Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ គ្រាប់មីស៊ីលលឿនជាងសំឡេង

ដោយ Pothe Thun
09/03/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ គ្រាប់មីស៊ីលលឿនជាងសំឡេង
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សហរដ្ឋអាមេរិកកំពុង ព្យាយាមអភិវឌ្ឍ អាវុធមីស៊ីលលឿនជាងសំឡេង ឲ្យបានឆាប់រហ័សស្របពេលដែលរុស្ស៉ី និងចិនកំពុងតែនាំមុខផ្នែកសព្វាវុធបែបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារនេះ ។

ថ្មីៗនេះយោធាអាមេរិកទើបតែប្រកាសថា កងទ័ពអាកាសអាមេរិក នឹងធ្វើតេស្តបាញ់មីស៊ីល AGM-183A ARRW ដែលជាប្រភេទមីស៊ីលលឿនជាងសំឡេង ដំបូងបំផុតរបស់សហរដ្ឋអាមេរិក ក្នុងកំឡុងពេលយូរបំផុត ៣០ថ្ងៃទៀត។ ការសាកល្បងនោះ នឹងផ្តោស៊ីនមានសារៈសំខាន់ ក្នុងការផ្តល់ល្បឿនឲ្យផ្នែកក្បាលគ្រាប់ ឈានដល់ល្បឿនលឿនជាងសំឡេងយ៉ាងតិច ០៥ដង ដែលគេហៅថា ហៃភើសូនិច (Hypersonic)។
បើតាមអ្នកជំនាញបានអះអាងថា ដោយសារតែល្បឿនដ៏មហាលឿន និងសមត្ថភាពហោះបត់បែនដ៏អស្ចារ្យ ទើបធ្វើឲ្យពពួកមីស៊ីលលឿនជាងសំឡេង Hypersonic នេះ ស្ទើរតែគ្មានប្រព័ន្ធការពារមីស៊ីលណា អាចស្ទាក់ចាប់វាបានឡើយ នៅលើពិភពលោកនេះ ហើយសូម្បីតែការប្រើប្រាស់ ប្រព័ន្ធផ្កាយរណបប្រកាសអាសន្ន ដែលស្ថិតនៅលើទីអវកាស ក៏ពិបាកចាប់សញ្ញារបស់ពួកវាឲ្យបានទាន់ពេលដែរ។
មីស៊ីល AGM-183A ARRW អាចធ្វើការបាញ់ចេញពីស្លាបរបស់ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ហើយមីស៊ីលនេះស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន Lockheed Martin។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក មិនមានអាវុធលឿនជាងសំឡេង Hypersonic ដែលអាចធ្វើប្រតិបត្តិការបានតែម្តងនោះទេ ដែលជាហេតុធ្វើឲ្យកំពូលមហាអំណាចពិភពលោកមួយនេះ ដើរក្រោយរុស្ស៉ី និងចិន ដែលសុទ្ធតែមានមីស៊ីលប្រភេទនេះ សម្រាប់ធ្វើប្រតិបត្តិការបានរួចស្រេចទៅហើយ និងកំពុងតែធ្វើការអភិវឌ្ឍសមត្ថភាព ជាបន្តបន្ទាប់ផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: AGM-183A ARRWមីស៊ីលលឿនជាងសំឡេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកពួក សម្រេចផ្អាកដំណើរការសាលារៀនក្នុងស្រុក ចំនួន ១៩កន្លែង

រដ្ឋបាលស្រុកពួក សម្រេចផ្អាកដំណើរការសាលារៀនក្នុងស្រុក ចំនួន ១៩កន្លែង

ការបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តសៀមរាប មានការថយចុះគួរឲ្យកត់សម្គាល់នៅខែកុម្ភៈ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១

ការបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តសៀមរាប មានការថយចុះគួរឲ្យកត់សម្គាល់នៅខែកុម្ភៈ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១

គិតត្រឹមថ្ងៃទី១០នេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួនជាង៦១០នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

គិតត្រឹមថ្ងៃទី១០នេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួនជាង៦១០នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.