Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើការ​រួមគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​កុមារ​កម្ពុជា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​

ដោយ Pothe Thun
29/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើការ​រួមគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​កុមារ​កម្ពុជា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​បង្ហាញថា ដោយ​មើលឃើញ​ពី​តម្រូវការ​ជាក់ស្តែង និង​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​ដែល​យន្តការ​សម្របសម្រួល​កិច្ចការពារ​កុមារ និង​ដោយមាន​ការជួយ​គាំទ្រ​ឧបត្ថម្ភ​ពី​អង្គការ​យូ​នី​សេ​ហ្វ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បានធ្វើការ​សិក្សា​ជា​មូលដ្ឋាន​លើ​យន្តការ​សម្របសម្រួល​កិច្ចការពារ​កុមារ​ដែលមាន​ស្រាប់​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

​ការសិក្សា​នេះ​ដើម្បី​កំណត់ និង​វាយតម្លៃ​មុខងារ និង​ដំណើរការ​នៃ​យន្តការ​សម្រប​សម្រួលកា​រ​ការពារ​កុមារ ដែលមាន​ស្រាប់ ក្នុង​គោលបំណង​ដើម្បី​បង្កើតឱ្យមាន​នូវ​ជម្រើស​មួយចំនួន​សម្រាប់​យន្តការ​ការពារ​កុមារ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​អាច​សម្របសម្រួល​បានល្អ​ជាង​មុន សម្រាប់​ការទប់ស្កាត់ និង​ឆ្លើយតប ក៏ដូចជា​ការបង្កើន​សេវា​សង្គម និង​ការ​វិភា​ជ​ថវិកា​កើនឡើង​សម្រាប់​កិច្ចការពារ​កុមារ​។ ការ​ថ្លែង​បែបនេះ​ក្នុង​ឳ​កាស​ដែរ​លោកជំទាវ​បាន​អ​ញ្ផើ​ញ​ជា​អធិបតី ក្នុង​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការសិក្សា​មូលដ្ឋាន​លើ​យន្តការ​សម្របសម្រួល​កិច្ចការពារ​កុមារ​ដែលមាន​ស្រាប់​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប ដោយមាន​ចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ ទូទាំង​២៥​រាជធានី​-​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​លោក​បាន​បន្ថែមថា ជាការ​ពិតណាស់​រាជរ​ដ្ឋា​ភិ​បាល បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការអនុវត្ត​ច្បាប់​អន្តរជាតិ​នានា ជាពិសេស អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​ពិធីសារ​បន្ថែម​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ កុមារ និង​កិច្ចការពារ​ជាពិសេស​ដល់​កុមារ ដើម្បី​រស់នៅក្នុង​សេរីភាព សន្តិភាព និង​ការអភិវឌ្ឍ តាម រយៈ​ការដាក់ចេញ​នូវ​វិធានការ​ជាច្រើន រួមមាន ការរៀបចំ​ច្បាប់ គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​លិខិតបទដ្ឋាន​នានា​ជាច្រើន​។

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​លោកជំទាវ​រដ្ឋលេខាធិកា​របា​នប​ញ្ផា​ក់ថា ទោះបីជា​ប្រទេស​កម្ពុជា​សម្រេចបាន​សមិទ្ធ​ផល​គួរ​ជាទី​មោទនៈ ក្នុង​កិច្ច​ខឹ​ត​ខំប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ការរំលោភបំពាន​កុមារ ការរំលោភ​សិទ្ធិ​កុមារ​យ៉ាងណាក៏ដោយ ក៏​ប្រទេស​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ការពង្រឹង​យន្តការ​អនុវត្ត​ប្រព័ន្ធ​កិច្ចការពារ​កុមារ ជាក់ស្ដែង​យន្តការ​សម្របសម្រួល​កិច្ចការពារ​កុមារ​ថ្នាក់ក្រោម​ជាតិ​របស់​យើង ការ​ក៏​សាង​សម្ថ​ត​ភាព​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ នៅ​មិនទាន់បាន​ល្អប្រសើរ​នៅឡើយ​។

​លោកជំទាវ​យល់ឃើញថា ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភបំពាន​សិទ្ធិ​កុមារ​គ្រប់​រូបភាព ស្របទៅតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ រួមទាំង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​នោះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើការ​រួមគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​កុមារ​កម្ពុជា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​អត្ថបទ និង រូបភាព ៖ អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាសិក្ខាសាលា​ពិគ្រោះ​យោបល់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​ចំនួន​០៥​នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​

មនុស្ស​ចំនួន​០៥​នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​

ឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះPodulបណ្ដាល​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​

ឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះPodulបណ្ដាល​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​

ក្រុមហ៊ុន​ទឹកបរិសុទ្ធអូ​គូលែន ផ្ដល់​អំណោយ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ក្រុមហ៊ុន​ទឹកបរិសុទ្ធអូ​គូលែន ផ្ដល់​អំណោយ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    193 shares
    Share 77 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.