Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ !

ដោយ Pothe Thun
31/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ !
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ !
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ !
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប សហការជាមួយគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ិន រុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ រួមជាមួយឯកឧត្តម លោក លោកស្រីអនុប្រធានក្រុមការងារចុះជួយស្រុក ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ ព្រមទាំងវត្តមាន ប្រធាន អនុប្រធាន និងមន្ត្រីក្រុមការងារយុវជនខេត្តចុះជួយស្រុក ឃុំ ភូមិ ក្នុងស្រុកស្រីស្នំសរុចំនួន ១២៥រូប។ លោក ហ៊ន់ ឬទ្ធិ ប្រធានគណបក្សស្រុក បានអានទាំងស្រុងនូវសេចក្ដីជូនដំណឹង ស្តីពីលទ្ធផល នៃសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ទាំង៧ចំណុច ក្នុងន័យឆ្លុះបញ្ចាំងនូវការផ្តល់យុត្តិធម៌របស់ប្រជាពលរដ្ឋ ចំពោះសច្ចភាព នៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយបង្ហាញច្បាស់ថា ប្រជាជនគាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍ និងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ គ្រប់ផ្នែកដែលប្រឹងប្រែងគ្រប់លទ្ធភាពយកអស់កម្លាំងកាយចិត្តលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួនផ្សារភ្ជាប់ជាមួយមូលដ្ឋាន និងប្រជាជន ក្នុងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីបំរើបុព្វហេតុរបស់គណបក្ស។ ជាមួយគ្នានោះ អង្គសន្និបាតក៏បានអំពាវនាវដល់ជនរួមជាតិទាំងមូល ទាំងនៅក្នុង និងនៅក្រៅប្រទេស បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលរបស់សង្គមជាតិ និងបន្តកសាងមាតុភូមិយើងឱ្យកាន់តែរីកចម្រើនឱ្យប្រសើរឡើងថែមទៀត។

ក្នុងកិច្ចប្រជុំ ក៏ទទួលបាននូវមតិចូលរួមរបស់ប្រធានក្រុមការងារចុះជួយឃុំនានាក្នុងស្រុកស្រីស្នំ លើកឡើងបង្ហាញពីចំណាប់អារម្មណ៍ និងឆន្ទ:គាំទ្រចំពោះលទ្ឋផល នៃអង្គសន្និបាតគណកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជានេះ និងបន្តខិតខំប្រឹងប្រែងអនុវត្តឱ្យបានជោគជ័យតាមស្មារតី នៃលទ្ធផល និងសេចក្តីសម្រេចនេះ។ មានប្រសាសន៍សំណេះសំណាលក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ិន រុន សមាជិកអចិន្ត្រៃគណបក្សខេត្តនិងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីស្នំ ខេត្តសៀមរាប ណែនាំ និងជំរុញដល់ក្រុមការងារចុះជួយស្រុកនេះទាំងអស់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពតាមស្មារតី នៃសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹងឲ្យបានខ្លាំងក្លានូវយុទ្ឋសាស្ត្រនានា ដែលគណបក្សបានដាក់ទិសដៅអនុវត្តបន្ត។ ឯកឧត្តម បានជំរុញលើកទឹកចិត្តចំនួន៥ចំណុច ជូនដល់សមាជិក សមាជិកាក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ គ្រប់លំដាប់ថ្នាក់យកទៅអនុវត្តបន្ត ដើម្បីពង្រឹងការអនុវត្តទិសដៅការងាររបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តម ស៊ិន រុន មានប្រសាសន៍ថា៖ក្រុមការងារទាំងអស់ត្រូវប្រឹងប្រែង និងយកចិត្តទុកដាក់ទី១ -ក្តាប់ឱ្យបានពីសភាពការណ៍ និងស្ថានភាពគណបក្សនយោបាយនានា ដែលមាននៅក្នុងមូលដ្ឋាន។ ទី២ ត្រូវរក្សាសាមគ្កីភាពផ្ទៃក្នុង រិះរកគន្លឺះដែលនាំឱ្យជោគជ័យ និងត្រូវថ្លឹងថ្លែងផងដែរ ពីកត្តាប្រឈមនានា, ទី៣ ត្រូវធ្វើជាគំរូឈានមុខ សម្រាប់ជាត្រីវិស័យក្នុងការពង្រឹង និងបំពាក់បំប៉នគោលជំហរជូនទៅដល់យុវជន ដែលជាអ្នកបន្តវេននាពេលអនាគត, ទី៤ មេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ មេភូមិ ទាំង៤នេះ ជាតួអង្គសំខាន់ក្នុងការបំរើសេវាសាធារណ:ជូនប្រជាជន ក្នុងមូលដ្ឋាន ប្រកបដោយភាពលឿនរហ័ស តម្លាភាព និងគណនេយ្យភាព ឈរលើស្មារតីគោរពតួនាទី ភារកិច្ចរបស់ខ្លួន និងទី៥ បន្តរួមសហការគ្នាអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមគោលការណ៍ និងទិសដៅរបស់បក្សដាក់ជូន៕

អត្ថបទ និងរូបភាព: លោកយូ វង្ស

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កែសម្រួលដោយ លីវ សុខុន!!!

Tags: គណបក្សប្រជាជនកម្ពុជាសន្និបាតគណ:កម្មាធិការកណ្តាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Required $5 https://sizzling-hot-deluxe-slot.com/ Lowest Put Casinos 2022

រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប

រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប

Best Mobile platinum quick hits slots Slots To own 2022

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.