Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថារាល់​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាត​នឹងត្រូវ​បញ្ឈប់​

ដោយ Pothe Thun
30/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថារាល់​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាត​នឹងត្រូវ​បញ្ឈប់​
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កន្លងមក មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ បានដាក់​ពាក្យស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បាន​ច្បាប់​អនុញ្ញាត​ធ្វើការ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ ហើយ​ទន្ទឹមនឹង​ទទួលបាន​ការអនុញ្ញាត មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ បាន​អនុវត្ត​និង​សាងសង់​សំណង់​គេហដ្ឋាន​របស់ខ្លួន ស្របតាម​ខ្លឹមសារ​នៃ​គោលការណ៍​លិខិតអនុញ្ញាត​ដែល​បាន​ផ្តល់ជូន ប៉ុន្តែ​ក៏​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ មិនបាន​អនុវត្ត​ត្រឹមត្រូវ​ស្របតាម​គោលការណ៍​នៃ​លិខិតអនុញ្ញាត​នោះទេ ដោយ​សាងសង់​លើស​ឬ​ផ្ទុយ​ទាំងស្រុង​នៃ​ការស្នើសុំ​របស់ខ្លួន ព្រមទាំង​កិច្ចសន្យា​សាងសង់​ដែល​បាន​ព្រមព្រៀង​លើ​គំរូ​ប្លង់​ស្ថាបត្យកម្ម​រវាង​អ្នកស្នើសុំ​និង​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ដោយ​ឃើញ​នូវ​ការរំលោភ​លើ​លក្ខខណ្ឌ​នៃ​លិខិតអនុញ្ញាត នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ចុះកិច្ចសន្យា​បញ្ឈប់​សកម្មភាព​សាងសង់​ជា​បណ្តោះអាសន្ន​ជាមួយ​ម្ចាស់​សំណង់ ហើយ​ក្នុងករណី​ម្ចាស់​សំណង់​មិន​យល់​ព្រមធ្វើ​កិច្ចសន្យា​កែ​កំហុស​សំណង់​របស់ខ្លួន ស្របតាម​គោល ការណ៍​នៃ​លិខិតអនុញ្ញាត​ឡើងវិញ​នោះទេ លិខិតអនុញ្ញាត​នោះ​នឹង​ចាត់ទុកជា​មោ​ឃៈ សំណង់​នឹងត្រូវ​រុះរើ ម្ចាស់​សំណង់​ក៏​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ផងដែរ​នោះ ដូច្នេះ​ដើម្បី​បញ្ជៀ​ស​នូវ​ការប៉ះពាល់​ផលប្រយោជន៍​ផ្ទាល់​របស់ខ្លួន អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ការអនុញ្ញាត​សាងសង់ មេត្តា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ការសាងសង់​សំណង់​របស់ខ្លួន ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

Tags: ​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាតអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​សភា និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​ចូលរួម​មហាសន្និបាត​អាយ​ប៉ា នៅ​ប្រទេស​ថៃ

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​សភា និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​ចូលរួម​មហាសន្និបាត​អាយ​ប៉ា នៅ​ប្រទេស​ថៃ

ក្រុម​ជិះ​កង់​មនុស្សធម៌ ប្រមូល​ថវិកា​៩៨​លាន​រៀល ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​

ក្រុម​ជិះ​កង់​មនុស្សធម៌ ប្រមូល​ថវិកា​៩៨​លាន​រៀល ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​

រដ្ឋបាល​ស្រុក​ក្រឡាញ់​តម្លើង​អំពូល​ភ្លើង នៅ​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៦៨ ដើម្បី​ចូលរួម​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​

រដ្ឋបាល​ស្រុក​ក្រឡាញ់​តម្លើង​អំពូល​ភ្លើង នៅ​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៦៨ ដើម្បី​ចូលរួម​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.