Sunday, March 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចុះ​ដោះស្រាយ​បញ្ហា​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ដើម្បី​ចូលរួម​សម្រេច​នយោបាយ​ជាតិ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០

ដោយ Pothe Thun
30/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចុះ​ដោះស្រាយ​បញ្ហា​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ដើម្បី​ចូលរួម​សម្រេច​នយោបាយ​ជាតិ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​នេះ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​អ​ញើញ​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកាសាធារណ​ស្ដីអំពី ការដោះស្រាយ​បញ្ហា​អគ្គិសនី និង​ផែន​ការបន្ត នៃ​កា​រត​បណ្ដាញ​អគ្គិសនី​ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​ចូលរួម​សម្រេច​គោលនយោបាយ​ជាតិ​លើ​វិស័យ​អ​គិ្គ​ស​នី កម្ពុជា​នៅ​ឆ្នាំ​២០២០ មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំង​ភូមិ​ក្នុងប្រទេស​កម្ពុជា​។​

​តាម​ការ​ឲ្យ​ដឹង​ពី លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បាន​មានប្រសាសន៍ថា ស្រុក​ក្រឡាញ់​មាន​ឃុំ​ចំនួន ១០ និង​មាន​សេវាករ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ចំនួន ៣ ក្នុងនោះ​ក្នុងចំណោម​៩៨​ភូមិ មានតែ​១១​ភូមិ​ប៉ុណ្ណោះ ដែល​ពុំទាន់​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​។ ក្នុងឱកាស​នោះដែរ លោកស្រី​អភិបាលស្រុក​ក្រឡាញ់ បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ជាង​៦០​នាក់ ចូលរួម​លើក​ពី​បញ្ហា​នានា ដែល​ជួបប្រទះ​ពាក់ព័ន្ធ​នឹង​កា​រត​បណ្ដាញ​ចរន្តអគ្គិសនី និង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុងស្រុក​ក្រឡាញ់​។​

​ជាការ​ចូលរួម ប្រជាពលរដ្ឋ​ភាគច្រើន ក្នុងស្រុក​ក្រឡាញ់ បាន​សំណូមពរ​ដល់ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ជួយ​ពង្រីក​បណ្ដាញ​អគ្គិសនី ដល់​គ្រួសារ និង​ភូមិ​ចំនួន​១១​ផ្សេងទៀត​ក្នុងស្រុក​ក្រឡាញ់ ឲ្យ​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់ ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ដោយឡែក ប្រជាពលរដ្ឋ​ខ្លះ បាន​លើកឡើងថា មាន​ករណី អង្គភាព​អគ្គិសនី​ខេត្តសៀមរាប បាន​បោះបង្គោល​អគ្គិសនី​នៅក្បែរ​នឹង​ផ្លូវ​សាធារណ​ពេក ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថា្នក់​ចរាចរណ៍​ជាយថាហេតុ និង​សូម​ស្នើ​ឲ្យ​ន​ង្ខិ​ត​បង្គោល​នោះ ឲ្យ​មាន​គម្លាត​ឆ្ងាយ​ពី​ផ្លូវ​។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​ជាការ​ឆ្លើយតប របស់​ឯកឧត្តម យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០០៦ ធនាគារពិភពលោក បាន​ទស្ស​ទាយ​ថា នៅត្រឹម​ឆ្នាំ​២០៣០ ភូមិ​សរុប​ប្រមាណ​៧០​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ប្រទេស​កម្ពុជា មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​។ ដោយឡែក ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានកំណត់​គោលនយោបាយ​ជាតិ​លើ​វិស័យ​អ​គិ្គ​ស​នី កម្ពុជា​នៅ​ឆ្នាំ​២០២០ គ្រប់​ភូមិ​ទូទាំងប្រទេស ត្រូវតែមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ពី​គ្រប់​ប្រភព មិន​ថា​ជា​ប្រភព​ឯកជន ឬ​រដ្ឋ​ឡើយ​។ ជាក់ស្ដែង នៅ​ឆ្នាំ​២០១៩​នេះ ក្នុងចំណោម​ភូមិ​ចំនួន​១៤,១៦៨ មាន​៩២​ភាគរយ​ហើយ ដែលមាន​ចរន្តអគ្គិសនី​ប្រើប្រាស់​។ ចំពោះ​ការ​បង្ខិត​បង្គោល​អគ្គិសនី ដែល​នៅ​ជិត​ផ្លូវ​សាធារណៈ ឲ្យ​មាន​គម្លាត​ឆ្លាត​ពី​ផ្លូវ​នោះអាជ្ញាធរ​អគ្គិសនី​កម្ពុជា នឹង​ចាត់​មន្ត្រី​ចុះមក​សិក្សា ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្តម​បាន​ពន្យល់ថា ករណី​បោះបង្គោល​នៅ​ជិត​ផ្លូវ​សាធារណ​នេះ អាច​ដោយមាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី ឬ​គេហដ្ឋាន​មិន​យល់ព្រម ដូច្នេះ​អាជ្ញាធរ​អគ្គិសនី​ធ្វើការ​បោះបង្គោល​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​ភ្ជាប់​ចរន្តអគ្គិសនី​ឲ្យ​មូលដ្ឋាន​នោះ​មាន​ថាមពល​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​សិន​។​

​ឯកឧត្តម យឹម វិសិដ្ឋ បានបញ្ជាក់​ផងដែរ​ថា រាល់​ការ​តប​ណ្ដា​យ​ចរន្តអគ្គិសនី ដែលមាន​ប្រវែង​ក្រោម ១៥០​ម៉ែត្រ ពី​បង្គោល​អគ្គិសនី​កម្ពុជា ពុំមាន​ការបង់ថ្លៃ​ត​បណ្ដាញ​អគ្គិសនី​ទេ ហើយក៏​ពុំ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​ប្រើប្រាស់​ខ្សែ​ចរន្តអគ្គិសនី​របស់​អគ្គិសនី​កម្ពុជា ដើម្បី​ត​ភ្ជាប់​ទៅ​គេហដ្ឋាន​ដែរ​។ ប្រសិនបើ​មាន​ករណីនេះ​កើតឡើង បន្ទាប់ពី​រយៈពេល​១៥​ថ្ងៃ​នៃ​ការតភ្ជាប់​បណ្ដាញ ពុំមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់ សូម​រាយការណ៍​មក​អគ្គិសនី​កម្ពុជា​។​

​មានមតិ​ក្នុងឱកាស​នោះ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប បាន​បញ្ជាក់ថា សេវាករ​ដែល​តែងតែ​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ក្នុងស្រុក​ក្រឡាញ់ សូម​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ក្នុងនោះ​ទាំង​សេវាករ និង​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ដាច់ខាត ការបង់ថ្លៃ​សេវា​ក្រៅផ្លូវការ ដែល​នេះ​រាប់​ថា​គឺជា​អំពើពុករលួយ​។​


​អត្ថបទ និង រូបថត ៖ លោក សេង ផល្លី និង​លោក ខេង ឧ​ត្ត​ម​

Tags: ក្រសួងព័ត៌មានអគ្គិសនីស្រុក​ក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ បើក​វេទិកាសាធារណ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ បើក​វេទិកាសាធារណ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថារាល់​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាត​នឹងត្រូវ​បញ្ឈប់​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថារាល់​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាត​នឹងត្រូវ​បញ្ឈប់​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​សភា និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​ចូលរួម​មហាសន្និបាត​អាយ​ប៉ា នៅ​ប្រទេស​ថៃ

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​សភា និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​ចូលរួម​មហាសន្និបាត​អាយ​ប៉ា នៅ​ប្រទេស​ថៃ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    269 shares
    Share 108 Tweet 67

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.