួយៗព្រមគ្នាតែម្តងដើម្បីឱ្យគ្រោះចង្រៃហូរទៅតាមទឹក និងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឆ្នាំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ។

លោកយាយ ភី ពលរដ្ឋរស់នៅមូលដ្ឋាននេះ បានឱ្យដឹងថា ព្រះសង្ឃនិមន្តមកសូត្រមន្តស្រោចទឹកដល់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិនេះ គឺជាជំនឿមួយ ដែលប្រជាពលរដ្ឋនៅក្នុងឃុំនេះ បានអនុវត្តន៌តាំងពីចាស់ៗជំនាន់មុនមក។ ដោយអ្នកភូមិមានជំនឿថា ការនិមន្តព្រះសង្ឃឱ្យមកស្រោចទឹកនេះ ជាការរំដោះគ្រោះ និងរឿងអាក្រក់ៗ ដែលកំពុងកើតមានឱ្យហូរទៅតាមទឹក និងសុំសេចក្តីសុខសប្បាយសម្រាប់ក្រុមគ្រួសារ ក្នុងឆ្នាំថ្មីដែលបានឈានចូលមកដល់។

លោកយាយបន្តថា ពីមុនការស្រោចទឹកប្រោះព្រំនេះ ធ្វើតែនៅក្នុងភូមិចំណុះជើងវត្តប៉ុណ្ណោះ ប៉ុន្តែនៅរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយមានការគោរព មានជំនឿ និងមានការសំណូម និងនិមន្តពីពុទ្ធបរិស័ទផងនោះ ព្រះគ្រូចៅអធិការវត្តសំរោង បានដឹកនាំព្រះសង្ឃបន្តនិមន្តស្រោចទឹកប្រោះព្រំឱ្យប្រជាពលរដ្ឋរហូតទៅដល់៥ឃុំ ក្នុងស្រុកសូទ្រនិគម ហើយឱ្យតែវេលានេះ បើមិនបាននិមន្តព្រះសង្ឃឱ្យមកស្រោចទឹកទេ គឺប្រជាពលរដ្ឋនៅមិនសុខ មិនអស់ចិត្ត មិនស្រឡះក្នុងខ្លួនឡើយ ដែលនេះហើយ គឺជាជំនឿ និងគោរព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ពលរដ្ឋផ្សេងទៀត ក៏បានបង្ហាញថា មូលហេតុដែលពយកគាត់តែងតែជឿ គោរព និងធ្វើពិធីនេះ គឺដោយសារតែពួកគាត់ធ្វើទៅតែងតែជួបនូវសេចក្តីសុខចម្រើន ដោយនៅក្នុងពិធីនេះ មិនត្រឹមតែស្រោចទឹកឱ្យតែមនុស្សប៉ុណ្ណោះទេ សូម្បីតែសម្ភារប្រើប្រាស់ដូចជា ម៉ូតូ ឡាន ក៏បានឱ្យព្រះសង្ឃប្រោះព្រំឱ្យដែរ ដើម្បីឱ្យពេលធ្វើដំណើរទៅណាជួបតែសុវត្ថិភាព។ លោកចង់ឱ្យកូនចៅជំនាន់បន្តធ្វើពិធីនេះបន្តទៅមុនទៀត ព្រោះវាជាជំនឿ ឬទម្លាប់ ដែលបានធ្វើឱ្យអ្នកភូមិបានសេចក្តីសុខ។

ព្រះតេជគុណ ជឿត គឹមអាង ព្រះគ្រូសូត្រស្តាំវត្តសំរោង មានសង្ឃដីកាថា ជារៀងរាល់ឆ្នាំព្រះសង្ឃ តែងនិមន្តទៅស្រោចទឹកឱ្យពុទ្ធបរិស័ទ ដោយធ្វើឡើងរយៈពេល៧ថ្ងៃ ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺធ្វើឡើងចំនួន៥ឃុំ ចាប់ពីថ្ងៃទី១ ខែមេសា រហូតទៅដល់ថ្ងៃស្រង់ព្រះ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្នុង១ថ្ងៃព្រះសង្ឃនិមន្តទៅស្រោចទឹកប្រោះព្រំឱ្យប្រជាពលរដ្ឋជាច្រើននាក់។ ហើយនៅតាមភូមិនិមួយៗព្រះនិមន្តចាប់ពីម៉ោង២ទៅ ហើយប្រជាពលរដ្ឋបានដងទឹកដាក់ផ្ការៀបចំរួចជាស្រាចរងចាំព្រះសង្ឃនិមន្តទៅដល់៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ផ្ទះមនុស្សធម៌ទី៩៤ ជូនពលរដ្ឋជាស្ត្រីមេម៉ាយ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ៨០គ្រួសារក្នុងស្រុកអង្គរធំ

សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ផ្ទះមនុស្សធម៌ទី៩៤ ជូនពលរដ្ឋជាស្ត្រីមេម៉ាយ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ៨០គ្រួសារក្នុងស្រុកអង្គរធំ

ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកវ៉ារិន ណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ

ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកវ៉ារិន ណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យអាជ្ញាធរបន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារ ឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំឱ្យអាជ្ញាធរបន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារ ឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.