Sunday, January 24, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​គ្រោង​ពង្រីក​កម្មវិធី «​សួន​សិក្សា​» ក្រោយ​ជោគជ័យ​លើ​គម្រោង​សាកល្បង​របស់ខ្លួន​

ដោយ Pothe Thun
29/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​គ្រោង​ពង្រីក​កម្មវិធី «​សួន​សិក្សា​» ក្រោយ​ជោគជ័យ​លើ​គម្រោង​សាកល្បង​របស់ខ្លួន​
13
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​គម្រោង «​សួន​សិក្សា​» ស្ថិតក្នុង​គម្រោង​កម្មវិធី​ស្នួល​របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​កម្មវិធី​នេះ ទទួលបាន​ជោគជ័យ​ហួស​ពី​ការរំពឹងទុក បន្ទាប់ពី​សាកល្បង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​២ គឺ​ខេត្តសៀមរាប និង​ខេត្តស្ទឹងត្រែង​។ ដែល​បានចាប់ផ្តើម​អនុវត្តន៍​ពី​ឆ្នាំ​២០១៧ រហូតដល់​ឆ្នាំ​២០២០ គម្រោង​នេះ​ធ្វើឡើង​ក្នុង​បំណង​រួមចំណែក​ពង្រឹងគុណភាព​អប់រំ​របស់​ក្រសួង អប់រំ យុវជន និង​កីឡា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ជំរុញ​ការចូលរួម​របស់​មាតា​បិតា និង​អ្នក​ថែទាំ​កុមារ​ឲ្យ​គាំទ្រ​ចំពោះ​ការរៀនសូត្រ​របស់​កុមារ​នៅផ្ទះ​។​

​ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ក្នុង​កម្មវិធី សួន​សិក្សា នៅ​សាលាបឋមសិក្សា​ត្រពាំង​ស្វាយ ស្រុក​អង្គរធំ ខេត្តសៀមរាប នៅ​ថ្ងៃទី​២៨ ខែសីហា លោក យី គីម​ថា​ន នាយក​ប្រចាំ​ប្រទេស​ស្ដីទី​នៃ​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​បានឱ្យដឹងថា កម្មវិធី​សួន​សិក្សា​នេះ​ទាក់ទង​ទៅនឹង​ការផ្សាភ្ជាប់​គ្នា​រវាង​អាហារូបត្ថម្ភ និង​អប់រំ​។ គម្រោង​នេះ​បាន​អនុវត្ត​ជោគជ័យ​នៅ​ប្រទេស​អូស្ដ្រាលី ពិសេស​ទាក់ទង​ទៅនឹង​ការបង្កើន​គុណភាព​ការសិក្សា​របស់​កុមារ ក៏ដូចជា​ការបង្កើន​នូវ​អាហារូបត្ថម្ភ ពិសេស​ឱ្យ​កុមារ​យល់ដឹង​ពី​ការហូប​អាហារ​ដែលមាន​សុវត្ថិភាព ដើម្បីឱ្យ​ពួកគេ​មាន​សុខ​ភាពល្អ​។​

​លោក យី គីម​ថា​ន បន្តថា ក្នុង​សាលាបឋមសិក្សា​តំបន់​គោលដៅ ពិសេស​នៅ​ខេត្តសៀមរាប និង​ស្ទឹងត្រែង យើង​ឃើញថា​ជា​កន្លែង​ដែល​អាចឱ្យ​យើង​សាកល្បង​រៀបចំ​ឱ្យមាន​សួន​សិក្សា​ដែល​ផ្សាភ្ជាប់​ជាមួយ​ទ្រឹស្ដី​។ នៅក្នុង​ថ្នាក់​គ្រូ​បាន​បង្រៀន​ជា​មុខវិជ្ជា​ជាច្រើន ពេលខ្លះ​គាត់​រៀន​តែ​ទ្រឹស្ដី គាត់​អត់​បានឃើញ​ជាក់ស្ដែង​ថា​ស្អី​ដែល​គាត់​នឹងមាន​ក្នុង​ជីវិត ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

