Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ក្រោយទទួលបានជាង ១លានដូស

ដោយ Pothe Thun
09/03/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
ឥណ្ឌូណេស៊ី អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ក្រោយទទួលបានជាង ១លានដូស
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមសារព័ត៌មាន CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូណេស៊ី ទើបតែបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ ក្រោយទទួលបានវ៉ាក់សាំងក្រុមហ៊ុននេះចំនួនជាង ០១លានដូស កាលពីថ្ងៃចន្ទម្សិលមិញ។

ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារនិងឱសថ (BPOM) របស់ឥណ្ឌូណេស៊ី បានបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ AstraZeneca នឹងត្រូវចាក់ជូនមនុស្សដែលមានវ័យចាប់ពី ១៨ឆ្នាំឡើងទៅ។ កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ១.១លានដូស បានមកដល់ប្រទេសឥណ្ឌូណេស៊ី ក្រោមយន្តការអន្តរជាតិ COVAX។ ឥណ្ឌូណេស៊ីរំពឹងថា នឹងទទួលបានវ៉ាក់សាំង AstraZeneca សរុបប្រមាណ ១១.៧លានដូស តាមរយៈ COVAX ដោយពួកវានឹងមកដល់ជាបន្តបន្ទាប់ រហូតដល់ខែឧសភាខាងមុខ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលមានចំនួនប្រជាជនសរុបប្រហែល២៧០លាននាក់ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងប្រទេស កាលពីខែមករាកន្លងទៅ ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac។ វ៉ាក់សាំង Sinovac ខ្ទង់៣៨លានដូសហើយ បានដឹកមកដល់ប្រទេសឥណ្ឌូណេស៊ី ខណៈប្រជាជនឥណ្ឌូណេស៊ីច្រើនជាង២លាននាក់ ទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោច០១ដូសដំបូង៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: AstraZenecacovid 19 vaccine
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ គ្រាប់មីស៊ីលលឿនជាងសំឡេង

សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ គ្រាប់មីស៊ីលលឿនជាងសំឡេង

រដ្ឋបាលស្រុកពួក សម្រេចផ្អាកដំណើរការសាលារៀនក្នុងស្រុក ចំនួន ១៩កន្លែង

រដ្ឋបាលស្រុកពួក សម្រេចផ្អាកដំណើរការសាលារៀនក្នុងស្រុក ចំនួន ១៩កន្លែង

ការបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តសៀមរាប មានការថយចុះគួរឲ្យកត់សម្គាល់នៅខែកុម្ភៈ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១

ការបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តសៀមរាប មានការថយចុះគួរឲ្យកត់សម្គាល់នៅខែកុម្ភៈ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.