Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាប ណែនាំដល់មន្ត្រីសាខាពន្ធដារខេត្តសៀមរាប ដែលទទួលបានការចូលកាន់មុខតំណែងថ្មី ត្រូវអនុវត្តតួនាទីប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផល

ដោយ Pothe Thun
25/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
208
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអនុប្រធានសាខា ប្រធាននិងអនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក លី សំរិទ្ឋ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែងនាពេលនេះ គឺជាការបំពេញចន្លោះក្នុងរចនាសម្ព័ន្ធរបស់អង្គភាព ដើម្បីធានាបាននូវ និរន្តរភាពការងារ និងការចាត់តាំងឱ្យមានការទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលអង្គភាពបានប្រគល់ជូន ដូច្នេះត្រូវអនុវត្តតាមតួនាទី និង ភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ។

លោក លី សំរិទ្ឋ មានប្រសាសន៍បន្ថែមថា បញ្ហាសំខាន់មួយទៀតនោះ គឺត្រូវពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ច បង្កើនប្រសិទ្ធភាពគ្រប់គ្រង និង យកអស់ពីសមត្ថភាព និងមនសិកាការងារ ប្រកបដោយតម្លាភាព គណនេយ្យភាព និង អភិបាលកិច្ចល្អ ជាពិសេសត្រូវខិតខំប្រឹងប្រែងអនុវត្តការងារដោយអនុលោមទៅតាមអភិក្រម៤ប្រការរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ គឺទី១. អនុវត្តការងារដោយវិជ្ជាជីវៈ និងគោរពក្រមសិលធម៌វិជ្ជាជីវៈ , ទី២. អនុវត្តការងារជាក្រុមទៅតាមឋានានុក្រម , ទី៣. អនុវត្តការងារដោយប្រកាន់ខ្ជាប់នូវស្មារតីបុរីសកម្ម តាមរយៈផែនការយុទ្ឋសាស្ត្រប្រតិបត្តិ ផែនការសកម្មភាព ផែនការកៀរគរចំណូល ដើម្បីចៀសវាងភាពឆកល្វែង និងទី៤. មិនត្រូវមើលរំលងកំហុសខ្លួនឯង និង ត្រូវកែតម្រូវកំហុសរបស់ខ្លួនដោយអនុលោមតាមអភិក្រម៥ប្រការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: សាខា​ពន្ធដារ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីដំណើរការរៀបចំផែនការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថល ជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីដំណើរការរៀបចំផែនការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថល ជាតិ

អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើសំណង់ខុសច្បាប់ ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប !

អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើសំណង់ខុសច្បាប់ ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប !

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.