23/01/2021
កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

23/01/2021

​លោក ពុត សា​មិត្ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ​បានឱ្យដឹងថា កម្មវិធី សួន​សិក្សា ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សិស្ស​បន្ថែម​ពីមុខ​វិជ្ជា​ដែល​បាន​បង្រៀន​ក្នុង​ថ្នាក់ គឺ​ពួកគេ​បាន​អនុវត្ត​ដូចជា​ដាំ​បន្លែ រៀបចំ​សួន និង​រៀន​ដាំ​ស្ល​ដោយ​ខ្លួនឯង​ផងដែរ​។ ជាងនេះទៀត គម្រោង​នេះ​បាន​ជួយ​ឱ្យ​ក្មេងៗ​យល់ដឹង​កាន់តែ​ជ្រៅ​និង​នាំឱ្យ​ពួកគេ​មាន​ជំនាញ​មួយ​ទៅ​ថ្ងៃ​អនាគត ក៏ដូចជា​ឱ្យ​ពួកគេ​យល់ដឹង​ពី​សារសំខាន់​នៃ​អាហារូបត្ថម្ភ​ថា​មាន​ប្រយោជន៍​ដល់​សុខភាព​ទូទៅ​។​

​លោក ពុត សា​មិត្ត បានឱ្យដឹង​ទៀតថា គម្រោង​សាកល្បង​កម្មវិធី សួន​សិក្សា របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា ទទួលបាន​ជំនួយ​ពី​រាជរដ្ឋាភិបាល​អូ​ស្រា្ដ​លី​។ ក្នុង​រយៈ​៣​ឆ្នាំនេះ អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា ទទួលបាន​ថវិកា​ប្រមាណ ៦០​ម៉ឺន​ដុល្លារ​សម្រាប់​ដំណើរការ​សាកល្បង​តាម​សាលា​គោលដៅ​ចំនួន​១៥​ក្នុង​ខេត្ត​ចំនួន​២ ដែល​ក្នុងនោះ​ខេត្តសៀមរាប​មាន​ចំនួន​៥​សាលា និង​ខេត្តស្ទឹងត្រែង​ចំនួន ១០​សាលា​។

​លោក​បន្តថា បន្ទាប់ពី​ជោគជ័យ​ក្នុង​គម្រោង​សាកល្បង​នេះ​រួច​អង្គការ​ភ្លែ​ន​គ្រោង​នឹង​បន្ដ​ពង្រីក និង​សហការ​ជាមួយ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ក្នុង​គោលដៅ​ខេត្តសៀមរាប តាមរយៈ​ការចូល​ជាមួយ​កម្មវិធី​ស្បៀងអាហារ​តាម​សាលា​ដែល​កំពុង​អនុវត្តន៍​ស្រាប់​។ ជាមួយគ្នា​នោះ អង្គការ​ភ្លែ​ន​ក៏មាន​គម្រោង​នឹង​ពិនិត្យមើល​ពី​លទ្ធភាព​ក្នុងការ​ពង្រីក​ទៅ​ខេត្ត​គោលដៅ​ចំនួន​២​ទៀត គឺ​ខេត្តស្ទឹងត្រែង និង​រតនគិរី​ផងដែរ​នាពេល​អនាគត​៕

​អត្ថបទ និង រូបភាព ៖ ម៉ាត់ អា​រ៉ា​ហ្វី​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​សួន​សិក្សាអង្គការ​ភ្លែ​ន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនភ្លោះ​ប្រុស​-​ស្រី ចំនួន​៣​នាក់ ដែល​ទើបនឹង​កើតនៅ​ខេត្តសៀមរាបបានទទួល​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

កូនភ្លោះ​ប្រុស​-​ស្រី ចំនួន​៣​នាក់ ដែល​ទើបនឹង​កើតនៅ​ខេត្តសៀមរាបបានទទួល​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ឱសថ​ក្លែងក្លាយនិងអន់​គុណភាពបង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​ និង​ជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ  ​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​, ទាំង​នៅក្នុង​ប្រទេស តំបន់ និង សកលលោក​

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើការ​រួមគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​កុមារ​កម្ពុជា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,126)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,861)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (438)
  • សេដ្ឋកិច្ច និង កសិកម្ម (117)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.