Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរមីនកម្ពុជា ប្រកាសទទួលស្គាល់ស្រុកពួក ជាស្រុកអស់មីន បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់

ដោយ Pothe Thun
07/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរមីនកម្ពុជា ប្រកាសទទួលស្គាល់ស្រុកពួក ជាស្រុកអស់មីន បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអញ្ជើញប្រកាសទទួលស្គាល់ស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន បន្ទាប់ពីផ្ទៃដីចុងក្រោយរបស់ស្រុកត្រូវបានក្រុមប្រតិបត្តិធ្វើការបោសសម្អាតរួចរាល់ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត លី ធុច បានបញ្ជាក់ថា ស្រុកពួក គឹជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់ ដែលធ្វើការបោសសម្អាតមីនចុងក្រោយរបស់អង្គការ HALO Trust ក្នុងទំហំផ្ទៃដីជាង ៣លានម៉ែត្រក្រឡា និងរួមជាមួយអង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ NPA ។ ហើយក្នុងនាមសម្តេចធិបតី និងប្រជាជនខេត្តសៀមរាប ឯកឧត្តម បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ និងស្វីស ក៏ដូចជាការលះបង់របស់អ្នកដោះមីនទាំងអស់ ដែលបានចូលរួមគាំទ្រ និងបំពេញការងារដោយផ្ទាល់ ក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅស្រុកពួក ខេត្តសៀមរាប។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ថ្មីៗនេះ កម្ពុជាបានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជារដ្ឋភាគី នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សដែលមាន ១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញា ដោយជ្រើសយកខេត្តសៀមរាប ជាទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរន។ កិច្ចប្រជុំនេះ គឺជាកាដូរពិសេសមួយជូនបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងស្របនឹងការដាក់ចេញយុទ្ធសាស្រ្តរបស់សម្តេច ទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។ ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងបង្ហាញទៅកាន់ពិភពលោក ឱ្យបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធ និងមានការគំរាមដោយសារមីន ឱ្យទៅជាតំបន់ដែលពោរពេញដោយស្នាមញញឹម និងមានសុខសន្តិភាពពេញលេញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បណ្ឌិត ក៏បានបន្ថែមថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចំរើន ជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ក្នុងនាមអាជ្ញាធរខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើការបោសសម្អាតមីនលើទំហំផ្ទៃដីសរុបជាង ១ម៉ឺន ៣ពាន់ហិកតា រកឃើញមីនថ្មើជើង ចំនួន ២៣.៤៦៨គ្រាប់, មីនតោន ៧២៣គ្រាប់, សំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទចំនួន ១១៧.៤៦៩គ្រាប់ ក្នុងនោះអ្នកទទួលផលមានចំនួន ២២៨.៩៦៥គ្រួសារ។

លោកអភិបាលរងខេត្តបន្តថា ដោយទ្បែកសម្រាប់ផែនការប្រចំាឆ្នាំ២០២៤ រដ្ឋបាលខេត្ត គ្រោងនឹងស្នើសុំអនុម័តផែនការបោសសម្អាតមីន និងចម្ការគ្រាប់លើចំនួន ៦៦ទីតាំងបន្ថែមទៀត ដែលបានរកឃើញថា អាចមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម លើផ្ទៃដីសរុបចំនួន ១១.០៣៥.០០0ម៉ែត្រការ៉េ។ ទន្ទឹមនឹងនោះ តាមរយៈយន្តការសកម្មភាពកម្ចាត់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រដ្ឋបាលខេត្តបាននឹងកំពុងបន្តធ្វើការបោសសម្អាតមីន ការផ្សព្វផ្សាយ អប់រំពីគ្រោះថ្នាក់ដោយសារមីន ដោយសហការជាមួយក្រុមការងារផែនការសកម្មភាពមីន អាជ្ញាធរថ្នាក់មូលដ្ឋាន អង្គភាពពាក់ព័ន្ធចូលរួមសហការអនុវត្តជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តសៀមរាប

កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរា ហាមឃាត់អ្នកលក់ដូរចល័តថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់

អាជ្ញាធរជាតិអប្សរា ហាមឃាត់អ្នកលក់ដូរចល័តថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់

បុណ្យរំលឹកគុណអង្គរ បានប្រារព្ធពិធីជាផ្លូវការនៅព្រឹកមិញនេះ

បុណ្យរំលឹកគុណអង្គរ បានប្រារព្ធពិធីជាផ្លូវការនៅព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.