Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្ស​ចំនួន​០៥​នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​

ដោយ Pothe Thun
30/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មនុស្ស​ចំនួន​០៥​នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ រួមមាន ៖

ទី​១.​ឈ្មោះ សុខ សុខន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ,
ទី​២. ឈ្មោះ សុវណ្ណ វី​រះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​រកា សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ,
ទី​៣.​ឈ្មោះ រុណ រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប ,
ទី​៤. ឈ្មោះ ឌុល សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​គោកចក ក្រុង​សៀមរាប
ទី​៥. ឈ្មោះ រិ​ទ្ធ សា​រៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ដែល​ជន​ទាំង​៥​នាក់​នេះ មានមុខ​របរ ជា​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែរ​ផត បម្រើ​ការងារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដែលមាន​ការពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ជាក់ស្តែង គឺ​លួច​រ៉ូ​ត​ឬ​ឆ្កឹះ​សោរ​វ៉ា​លី​ជា​ក្រុម ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៥ និង​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥:២០​នាទី នៅ​ចំណុច​ក្នុង​ប្រអប់​យន្តហោះ​កន្លែង​ដាក់​សម្ភារ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ដោយមាន​ភ្ញៀវ​បាន​ប្តឹង​មក​សមត្ថកិច្ច​ជាច្រើនលើក​ផង​នោះ កម្លាំង​សមត្ថកិច្ច ក៏បាន​ស្រាវជ្រាវ​លើ​កាមេរ៉ា​សុវត្ថិភាព នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​រកឃើញ និង​ថត​យកបាន​នូវ​សកម្មភាព​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ នា​វេលា​ម៉ោង​១៥​និង​១០​នាទី មានឈ្មោះ សុខ សា​ខន , ឈ្មោះ រិ​ទ្ធ សា​រៃ និង​ឈ្មោះ ឌុល សុវណ្ណ ធ្វើ​សកម្មភាព​លួច រ៉ូ​ត​កាបូប​វ៉ា​លី​យក​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ និង នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៣​និង​២០​នាទី បាន​រកឃើញ​ឈ្មោះ រុណ រ៉ា , ឈ្មោះ សុវណ្ណ វី​រះ និង​បក្ខពួក​ម្នាក់ទៀត​ពុំ​ស្គាល់ឈ្មោះ កំពុង​ធ្វើ​សកម្មភាព​ដូចគ្នា លុះ​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣ ខាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែរ​ផត បាន​នាំខ្លួន​អ្នក​ទាំង ០៥​ខាងលើ យក មក ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សួរនាំ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមថា ជន​ទាំង​៥​នាក់​បាន​សារភាពថា ខ្លួន​បានធ្វើ​សកម្មភាព​ពិតប្រាកដ​មែន ដោយមាន​អ្នកខ្លះ បាន​ប្រព្រឹត្ត​ករណីនេះ​មាន​ចំនួន​ពី​៤០​លើក​ទៅ​១០០​លើក​ទៀតផង និង នៅសល់​បក្ខពួក​ចំនួន​០៤​នាក់​ទៀត ដែលមាន​ឈ្មោះ ៖ ទី​១. ឈ្មោះ ជឹម ភក្តី ភេទ​ប្រុស , ទី​២. ឈ្មោះ​អេង ផៃ ភេទ​ប្រុស , ទី​៣. ឈ្មោះ​ហ៊​ន ហត្ថា ភេទ​ប្រុស និង ទី​៤. ពុំ​ស្គាល់ឈ្មោះ ដែល​អ្នក​ទាំង​០៤​នាក់​នេះ ជា​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែរ​ផត ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​សំខាន់​ក្នុង​ការធ្វើសកម្មភាព​រួម​មាន ៖ ប៊ិច​មាន​ចុង​ស្រួច​រឹង​សំរាប់​ប្រើប្រាស់​ចាក់​ឆ្កឹះ​កូនសោរ​ឬ រ៉ូ​ត​កាបូប​វ៉ា​លី​យកលុយ និង​ទ្រព្យសម្បត្តិ ហើយ​ជនសង្ស័យ​ទាំង​០៥​នាក់​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត និង កំពុង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​នៅសល់​ទៀតផង ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ និង លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះPodulបណ្ដាល​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​

ឥទ្ធិពល​នៃ​ព្យុះ​ទី​១២ ឈ្មោះPodulបណ្ដាល​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន​

ក្រុមហ៊ុន​ទឹកបរិសុទ្ធអូ​គូលែន ផ្ដល់​អំណោយ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ក្រុមហ៊ុន​ទឹកបរិសុទ្ធអូ​គូលែន ផ្ដល់​អំណោយ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចុះ​ដោះស្រាយ​បញ្ហា​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ដើម្បី​ចូលរួម​សម្រេច​នយោបាយ​ជាតិ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចុះ​ដោះស្រាយ​បញ្ហា​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ដើម្បី​ចូលរួម​សម្រេច​នយោបាយ​ជាតិ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.