សភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដាំកូនឈើជាងមួយពាន់ដើមនៅមុខប្រាសាទអង្គរវត្ត
សៀមរាប៖ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដោយមានការគាំទ្រសហការពីអាជ្ញាធរជាតិអប្សរា បានធ្វើយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។ មានប្រសាសន័នៅក្នុងពិធីដាំកូនឈើចម្រុះ និងស្មៅ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ ...