Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាអង្ករ ១០តោន ពីមន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ទូទាំងខេត្ត !

ដោយ Pothe Thun
28/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាអង្ករ ១០តោន ពីមន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ទូទាំងខេត្ត !
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងស្ថានភាពដែលកំពុងជាប់ដៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា ពីសប្បុរសជន សម្រាប់ផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់( តំបន់ក្រហម) ។ ជាមួយនោះ មន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប បានផ្ដល់អំណោយជាអង្ករចំនួន ១០តោន ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ក្នុងវិបត្តិជំងឺកូវីដ-១៩។ ពិធីប្រគល់នោះ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប ដែលបានផ្តល់ជូននូវអង្ករ ១០តោន សម្រាប់ប្រើប្រាស់ដល់យុទ្ធនាការណ៍ប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាជ្ញាធរយើងកំពុងតែជួបប្រទះនាពេលនេះ ហើយអ្វីដែលសំខាន់នោះ គឺសម្រាប់យកទៅផ្តល់ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ភូមិ សង្កាត់ ដែលត្រូវបានបិទខ្ទប់ ដែលកំណត់ជាតំបន់ក្រហមកំពុងជួបការខ្វះខាតស្បៀងអាហារ។ ឯកឧត្តម បានបន្តថា ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ: ២០២១នេះ អាជ្ញាធរខេត្តបានពង្រីកបន្ថែមនូវមណ្ឌលចត្តាឡីស័ក ជាច្រើនកន្លែង ក្នុងការទទួលបងប្អូនធ្វើចំណាកស្រុកមកពីក្រៅប្រទេស និងទីកន្លែងសម្រាប់ធ្វើការព្យាបាល អ្នកវិជ្ជមានជំងឺកូវីដ-១៩ ព្រមទាំងបានបន្តការបិទខ្ទប់ កំណត់តំបន់ក្រហម និង លឿងទុំ នៅមូលដ្ឋានភូមិ សង្កាត់មួយចំនួន ក្នុងក្រុងសៀមរាប និងភូមិ ឃុំតាមបណ្តាស្រុកមួយចំនួនកន្លងមក ក្នុងគោលបំណងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍។ ឯកឧត្តម ក៏បានសំណូមពរ ដល់ក្រុមហ៊ុន ក៏ដូចសប្បុរសជន យើងបន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុកនានាទៀត ដើម្បីមានលទ្ធភាពចែកជូនដល់ប្រជាពលរដ្ឋ។ ចំពោះអំណោយអង្ករ ១០តោននេះ រដ្ឋបាលខេត្ត នឹងធ្វើការបែងចែកជូនទៅអាជ្ញាធរក្រុង ស្រុក ដើម្បីចែកជូនដល់បងប្អូនជាគ្រូសារក្រ១,ក្រ២ នៅក្នុងមូលដ្ឋានខ្លួន ដោយមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយឡើយ ។

ឯកឧត្តម ក៏បានលើកផងដែរថា ក្នុងរយ:ពេលយើងបិទខ្ទប់ នៅតំបន់ក្រហមនោះ ត្រូវបានរដ្ឋបាលខេត្ត ធ្វើការផ្តល់ស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋក្រ១ ក្រ២ តាមរយ:អាជ្ញាធរមូលដ្ឋានយកទៅផ្តល់ជូននៅតាមលំនៅដ្ឋានផ្ទាល់ៗ។ ចំពោះប្រជាពលរដ្ឋ ប្រភេទក្រ១ , ក្រ២ ដែលនៅទូទាំងក្រុងសៀមរាប មានប្រមាណ ៧ពាន់គ្រួសារ ដែលត្រូវចែកជូនជាបន្តបន្ទាប់ផងដែរ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តវិធានការឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលចូលក្នុងសហគមន៍ ដល់គ្រួសារ ញាតិមិត្តរបស់ខ្លួន ដែលធ្វើឲ្យយើងបាត់បង់នូវពេលវេលា ក្នុងកិច្ចការប្រកបរបរចិញ្ចឹមជីវិត។ សូមបងប្អូនអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ, ៣កុំ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទនិងរូបភាព: លោកស៊ាន សុផាត

កែសម្រួលដោយ លីវ សុខុន!!!

Tags: មន្ទីរដែនដីនគរួបនីយកម្ម និងសំណងរដ្ឋបាល​ខេត្ត​សៀមសាខា​ពន្ធដារ​ខេត្តសៀមរាបអំណោយក្នុងវិបត្តិជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កុមារ១៧នាក់ បានស្លាប់នៅក្នុងខេត្តហ្គ័រ ប្រទេសអាហ្វហ្កានីស្ថាន ដោយសារខ្វះអាហាររូបត្ថម្ភ

កុមារ១៧នាក់ បានស្លាប់នៅក្នុងខេត្តហ្គ័រ ប្រទេសអាហ្វហ្កានីស្ថាន ដោយសារខ្វះអាហាររូបត្ថម្ភ

អង្គការសហប្រជាជាតិថា មីយ៉ាន់ម៉ាកំពុងជួបប្រទះវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងត្រូវការជំនួយជាបន្ទាន់

អង្គការសហប្រជាជាតិថា មីយ៉ាន់ម៉ាកំពុងជួបប្រទះវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងត្រូវការជំនួយជាបន្ទាន់

អាជ្ញាធរសង្កាត់ជ្រាវប្រគល់ឯកសណ្ឋានចំនួន៦០សម្រាប់ ជូនប្រជាការពារនៅក្នុងភូមិខ្នារសម្រាប់បម្រើការងារប្រចាំថ្ងៃ

អាជ្ញាធរសង្កាត់ជ្រាវប្រគល់ឯកសណ្ឋានចំនួន៦០សម្រាប់ ជូនប្រជាការពារនៅក្នុងភូមិខ្នារសម្រាប់បម្រើការងារប្រចាំថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.