Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សហគមន៍ទេសចរណ៍នៅបឹងទន្លេសាបចំនួន២ក្នុងចំណោម ៣សហគមន៍ក្នុងខេត្ដសៀមរាប ទទួលការវាយតម្លៃល្អក្នុងរៀបចំបរិស្ថានស្អាត

ដោយ Pothe Thun
09/09/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សហគមន៍ទេសចរណ៍នៅបឹងទន្លេសាបចំនួន២ក្នុងចំណោម ៣សហគមន៍ក្នុងខេត្ដសៀមរាប ទទួលការវាយតម្លៃល្អក្នុងរៀបចំបរិស្ថានស្អាត
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ វាយតម្លៃថា សហគមន៍ទេសចរណ៍ចំនួន២ ក្នុងចំណោម៣ នៅលើបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្ដសៀមរាប បានរៀបចំបរិស្ថានល្អប្រសើរទៅតាមគោលការណ៍ដែលបានកំណត់។

ក្នុងការវាយតម្លៃនោះ លោក ចែម រ៉ាណែល អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង បានបង្ហាញថា តាមរយៈការចុះពិនិត្យនៅតាមសហគមន៍ទាំង៣ ក្នុងនោះសហគមន៍ចុងឃ្លៀស និង សហគមន៍កំពង់ភ្លុក រៀបចំការវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងបានល្អ។ ដោយឡែក សហគមន៍កំពង់ឃ្លាំង នៅមានការខ្វះចន្លោះមួយចំនួន ពុំទាន់អនុវត្តន៍បានតាមផែនការ Clean and Greenនៅឡើយ។

លោក ចែម រ៉ាណែល ក៏បានបញ្ជាក់ជូនអាជ្ញាធរមូលដ្ឋាន នៃសហគមន៍ទាំង៣ថា តំបន់សហគមន៍កំពង់ភ្លុក សហគមន៍ចុងឃ្លៀស និងសហគមន៍កំពង់ឃ្លាំង គឺជាតំបន់ត្រូវបានដាក់បញ្ចូលទៅក្នុងដំណើការរៀបចំផែនការ Clean and Green ដើម្បីធ្វើឱ្យតំបន់ទាំង៣នេះ អាចមានលទ្ធភាពចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត សកម្មភាពនេះដែរក៏នឹងចូលរួមលើកស្ទួយមុខមាត់តំបន់ ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់កម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរយៈការវាយតម្លៃនេះដែរ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រួមនិងអាជ្ញាធរខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាននៅតាមក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កើតគណកម្មការចាត់តាំងយុវជនបង្គោលដើម្បីឲ្យពួកគាត់ជួយកិច្ចការនេះ យុវជនបង្គោលដែលយើងត្រូវបង្កើតនោះ ក្នុងមួយភូមិៗ យ៉ាងហោចណាស់ក៏ចាប់ពី ១០នាក់ឡើងទៅបើអាច។ តាមរយៈក្រុមយុវជនស្ម័គ្រចិត្តនេះ យើងត្រូវពន្យល់ពួកគាត់ឲ្យបានច្បាស់ជាមុនសិន ទើបឲ្យពួកគាត់ចុះទៅអប់រំតាមសហគមន៍នានាឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍ផងដែរ។ បន្ថែមពីនោះ សហគមន៍ទាំងបី ត្រូវដាក់ធុងសំរាមយ៉ាងតិច ១០ នៅតាមបណ្ដាភូមិនីមួយៗ ទៅតាមទីតាំងដែលអាជ្ញាធរបានកំណត់ ក្នុងឃុំរបស់ខ្លួន។ ជាមួយនោះ អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យកសំរាមទៅដាក់ក្នុងសំរាមឱ្យបានត្រឹមត្រូវ និងញែកសំណល់កាកសំណល់ចេញពីគ្នា ជាពិសេសសំណល់ប្លាស្ទិច។

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: សហគមន៍ទេសចរណ៍នៅបឹងទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ធ្វើពិព័ណ៌ការងារ ដើម្បីបង្កើតឱការងារឱ្យយុវជន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ធ្វើពិព័ណ៌ការងារ ដើម្បីបង្កើតឱការងារឱ្យយុវជន

កិច្ចប្រជុំស្តីពីការវាយតម្លៃជ្រើសរើសនិងទទួលស្គាល់អង្គភាពសេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាលខេត្តសៀមរាប

កិច្ចប្រជុំស្តីពីការវាយតម្លៃជ្រើសរើសនិងទទួលស្គាល់អង្គភាពសេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាលខេត្តសៀមរាប

សាលារៀនសុវណ្ណភូមិសាខាសៀមរាប បញ្ជូនសិស្សឆ្នើមថ្នាក់ពិភពលោក ទៅសិក្សានៅប្រទេសអូស្ដ្រាលី

សាលារៀនសុវណ្ណភូមិសាខាសៀមរាប បញ្ជូនសិស្សឆ្នើមថ្នាក់ពិភពលោក ទៅសិក្សានៅប្រទេសអូស្ដ្រាលី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.