Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០

ដោយ Pothe Thun
08/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។

កិច្ចប្រជុំនេះមានរបៀបវារៈចំនួន៣៖ទី១ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីខែសីហា ឆ្នាំ២០២២ ទី២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងទី៣បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនេះដែរ អង្គប្រជុំក៏បានផ្ដោតទៅលើបញ្ហា ការផ្លាស់ប្ដូរអត្តសញ្ញាណបណ្ណហូសការកំណត់ ការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋទើបគ្រប់អាយុ និងស្នើសុំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជំរុញដល់សាលារៀនក្នុងខេត្ត ផ្សព្វផ្សាយដល់សិស្សានុសិស្សដែលគ្រប់អាយុ ឱ្យទៅធ្វើអត្តសញ្ញាណបណ្ណ ដើម្បីអាចឱ្យពួកគាត់មានសិទ្ធចុះឈ្មោះ និងចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ។ បន្ថែមពីនោះ អង្គប្រជុំបាន លើកស្នើដល់អាជ្ញាធរខេត្តជំរុញការអប់រំផ្សព្វផ្សាយដល់សិស្សពីច្បាប់ចរាចរណ៍ ការថែទាំសួនច្បារតាមដងផ្លូវ នៃគម្រោងផ្លូវ៣៨ខ្សែក្នុងក្រុង និង ស្នើដល់មន្ទីរជំនាញ និងពាក់ព័ន្ធធ្វើការពិនិត្យឡើងវិញលើផ្លូវ ថ្មើរជើងក្នុងក្រុង ដែលត្រូវគេបានរំលោភយកដាក់ជាកន្លែងលក់ដូរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានឯកភាពទៅលើចំណុចដែលសមាជិក សមាជិកាបានលើក ឡើង ទន្ទឹមនោះអាជ្ញាធរខេត្ត នឹងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងសាលាក្រុង ត្រូវធ្វើការត្រួតពិនិត្យនូវរាល់បញ្ហាពាក់ព័ន្ធទៅនឹងផ្លូវ ៣៨ខ្សែ ភ្លើងបំភ្លឺដងផ្លូវ ដែលជាសោភណ្ឌក្នុងក្រុង និងដើមី្បត្រៀមទទួលស្វាគមន៍ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលនឹងមកដល់ខេត្តសៀមរាប នាថ្ងៃខាងមុខឆាប់ៗនេះ។

ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក រួមនិងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ផ្សព្វផ្សាយដល់សិស្សានុសិស្សដែលគ្រប់អាយុនៅតាមសាលារៀន ទៅធ្វើអត្តសញ្ញាណបណ្ណ និងជំរុញដល់លោកស្នងការនគរបាលខេត្ត ត្រូវពន្លឿនការប្តូរអត្តសញ្ញាណបណ្ណហូសសុពលភាពជូនប្រជាពលរដ្ឋ ដើមី្បបានយកមកប្រើប្រាស់ សំខាន់ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ។

បន្ថែមក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា សកម្មភាពវាស់វែងដីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងា គ្រួសារភាគច្រើន បានធ្វើការស្ម័ត្រចិត្តរុះរើ ទៅកាន់ទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ មួយវិញទៀត ព្រឹត្តិការណ៍ នៃការប្រមូលផ្តុំមនុស្សរបស់លោក ខឹម វាសនា បានធ្វើការរំសាយជាបណ្តើរៗ មិនទាន់អស់ទាំងស្រុងនៅឡើយទេ មកដល់ត្រឹមថ្ងៃទី៦ ខែកញ្ញា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក បន្តផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ទៅចាក់វ៉ាក់សាំងទាំងដូសទី៤ និង ទី៥ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងផ្សព្វផ្សាយដល់សិស្សានុសិស្សនៅគ្រប់សាលា យល់ដឹងពីគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហានាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន បញ្ជាក់ថា៖ ចំពោះការត្រៀមលក្ខណៈក្នុងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានរយៈពេល៥០ថ្ងៃ ពីថ្ងៃទី២០ ខែតុលាដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ហេតុនេះ សូមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទាន់ពេលវេលា។ ទន្ទឹមនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកងកម្លាំងទាំងបី ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដែលបានដឹកនាំ និងដោះស្រាយបញ្ហាសំខាន់ៗ ក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ លោក បូ សាវី និងលោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ នៅស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៍ពីសាខាកាកបាទក្រហមខេត្តសៀមរាប

ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ នៅស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៍ពីសាខាកាកបាទក្រហមខេត្តសៀមរាប

សហគមន៍ទេសចរណ៍នៅបឹងទន្លេសាបចំនួន២ក្នុងចំណោម ៣សហគមន៍ក្នុងខេត្ដសៀមរាប ទទួលការវាយតម្លៃល្អក្នុងរៀបចំបរិស្ថានស្អាត

សហគមន៍ទេសចរណ៍នៅបឹងទន្លេសាបចំនួន២ក្នុងចំណោម ៣សហគមន៍ក្នុងខេត្ដសៀមរាប ទទួលការវាយតម្លៃល្អក្នុងរៀបចំបរិស្ថានស្អាត

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ធ្វើពិព័ណ៌ការងារ ដើម្បីបង្កើតឱការងារឱ្យយុវជន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ធ្វើពិព័ណ៌ការងារ ដើម្បីបង្កើតឱការងារឱ្យយុវជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.