Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

ដោយ Pothe Thun
05/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្បាលដីរបស់ប្រជាពលរដ្ឋចំនួន ២.៨០៦ក្បាលដី ក្នុងភូមិរំលោង ភូមិកំពង់ក្តី១ ភូមិកំពង់ក្តី២ ភូមិពន្លឺព្រះផុស ភូមិសង្កែមានជ័យ ភូមិតាពៀម និងភូមិត្រពាំងជ្រៃ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប តរូវបានបិទប្រកាសផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យបងប្អូនជាម្ចាស់ដីធ្វើការពិនិត្យព័ត៌មានលម្អិតពីដីរបស់ខ្លួន និងធ្វើការតវ៉ា ប្រសិនបើមានកំហុសឆ្គង គិតចាប់ពីថ្ងៃទី៥-១៩ ខែធ្នូ ឆ្នាំ២០២២៣ ក្នុងបរិវេណវត្តបុព្វទិសារាម ហៅវត្តកំពង់ក្ដី។

លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបង្ហាញថា ការបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីនាពេលនេះ មានសារសំខាន់ណាស់ចំពោះប្រជាពលរដ្ឋ ដែលត្រៀមនឹងទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬហៅសាមញ្ញថា ប្លង់រឹង។ ក្នុងរយៈពេល១៥ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋអាចមកពិនិត្យ ឬតវ៉ាក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យក៏បាន ដោយមន្ត្រីរបស់យើងពុំមានការឈប់សម្រាកទេ។ ក្នុងការពិនិត្យផ្ទៀងផ្ទាត់នេះដែរ បងប្អូនប្រជាពលរដ្ឋត្រូវពិនិត្យព័ត៌មានសំខាន់ៗជាច្រើនដូចជា ឈ្មោះម្ចាស់ដី ទំហំដី រូបរាងដី ប្រភេទទ្រព្យ ដីមានជាប់ពាក់ព័ន្ធនឹងដីបុរាណដ្ឋាន។ល។ ប្រសិនបើបងប្អូនមានការលំបាកក្នុងការពិនិត្យ ឬពុំចេះអក្សរ សូមបងប្អូនស្នើដល់មន្ត្រីជំនាញជួយពន្យល់ និងណែនាំបន្ថែម។

លោកបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការតវ៉ាចំពោះព័ត៌មានក្បាលដីរបស់ខ្លួនក្នុងរយៈពេល១៥ថ្ងៃនេះទេ បានន័យថាព័ត៌មានក្បាលដីរបស់បងប្អូនត្រឹមត្រូវ។ បន្ទាប់ពីបិទបញ្ចប់ការផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល នឹងលើកសំណើរជូនទៅ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីសម្រេចចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូនបងប្អូន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង មានប្រសាសន៍ដែរថា ដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងផ្ដល់សិទ្ធពេញលេញក្នុងការចាត់ចែង និងជាម្ចាស់ដីស្របច្បាប់។ ក្នុងករណីមានការរំលោភបំពានលើដីរបស់បងប្អូន វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារស្របច្បាប់អាទិភាព សម្រាប់បងប្អូនយកមកសំអាង។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិទាំងអស់ ជួយធ្វើការផ្សព្វផ្សាយបន្តឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់បានដឹង និងមកពិនិត្យព័ត៌មានលម្អិតដីរបស់ខ្លួនឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីធានាភាពសុក្រឹត ត្រឹមត្រូវ និងបង្ហាញពីកិច្ចសហការល្អរវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

អាជ្ញាធរមីនកម្ពុជា ប្រកាសទទួលស្គាល់ស្រុកពួក ជាស្រុកអស់មីន បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់

អាជ្ញាធរមីនកម្ពុជា ប្រកាសទទួលស្គាល់ស្រុកពួក ជាស្រុកអស់មីន បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់

កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តសៀមរាប

កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.