Sunday, February 28, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឱសថ​ក្លែងក្លាយនិងអន់​គុណភាពបង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​ និង​ជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​, ទាំង​នៅក្នុង​ប្រទេស តំបន់ និង សកលលោក​

ដោយ Pothe Thun
29/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឱសថ​ក្លែងក្លាយនិងអន់​គុណភាពបង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​ និង​ជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ  ​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​, ទាំង​នៅក្នុង​ប្រទេស តំបន់ និង សកលលោក​
28
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្លែង​នៅក្នុង​ពិធី​បើក កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​រៀបចំឡើង​នៅ​ខេត្តសៀមរាប ថា​៖​បញ្ជា​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព គឺជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​, ទាំង​នៅក្នុង​ប្រទេស តំបន់ និង សកលលោក ។​

​សម្តេច​ពិជ័យ​សេនា សង្កត់ធ្ងន់ថា​៖ ប្រសិនបើ​យើង​ប្រើប្រាស់​ឱសថ​អន់​គុណភាព​ព្យាបាល​ជំងឺ អាចធ្វើឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អាច​ប៉ះពាល់​ដល់​អាយុជីវិត និង ធ្វើឱ្យ​ខាតបង់​ថវិកា​ផ្ទាល់ខ្លួន ក៏ដូចជា​ខាតបង់​ថវិការដ្ឋ​ផងដែរ ។​
​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព បាន​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​, សុវត្ថិភាព​សង្គម និង ធ្វើឱ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។ បច្ចុប្បន្ន​, បញ្ហា​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព កំពុង​រីក​រាលដាល​គួរឱ្យ​ព្រួយបារម្ភ​ទាំង​នៅក្នុង​តំបន់ និង ពិភពលោក ជាពិសេស​ការផ្សព្វផ្សាយ​លក់​ឱសថ តាម​ប្រព័ន្ធ​អន​ឡាញ គ្មាន​ប្រភព​ច្បាស់លាស់ និង​មិនមាន​ការចុះបញ្ជី​កា​ត្រឹមត្រូវ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួងសុខាភិបាល​កម្ពុជា ដែល​បាន​បំពេញភារកិច្ច​ដោយ​ជោគជ័យ និង ជាទី​មោទនៈ ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​សុខាភិបាល​អាស៊ាន ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​សុខាភិបាល​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ ។ ជាពិសេស ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ដឹកនាំ​អនុវត្ត​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីអំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព​ហើយ​បាន​ដាក់ចេញ​នូវ​យន្តការ​អនុវត្ត​ច្បាប់ និង បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា ព្រមទាំង​ខិតខំ​បន្ត​តាមដាន ត្រួតពិនិត្យ​ការផលិត ឬ លំហូរ​ចូល​នៃ​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព​។​

ព័ត៌មានជាតិ ថ្មីៗ

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

26/02/2021
មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

26/02/2021

​ក្នុងឱកាស​នេះដែរ សម្តេច​ពិជ័យ​សេនា ក្នុងនាម​តំណាង​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​នូវ​អនុសាសន៍​មួយចំនួន​ដល់​អង្គពិធី​រួមមាន ៖
​ទី​១, ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​លើកកម្ពស់ និង ជំរុញ​ការអនុវត្ត​សកម្មភាព ដើម្បី​ធ្វើ​សុខដុម​នីយកម្ម​វិស័យ​សុខាភិបាល នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការកាត់បន្ថយ​គម្លាត​ផ្នែក​គុណភាព​សេវា​សុខាភិបាល ។

ទី​២,​អាស៊ាន​ត្រូវ​រួមគ្នា​ត្រៀមលក្ខណៈ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ផ្នែក​សុខភាព​សាធារណៈ ជាពិសេស​ការ ផ្ទុះឡើង​នៃ​ជំងឺឆ្លង នៅក្នុង​តំបន់​អាស៊ាន និង​គ្រោះមហន្តរាយ​នានា ដែល​បង្កឡើង​ដោយសារ​ការផ្លាស់ប្តូ​រអា​កាស​ធាតុ ។

