Saturday, May 24, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខា​ពន្ធដារ​ខេត្តសៀមរាប ជំរុញ​ឲ្យ​អ្នក​ជាប់ពន្ធ​តូចនិង​មធ្យម មក​បង់ពន្ធ​ឲ្យ​បាន​​ត្រឹមត្រូវនិង​ទាន់ពេលវេលា ដោយ​មិន​ចង់ឃើញ​សហគ្រាស ណាមួយ​ត្រូវបាន​ពិន័យ​នោះទេ​

ដោយ Pothe Thun
28/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខា​ពន្ធដារ​ខេត្តសៀមរាប ជំរុញ​ឲ្យ​អ្នក​ជាប់ពន្ធ​តូចនិង​មធ្យម មក​បង់ពន្ធ​ឲ្យ​បាន​​ត្រឹមត្រូវនិង​ទាន់ពេលវេលា ដោយ​មិន​ចង់ឃើញ​សហគ្រាស ណាមួយ​ត្រូវបាន​ពិន័យ​នោះទេ​
84
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ហៀន សុខ​ល់ ប្រធានស្តីទី​សាខា​ពន្ធដារ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​រាជរដ្ឋាភិបាល ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ មិនមាន​គោលការណ៍​បង្កើត​ប្រភេទ​ពន្ធ​ថ្មី ឬ​ដំឡើង​អត្រាពន្ធ​បន្ថែម ដែលជា​បន្ទុក​ដល់​ប្រជាពលរដ្ឋ និង​ធុរជន ក្នុង​គោលដៅ​បង្កើន​ចំណូល​ថវិកាជាតិ​នោះទេ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​កំពុង​ខិតខំ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន តាមរយៈ​ការអនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ទាំង​វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល ចំពោះ​ការ​គេចវេះ​ពន្ធ ការលួចបន្លំ​ពន្ធ​តាម​គ្រប់​រូបភាព ដើម្បី​ធានាបាន​នូវ​បរិ​កាស​ធុរកិច្ច និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ចំពោះ​គ្រប់​ធុរជន ក្នុង​គោលដៅ​ប្រមូល​ចំណូល​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​សមធម៌ ព្រមទាំង​បង្ក​ឲ្យ​មានការ​អនុវត្ត​ច្បាប់ ស្របតាម​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល ។​

​លោក ហៀន សុខ​ល់ មានប្រសាសន៍​បន្ថែមថា សម្រាប់​ផែនការ​អនុវត្ត​បន្ត អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​នឹង​កំពុង​អនុវត្តតាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​២០១៩ – ២០២៣ ដោយ​ផ្តោតលើ​ទំនើបភាវូបនីយកម្ម លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការកែលម្អ និង​ពង្រឹង​អភិបាលកិច្ច ព្រមទាំង​ការគ្រប់គ្រង​បែប​យុទ្ធសាស្ត្រ សំដៅ​ធានា​សង្គតិភាព​ជាមួយនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ ជំរុញ​និង​តម្រង់​ការវិនិយោគ និង​ប្រមូល​ចំណូ​ពន្ធ​ឲ្យ​អស់​សក្តានុពល ឲ្យ​ស្របទៅនឹង​ការផ្លាស់ប្តូរ​ស្ថានភាព​សេដ្ឋកិច្ច សង្គម​កម្ពុជា ដូច្នេះ​សូម​លើកទឹកចិត្ត​ដល់​អ្នក​ជាប់ពន្ធ​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ដូចជា វិស័យ​ផលិតផល​កសិកម្ម ឬ​កសិឧស្សាហកម្ម ការកែឆ្នៃ​ម្ហូបអាហារ​ជាដើម គឺ​ត្រូវ​មក​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ហើយ​លោក​ក៏​មិន​ចង់​ឲ្យ​សហ​គ្រា​ណាមួយ​ត្រូវបាន​ពិន័យ​នោះដែរ ។​

​លោក ហៀន សុខ​ល់ មានប្រសាសន៍​បែបនេះ ក្នុងឱកាស​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ពី​ពី​ការណែនាំ​អនុ​វត្តបទ​ប្បញ្ញត្តិ​ស្តីពី ពន្ធ​លើ​ប្រតិបត្តិការ​ប្រេងកាត , ការណែនាំ​អនុ​វត្តបទ​ប្បញ្ញត្តិ​ស្តីពី ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​សហគ្រាស​ធា​រា​រ៉ាប់រង , វិធាន និង​នីតិវិធី​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ នឹង​ពន្ធ​លើ​ប្រាក់ចំណូល នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​នេះ ។​

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​លោក ហៀន សុខ​ល់ បានបញ្ជាក់​ទៀតថា នៅក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៩​នេះ សាខា​ពន្ធដា​ខេត្តសៀមរាប​ប្រមូល​ចំណូល​ជូន​រដ្ឋ​បាន​ចំនួន​៧៤.១៨៨​លាន​រៀល ស្មើនឹង​៥៥​ភាគរយ​នៃ​ផែនការ ហើយ​រំពឹងថា នៅក្នុង​ឆ្នាំ​២០១៩​នេះ នឹង​ប្រមូល​ចំណូល​ជូន​រដ្ឋ​បាន​លើស​ផែនការ​ដែល​បាន​គ្រោងទុក ខណៈ​បច្ចុប្បន្ននេះ សាខា​ពន្ធដា​ខេត្តសៀមរាប បាន​ប្រើប្រាស់​ប្រព័ន្ធ​យន្តការ​បង្វិល​សង និង ការប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម តាម​ប្រព័ន្ធ​អន​ឡាញ ៕

​អត្ថបទ និង រូបថត : លោក អ៊ិន សី​ហរិ​ទ្ធ
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: បង់ពន្ធសាខា​ពន្ធដារ​ខេត្តសៀមរាបអ្នក​ជាប់ពន្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាមេរិកស្នើ​ចូលខ្លួន​ដោះស្រាយជម្លោះ​ពាណិជ្ជកម្ម ជប៉ុន កូរ៉េខាងត្បូង ក្រោយ​លុបឈ្មោះ​ចេញពី​បញ្ជី​ស​

អាមេរិកស្នើ​ចូលខ្លួន​ដោះស្រាយជម្លោះ​ពាណិជ្ជកម្ម ជប៉ុន កូរ៉េខាងត្បូង ក្រោយ​លុបឈ្មោះ​ចេញពី​បញ្ជី​ស​

យាន​អាវ​កាស​រុស្សីជាមួយនឹង​រ៉ូ​បូត រូបរាង​មនុស្សចុះចត​ជោគជ័យ នៅ​ស្ថានីយអាវ​កាស​អន្តរជាតិ​

យាន​អាវ​កាស​រុស្សីជាមួយនឹង​រ៉ូ​បូត រូបរាង​មនុស្សចុះចត​ជោគជ័យ នៅ​ស្ថានីយអាវ​កាស​អន្តរជាតិ​

អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​គ្រោង​ពង្រីក​កម្មវិធី «​សួន​សិក្សា​» ក្រោយ​ជោគជ័យ​លើ​គម្រោង​សាកល្បង​របស់ខ្លួន​

អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​គ្រោង​ពង្រីក​កម្មវិធី «​សួន​សិក្សា​» ក្រោយ​ជោគជ័យ​លើ​គម្រោង​សាកល្បង​របស់ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    161 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    45 shares
    Share 18 Tweet 11
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    265 shares
    Share 106 Tweet 66
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8928 shares
    Share 5402 Tweet 1469

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.