Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ាចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្ស៉ី និងត្រៀមធ្វើការទូទាត់ប្រាក់ជាលុយរូប្លិ៍

ដោយ Pothe Thun
08/09/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
មីយ៉ាន់ម៉ាចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្ស៉ី និងត្រៀមធ្វើការទូទាត់ប្រាក់ជាលុយរូប្លិ៍
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង នាថ្ងៃពុធនេះ បានឱ្យដឹងថា មីយ៉ាន់ម៉ាបានចាប់ផ្តើមទិញ ផលិតផលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ីហើយ និងរំពឹងការទៅដល់នៃឥន្ធនម៉ាស៊ូតដំបូង នៅក្នុងពេលប៉ុន្មានថ្ងៃមុខ ព្រមទាំងត្រៀមខ្លួនជាស្រេច ដើម្បីបង់ប្រាក់ដោយប្រើរូបិយបណ្ណរូប្លិ៍របស់រុស្ស៉ីថែមទៀត។

លោក មីន អោងឡាំង បានចែករំលែកពីដំណឹងខាងលើ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី កំលុងទស្សនកិច្ចលើកទី៣ នៅឯប្រទេសរុស្ស៉ី គិតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ស្របពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមពង្រឹងទំនាក់ទំនង នៅចំពោះមុខការដាក់ទណ្ឌកម្មរបស់អន្តរជាតិ។

ក្នុងបទសម្ភាសន៍មួយលោក មីន អោងឡាំង បានថ្លែងយ៉ាងដូច្នេះថា «ការដឹកជញ្ជូនផលិតផលប្រេងឥន្ធនៈពីរុស្ស៉ីទៅកាន់មីយ៉ាន់ម៉ា កំពុងតែដំណើរការទៅមុខហើយដោយជោគជ័យ។ យើងនឹងទទួលបានឥន្ធនៈម៉ាស៊ូតដំបូងពីរុស្ស៉ី ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ»។ ពាក់ព័ន្ធនឹងការទូទាត់ប្រាក់វិញ លោក មីន អោងឡាំង បានបន្តថា «រូបិយបណ្ណណាក៏ដោយ ឱ្យតែភាគីរុស្ស៉ីទទួលយក គឺយើងនឹងទូទាត់ តាមរូបិយបណ្ណនោះ។ ប្រការនេះផ្តល់ភាពងាយស្រួលជាខ្លាំងសម្រាប់យើង ដោយសារតែការទទួលនិងផ្ទេរប្រាក់ដោយប្រើប្រាស់ រូបិយបណ្ណដទៃទៀត មានការរឹតត្បិតជាច្រើន»។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរបញ្ជាក់ថា កាលពីខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា លោក មីន អោងឡាំង ទទួលបានការអនុញ្ញាតឱ្យនាំចូល ប្រេងឥន្ធនៈពីរុស្ស៉ី កំលុងទស្សនកិច្ចលើកទី២ របស់លោក ដែលប្រព្រឹត្តទៅកាលពីខែកក្កដា។ ដោយឡែក បើតាមវិមានក្រឹមឡាំង នៅថ្ងៃពុធនេះ លោក មីន អោងឡាំង ក៏បានជួបពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅក្រៅវេទិកាសេដ្ឋកិច្ចចុងបូព៌ា EEF ក្នុងទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ផងដែរ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០

ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ នៅស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៍ពីសាខាកាកបាទក្រហមខេត្តសៀមរាប

ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ នៅស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៍ពីសាខាកាកបាទក្រហមខេត្តសៀមរាប

សហគមន៍ទេសចរណ៍នៅបឹងទន្លេសាបចំនួន២ក្នុងចំណោម ៣សហគមន៍ក្នុងខេត្ដសៀមរាប ទទួលការវាយតម្លៃល្អក្នុងរៀបចំបរិស្ថានស្អាត

សហគមន៍ទេសចរណ៍នៅបឹងទន្លេសាបចំនួន២ក្នុងចំណោម ៣សហគមន៍ក្នុងខេត្ដសៀមរាប ទទួលការវាយតម្លៃល្អក្នុងរៀបចំបរិស្ថានស្អាត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.