ទី​៣, អាស៊ាន​ត្រូវ​រួមគ្នា​កាត់បន្ថយ​គម្លាត​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​តាមរយៈ​ការជួយ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​ចំណុច​ខ្វះខាត​, ជួយ​កសាង​សមត្ថភាព​បច្ចេកទេស បច្ចេកវិទ្យា​ទំនើប និង ធនធានមនុស្ស ជាពិសេស​ត្រូវ​បំពាក់បំប៉ន​នូវ​ចំណេះដឹង និង ជំនាញ​បច្ចេកទេស សមស្រប​តាម​និយាម​អន្តរជាតិ និង បច្ចេកវិទ្យា​ទំនើប ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង ភាពជឿជាក់​។​

​ទី​៤, អាស៊ាន​ត្រូវ​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៃ​វិស័យ​សុខាភិបាល​, ចែករំលែក​នូវ​ព័ត៌មាន​ចំណេះដឹង​បទពិសោធន៍ បច្ចេកវិទ្យា និង បច្ចេកទេស​ជាប្រចាំ ដើម្បី​រិះរក​វិធីសាស្ត្រ​នឹង​តម្រូវការ​ចាំបាច់​សម្រាប់​អនុវត្ត​រម​គ្នា ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ​នានា នៅក្នុង​ប្រទេស​អាស៊ាន និង​នៅក្នុង​តំបន់​។
​
​ទី​៥, អាស៊ាន​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរ​វិស័យ​, ការបន្ត​ពង្រឹង​ក្របខណ្ឌ​ច្បាប់​, ការលើកកម្ពស់​សមត្ថ​ភាព​មន្ត្រី​បច្ចេកទេស តាមដាន​ស្រាវជ្រាវ​ជាប់​ជាប្រចាំ​,​និង ការបន្ត​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ និង​ទី​៦, អាស៊ាន​ត្រូវ​រួមគ្នា​ជាមួយ​ដៃគូ​អភិវឌ្ឍ និង អង្គការ​សុខភាព​ពិភពលោក ដើម្បី​ជំរុញ​ការអនុវត្ត​យន្តការ​ថ្នាក់​តំបន់ និង សកលលោក ដែលមាន​ស្រាប់ និង បង្កើត​យន្តការ ឬ គោលការណ៍​ណែនាំ​ថ្មីៗ​បន្ថែមទៀត សម្រាប់​ការធ្វើ​សុខដុម​នីយកម្ម​វិស័យ​សុខាភិបាល ព្រមទាំង​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស និង ថវិកា សម្រាប់​ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ​និង អន់​គុណភាព​។​

​សូមបញ្ជាក់ថា​៖​ក្រសួងសុខាភិបាល​នៃ​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន បាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​របស់​រដ្ឋមន្ត្រី​សុខាភិបាល នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ អាស៊ាន​បូក​បី (​ចិន ជប៉ុន កូរ៉េ​) អគ្គលេខាធិការ​អាស៊ាន និង​ប្រតិភូ​អមដំណើរ​សរុប​ប្រមាណ​៣០០​នាក់​។ កិច្ចប្រជុំ​នេះ​ត្រូវ​បានរៀបចំ​រៀងរាល់​ពី​រ​ឆ្នាំ​ម្តង ជា​លក្ខណៈ​ប្តូរ​វេន ដែល​រួមមាន ១៖ កិច្ចប្រជុំ​ត្រៀម​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​បី និង​អាស៊ាន​-​ចិន និង ២៖ កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​បី និង​អាស៊ាន​-​ចិន ក្រោម​ប្រធានបទ «​លើកកម្ពស់​សុខភាព​ប្រជាជន​អាស៊ាន​ទាំងមូល​»​។​

 

​អត្ថបទ និង រូបភាព ៖​យូ វង្ស​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​7​ស្ដីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ 7th RCEP ISSP MMឱសថ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើការ​រួមគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​កុមារ​កម្ពុជា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើការ​រួមគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​កុមារ​កម្ពុជា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​

មនុស្ស​ចំនួន​០៥​នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​

មនុស្ស​ចំនួន​០៥​នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​

ឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះPodulបណ្ដាល​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​

ឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះPodulបណ្ដាល​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

26/02/2021
លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

24/02/2021
នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

24/02/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (268)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,178)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,936)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (469)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (355)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (609)
  • សាសនា និង មនុស្សធម៌ (447)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.