Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

គិតត្រឹមថ្ងៃទី១០នេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួនជាង៦១០នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ដោយ Pothe Thun
10/03/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៦៤នាក់ថែមទៀត ក្នុងនោះមានរាជធានីភ្នំពេញចំនួន២៧នាក់ , ខេត្តកណ្ដាលចំនួន២៩នាក់ , ខេត្តព្រះសីហនុចំនួន២នាក់ និងខេត្តសៀមរាបចំនួន១នាក់ ដែលធ្វើឲ្យមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតពីថ្ងៃទី២០ ខែកុម្ភៈ មកទល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កើនឡើងចំនួន៦១៣នាក់ ប៉ុន្តែមានអ្នកជាសះស្បើយចំនួន ៦២នាក់ បន្ទាប់ពីបានជាសះស្បើយបន្ថែម ១១នាក់នៅថ្ងៃនេះ ដូច្នេះនៅសល់អ្នកកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ៥៥១នាក់ ។

បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដដែល បានបញ្ជាក់បន្ថែមថា គិតមកទល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបជារួមចំនួន ១.១២៤នាក់ ក្នុងនោះស្រីចំនួន៤៧៧នាក់ ហើយក្នុងចំនួននេះ បានព្យាបាលជាសះស្បើយសរុបចំនួន៥៤៩នាក់ ក្នុងនោះស្រីចំនួន២០៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅបណ្ដាមន្ទីរពេទ្យនានា សរុបចំនួន៥៧៤នាក់ ក្នុងនោះស្រីចំនួន ២៦៨នាក់។

គួររំលឹកថា តាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះអំពាវនាវ សូមផ្អាករាល់ការជួបជុំទាំងឡាយ ដែលមិនមានការចាំបាច់ ខ្ញុំសូមអរគុណចំពោះបងប្អូន ដែលបានផ្អាកនូវពិធីការ ពិធីអាពាហ៍ពិពាហ៍ ឬក៏ធ្វើពិធីអាពាហ៍ពិពាហ៍តែបន្ថយចំនួនមនុស្ស ដែលធ្វើឱ្យហានិភ័យមានការធ្លាក់ចុះ សភាពការណ៍ពេលនេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នលើសមុន ហើយអ្វីដែលមិនចាំបាច់ ហើយវាមិនទាន់ចាំបាច់ និងអាចផ្អាកបានគប្បីត្រូវតែពន្យារ គប្បីផ្អាក ពន្យារពេលរង់ចាំធ្វើនៅពេលក្រោយ ក៏មិនទាន់យឺតពេលដែរ នេះជាសភាពការណ៍ដ៏បន្ទាន់ ហើយដែលត្រូវយកចិត្តទុកដាក់កុំឱ្យជំងឺនេះសាយភាយចេញក្រៅ»។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចតេជោ បានដាក់ចេញបទបញ្ជា និងអំពាវនាវដល់ក្រសួងស្ថាប័នរបស់រដ្ឋ ស្ថាប័ននីតិបញ្ញត្តិ ផ្អាកបណ្តោះអាសន្ននូវស្ថាប័ន ដោយទុកអ្នកធ្វើការបន្តិចបន្តួចតែប៉ុណ្ណោះ ហើយការផ្អាកការធ្វើការនេះ គឺធ្វើសម្រាប់ស្ថាប័នស៊ីវិលប៉ុណ្ណោះ ដោយឡែកស្ថាប័នកងកម្លាំងប្រដាប់អាវុធមិនមានផ្អាកនោះឡើយ៕

អត្ថបទ ៖ លោក ទិត្យ សំបូរ
កែសម្រួល៖ លោក លីវ សាន្ត

Tags: COVID-19ក្រសួង​សុខាភិបាលជំងឺកូវីដ-១៩ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋខ្មែរបានធ្វើចត្តាឡីស័ក ជាង៧រយនាក់ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវបានអាជ្ញាធរខេត្តសៀមរាបទទួលត្រឡប់មកវិញ

ប្រជាពលរដ្ឋខ្មែរបានធ្វើចត្តាឡីស័ក ជាង៧រយនាក់ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវបានអាជ្ញាធរខេត្តសៀមរាបទទួលត្រឡប់មកវិញ

មនុស្ស១៧នាក់កំពុងធ្វើចត្តាឡីស័ក ក្រោយរកឃើញមានការពាក់ព័ន្ធនឹងស្រ្តីម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងស្រុកពួក ខេត្តសៀមរាប

មនុស្ស១៧នាក់កំពុងធ្វើចត្តាឡីស័ក ក្រោយរកឃើញមានការពាក់ព័ន្ធនឹងស្រ្តីម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងស្រុកពួក ខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំអំណោយផ្ដល់ជូនក្រុមការងារនៅក្នុងមណ្ឌលចត្តាឡីស័កសាលាគរុកោរសល្យខេត្ត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំអំណោយផ្ដល់ជូនក្រុមការងារនៅក្នុងមណ្ឌលចត្តាឡីស័កសាលាគរុកោរសល្យខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.