វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន១ម៉ឺនដូស ដែលជាដូសទី៣ ត្រូវបានចាក់ជូនយោធានៃយោធភូមិភាគទី៤ ក្នុងទិសជួរមុខ
លោក សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ អង្គភាពយោធភូមិភាគទី៤ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន១ម៉ឺនដូស ដែលជាដូសទី៣ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ជូនជាដូសទី៣ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ...