Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​សភា និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​ចូលរួម​មហាសន្និបាត​អាយ​ប៉ា នៅ​ប្រទេស​ថៃ

ដោយ Pothe Thun
30/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​សភា និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​ចូលរួម​មហាសន្និបាត​អាយ​ប៉ា នៅ​ប្រទេស​ថៃ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់ពី​បាន​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ប្រកបដោយ​ជោគជ័យ ក្នុងការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា​ក្នុង​ក្របខណ្ឌ​ពហុភាគី និង​ទ្វេភាគី នៅឯ​ប្រទេស​ថៃ​រួចមក នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​មាតុប្រទេស​វិញ​ដោយ​សុវត្ថិភាព​។

​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា AIPA មាន​សមាជិក ១០​ប្រទេស ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូ​នេ​សុ​ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សឹង្ហ​បុរី ថៃ វៀតណាម និង​ហ្វីលីពីន បាន​ជួបប្រជុំ​ប្រចាំឆ្នាំ​ក្នុងប្រទេស​ថៃ រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​រវាង AIPA និង​អាស៊ាន​។ ភាពជា​ដៃគូ​រវាង AIPA ជាមួយ​ប្រទេស​និង​អង្គការ​ជា​ដៃគូ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​អន្តរជាតិ ដូចជា​បញ្ហា​ស្ត្រី កុមារ ពាណិជ្ជកម្ម សន្តិសុខ បរិស្ថាន និង​គ្រឿងញៀន ជាដើម​។​

​កំឡុងពេល​ចូលរួម​មហាសន្និបាត​នេះ សម្តេច​ប្រធាន​រដ្ឋ​ភា និង​សមាជិក​គណៈប្រតិភូ បាន​ចូលរួម​កិច្ចប្រជុំ​ជាច្រើន តាម​វិស័យ​នានា​របស់​AIPA មាន​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​កិច្ចការ​អាយ​ប៉ា និង​កិច្ចសន្ទនា​ជាមួយ​ប្រទេស​សង្កេតការណ៍ ជាដើម​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សម្រាប់​សម្ត​ច​ប្រធាន​គណៈប្រតិភូ​វិញ ក្រៅពី​ការចូលរួម​មហាសន្និបាត​ហើយ សម្តេច​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយចំនួនទៀត ក្នុងការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា មានដូចជា ជួបពិភាក្សា​ការងារ ជាមួយ​ប្រធានរដ្ឋសភា​ប្រទេស​ថៃ ដែលជា​ម្ចាស់ផ្ទះ​មហាសន្និបាត ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម ប្រធានរដ្ឋសភា​ម៉ា​រ៉ុ​ក និង​អនុប្រធានរដ្ឋសភា​ឡាវ​ជាដើម​៕​

 

Tags: ​គណៈប្រតិភូ​សភាមហាសន្និបាត​អាយ​ប៉ា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​ជិះ​កង់​មនុស្សធម៌ ប្រមូល​ថវិកា​៩៨​លាន​រៀល ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​

ក្រុម​ជិះ​កង់​មនុស្សធម៌ ប្រមូល​ថវិកា​៩៨​លាន​រៀល ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​

រដ្ឋបាល​ស្រុក​ក្រឡាញ់​តម្លើង​អំពូល​ភ្លើង នៅ​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៦៨ ដើម្បី​ចូលរួម​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​

រដ្ឋបាល​ស្រុក​ក្រឡាញ់​តម្លើង​អំពូល​ភ្លើង នៅ​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៦៨ ដើម្បី​ចូលរួម​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​

កងទ័ព​ជាង ១.៥០០​នាក់ ត្រូ​បាន​បញ្ជូនទៅ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នៅ​រុស្ស៊ី

កងទ័ព​ជាង ១.៥០០​នាក់ ត្រូ​បាន​បញ្ជូនទៅ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នៅ​រុស្ស៊ី

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.