Tuesday, January 19, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព្យាករណ៍អាកាសធាតុ

ឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះPodulបណ្ដាល​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​

ដោយ Pothe Thun
30/08/2019
នៅក្នុង ព័ត៌មានជាតិ, ព្យាករណ៍អាកាសធាតុ
ឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះPodulបណ្ដាល​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​
22
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ស្ថានភាព និង​ឥទ្ធិពល​របស់​ព្យុះ​ទី​១២ ឈ្មោះ ប៉ូ​ឌុល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​បានធ្វើការ​ពិនិត្យ តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សារ​ធា​រណៈ​ជន​ឲ្យ​បាន​ជ្រាបថា​៖ ព្យុះ​ទី​១២ ឈ្មោះ ប៉ូ​ឌុល (PODUL) ដែល​បាន​កើតឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ បាន​រំកិល​ខ្លួន​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ចូលមក​សមុទ្រ​ចិន​ខាងត្បូង ហើយ​នៅវេលា​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​នេះ​ព្យុះ​ប៉ូ​ឌុល​បានធ្វើ​ដំណើរ​មកដល់​តំបន់ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​។

​បើតាម​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀតថា យោងតាម​ការព្យាករណ៍ ឥទ្ធិពល​របស់​ព្យុះ​ប៉ូ​ឌុល នឹង​បង្ក​ឲ្យ​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​៣០ ខែសីហា ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នឹងមាន​ស្ថានភាព​ដូចជា នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់ឆ្នេរ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​។ ហើយ​នៅលើ​លំហ​សមុទ្រ ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ភ្លៀង​និង​ខ្យល់​បោកបក់​ខ្លាំង រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ​។

​ចំនែក​នៅតាម​តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប និង​បណ្តា​ខេត្ត​ស្ថិតនៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន រីឯ​រាជធានី និង​បណ្តា​ខេត្ត​មួយចំនួនទៀត មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

18/01/2021
អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

18/01/2021

​គួរ​ឲ្យ​ដឹង​ដែរ​ថា ឥទ្ធិពល​របស់​ព្យុះ ប៉ូ​ឌុល នេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ផងដែរ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ នឹង​បង្ក​ឲ្យ​មាន​ទឹកទន្លេ​ហក់​ឡើង​សារជាថ្មី ហើយ​បើតាម​ការព្យាករណ៍ ទឹកទន្លេ​មេគង្គ​អាច​នឹង​ហក់​ឡើង​ខ្ពស់​ដែលជា​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ក្នុងនោះ​រួមមាន​ស្ថានីយ​ជលសា​ស្ត្រ​ខេត្តស្ទឹងត្រែង ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ១០,៥០​ម , ស្ថានីយ​ជលសា​ស្ត្រ​ខេត្តក្រចេះ ទឹក​អាច​កើន​ឡើងដល់​កម្ពស់ ២១,០០​ម , ស្ថានីយ​ជលសា​ស្ត្រ​ខេត្តកំពង់ចាម ទឹក​អាច​កើន​ឡើងដល់​កម្ពស់ ១៣,៥០​ម និង​ស្ថានីយ​ជលសា​ស្ត្រ បាសាក់ ចតុមុខ នៅ​រាជធានី​ភ្នំពេញ ទឹក​អាច​កើន​ឡើងដល់​កម្ពស់ ៨,០០​ម ។​

​ក្នុងនោះដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​នឹង​កំពុង​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​នេះ និង​ទឹកទន្លេ​ជាប់​ជាប្រចាំ ហើយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​ធ្វើការ​ជម្រាបជូន​ជា​ព័ត៌មាន​ជា​បន្តបន្ទាប់​ក្នុងករណី​ចាំបាច់ ។ ហើយ​ក្នុងនោះដែរ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​បងប្អូន​ប្រជា​នេសាទ​សមុទ្រ​ជ្រាប​ជា​ព័ត៌មាន និង​សូម​ការ​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ៕

អត្តបទ៖ក្រសួង​ធនធានទឹក និង​ឧតុនិយម​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: យ​ទឹកទន្លេ​មេគង្គឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះ Podul
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន​ទឹកបរិសុទ្ធអូ​គូលែន ផ្ដល់​អំណោយ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ក្រុមហ៊ុន​ទឹកបរិសុទ្ធអូ​គូលែន ផ្ដល់​អំណោយ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចុះ​ដោះស្រាយ​បញ្ហា​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ដើម្បី​ចូលរួម​សម្រេច​នយោបាយ​ជាតិ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ បើក​វេទិកាសាធារណ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ បើក​វេទិកាសាធារណ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

06/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (256)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,118)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,848)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (443)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (329)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.