Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

មនុស្ស ១២នាក់ស្លាប់ និង១១នាក់របួស ក្នុងហេតុការណ៍ឆេះហាងខារ៉ាអូខេមួយកន្លែងក្នុងប្រទេសវៀតណាម

ដោយ Pothe Thun
08/09/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
មនុស្ស ១២នាក់ស្លាប់ និង១១នាក់របួស ក្នុងហេតុការណ៍ឆេះហាងខារ៉ាអូខេមួយកន្លែងក្នុងប្រទេសវៀតណាម
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ មន្រ្តីក្នុងតំបន់ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង នៅឯភាគខាងត្បូង ប្រទេសវៀតណាម សម្លាប់មនុស្សចំនួន ១២នាក់ និងបង្កឱ្យរបួសចំនួន ១១នាក់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះជាន់ទី២ និងទី៣ នៃអគារខារ៉ាអូខេ ខាងលើនេះ ហើយអតិថិជន និងបុគ្គលិក បានជាប់គាំងនៅទីនោះ។ លោក ង្វៀន ថាញ់តាំ (Nguyen Thanh Tam) មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តប្រចាំទីក្រុង ថាន់អាន (Thuan An) បានប្រាប់ AFP ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះ នៅកន្លែងកើតហេតុនៅឡើយ។

គួរបញ្ជាក់ថា ករណីខាងលើ គឺជាករណីគ្រោះអគ្គិភ័យ ដែលមានអ្នកស្លាប់ច្រើនបំផុត នៅវៀតណាម គិតចាប់តាំងពីឆ្នាំ២០១៨មក នៅពេលដែលមនុស្ស១៣នាក់ បានស្លាប់ ដោយសារភ្លើងឆាបឆេះ អគារអាផាតមិនមួយកន្លែង នៅទីក្រុងហូជីមិញ។ រីឯនៅឆ្នាំ២០១៦ ក៏មានករណីគ្រោះអគ្គិភ័យនៅហាងខារ៉ាអូខេ ក្នុងទីក្រុងហាណូយ បានបណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ផងដែរ ដែលជំរុញឱ្យមានការវាយតម្លៃឡើងវិញទូទាំងប្រទេស អំពីវិធានការបង្ការអគ្គិភ័យនៅតាមបារ និងក្លឹបកម្សាន្ត។ចំណែក កាលពីខែសីហា កន្លងទៅនេះ អ្នកពន្លត់អគ្គិភ័យ ៣នាក់ បានស្លាប់បន្ទាប់ពីព្យាយាមពន្លត់ភ្លើងឆេះ នៅហាងខារ៉ាអូខេមួយទៀត ក្នុងរដ្ឋធានីហាណូយ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

មីយ៉ាន់ម៉ាចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្ស៉ី និងត្រៀមធ្វើការទូទាត់ប្រាក់ជាលុយរូប្លិ៍

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០

ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ នៅស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៍ពីសាខាកាកបាទក្រហមខេត្តសៀមរាប

ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ នៅស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៍ពីសាខាកាកបាទក្រហមខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.