Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ការបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តសៀមរាប មានការថយចុះគួរឲ្យកត់សម្គាល់នៅខែកុម្ភៈ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១

ដោយ Pothe Thun
10/03/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ការបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តសៀមរាប មានការថយចុះគួរឲ្យកត់សម្គាល់នៅខែកុម្ភៈ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

យោងតាមរបាយការណ៍ ស្ដីពីលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប គិតចាប់ពីថ្ងៃទី០១-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គឺមានការថយចុះ បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០២១ បន្ទាប់ពីការប្រកាសផ្សព្វផ្សាយ និងដាក់ចេញឲ្យអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ របស់គណៈកម្មធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ។

នៅក្នុងរបាយការណ៍បញ្ជាក់បន្ថែមពីលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដោយបានធ្វើការផ្សព្វផ្សាយ និងអប់រំអំពីខ្លឹមសារប្រយុទធប្រឆាំងនឹងគ្រឿងញៀនបានចំនួន៣១១លើក ។ ការចុះអនុវត្តវិធានរដ្ឋបាលចំពោះអ្នកបើកបរ ដោយសហការជាមួយជំនាញពាក់ព័ន្ធបានចំនួន៨លើក និងធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបរ និងទោចក្រយានបានចំនួន២១៥ នាក់ ក្នុងនោះតេស្តវិជ្ជមានចំនួន២៧នាក់ ។
វិធានការ អនុវត្តច្បាប់ ដោយការស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តសៀមរាប បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿង ដែលទទួលបានលទ្ធផលបង្ក្រាបរួម មានចំនួន៣៤ករណី ឃាត់ខ្លួន១៧២នាក់ ស្រី០៤នាក់ ចាប់យកគ្រឿងប្រភេទមេតំហ្វេតាមីន(ice)ចំនួន១,១៨៥.២៣ក្រាម ទូរស័ព្ទ៤១គ្រឿង ជញ្ជីងចំនួន១គ្រឿង ក្នុងនោះរួមមាន៖ ករណីជួញដូរ និងរក្សាទុក ១៨ករណី ឃាត់ខ្លួន៦៤នាក់ ស្រី០៣នាក់ ករណីប្រើប្រាស់ ១៣ករណី ឃាត់ខ្លួន១០៥នាក់ បានបញ្ជូនទៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត មានចំនួន១០៥នាក់ ស្រី១នាក់ ដើម្បីធ្វើការអប់រំ ព្យាបាល និងស្ដារនីតិសម្បទា និងបានទទួលព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍បានចំនួន៥២នាក់ ស្រី០៤នាក់ ។
សូមជម្រាបថា យោងតាមរបាយការណ៍ ស្ដីពីលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ប្រចាំខែមករា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១-៣១ ខែមករា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តសៀមរាប បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿង ដែលទទួលបានលទ្ធផលបង្ក្រាបរួម មានចំនួន៤២ករណី ឃាត់ខ្លួន២១២នាក់ ស្រី០៩នាក់ ចាប់យកគ្រឿងប្រភេទមេតំហ្វេតាមីនចំនួន៤,០៨០.៣១ក្រាម ទូរស័ព្ទ៦០គ្រឿង ដាវ២ដើម និងជញ្ជីងចំនួន៥គ្រឿង ក្នុងនោះរួមមាន៖ ករណីជួញដូរ និងរក្សាទុក ២៣ករណី ឃាត់ខ្លួន៥៧នាក់ ស្រី៦នាក់ ករណីប្រើប្រាស់ ១៩ករណី ឃាត់ខ្លួន១៥៥នាក់ បានបញ្ជូនទៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត មានចំនួន១៥៥នាក់ ស្រី៣នាក់ ដើម្បីធ្វើការអប់រំ ព្យាបាល និងស្ដារនីតិសម្បទា និងបានទទួលព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍បានចំនួន៤២នាក់ ស្រី០៦នាក់ ផងដែរ ៕
អត្ថបទៈ ទិត្យ សំបូរ

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គិតត្រឹមថ្ងៃទី១០នេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួនជាង៦១០នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

គិតត្រឹមថ្ងៃទី១០នេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួនជាង៦១០នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ប្រជាពលរដ្ឋខ្មែរបានធ្វើចត្តាឡីស័ក ជាង៧រយនាក់ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវបានអាជ្ញាធរខេត្តសៀមរាបទទួលត្រឡប់មកវិញ

ប្រជាពលរដ្ឋខ្មែរបានធ្វើចត្តាឡីស័ក ជាង៧រយនាក់ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវបានអាជ្ញាធរខេត្តសៀមរាបទទួលត្រឡប់មកវិញ

មនុស្ស១៧នាក់កំពុងធ្វើចត្តាឡីស័ក ក្រោយរកឃើញមានការពាក់ព័ន្ធនឹងស្រ្តីម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងស្រុកពួក ខេត្តសៀមរាប

មនុស្ស១៧នាក់កំពុងធ្វើចត្តាឡីស័ក ក្រោយរកឃើញមានការពាក់ព័ន្ធនឹងស្រ្តីម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងស្រុកពួក ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.