Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើសំណង់ខុសច្បាប់ ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប !

ដោយ Pothe Thun
26/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើសំណង់ខុសច្បាប់ ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប !
864
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពាក់ព័ន្ធផ្លូវទាំង៣៨ខ្សែ ត្រូវរុះរើសំណង់ខុសច្បាប់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ដើម្បីបើកផ្លូវឱ្យអាជ្ញាធរ ធ្វើការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយកំណត់រយ:ពេល១០ថ្ងៃ ក្នុងការរុះរើរួចរាល់ដោយគិតចាប់ពីថ្ងៃទី២៣ ខែកញ្ញានេះតទៅ។

ការជូនដំណឹងនេះ ក្រោយពេលបញ្ចប់កិច្ចប្រជុំលើក១ នៃគណ:កម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០នេះ ដែលដឹកនាំកិច្ចប្រជុំនេះ ដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណកម្មការ។ យោងតាមសេចក្ដីជូនដំណឹងនេះ ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញានេះថា រដ្ឋបាលខេត្ដ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាប ថា៖ បន្ទាប់ពីទទួលបានការអនុញ្ញាតពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តសៀមរាប បានសហការចុះសិក្សាខ្សែផ្លូវ ដែលត្រូវស្ថាបនា និងកែសម្រួល ហើយត្រូវបានគណ:កម្មការនេះ បើកកិច្ចប្រជុំសម្រេចលើគម្រោងស្ថាបនានេះ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវស្ថាបនានាពេលឆាប់ៗខាងមុខនេះ។ ពាក់ព័ន្ធនឹងខ្សែផ្លូវដែលត្រូវស្ថាបនា និងរៀបចំកែលម្អឡើងវិញឱ្យមានគុណភាព សុវត្ថិភាព សោភណភាព ផាសុខភាព ព្រមទាំងការពារបាននូវបរិស្ថានរស់នៅល្អ ដើម្បីបម្រើឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការដឹកជញ្ជូននានា រដ្ឋបាលខេត្ត ពិនិត្យឃើញថាមានសំណង់លំនៅដ្ឋាន តូបលក់ដូរ របង និងសំណង់ការផ្សេងៗទៀត របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន បានសាងសង់រំលោភ លើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ដែលរដ្ឋបាលខេត្ត បានកំណត់ និងចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធរួចហើយ ចាំបាច់ត្រូវធ្វើការរុះរើជាបន្ទាន់ ដើម្បីសម្រួលដល់ការងារស្ថាបនាផ្លូវស្របតាមផែនការ ដែលបានគ្រោងទុក។សេចក្ដីជូនដំណឹងដដែលបានបន្ដថា ការរុះរើនេះ ក្នុងគោលបំណងឱ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនោះ អាចប្រព្រឹត្តទៅបានដោយរលូន និង សម្រេចតាមផែនការ ដូចមានក្នុងផែនទីជូនភ្ជាប់មកជាមួយ។

រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលមានសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ចូលរួម សហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង ក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូន ប្រជាពលរដ្ឋ។ ក្នុងករណីពុំបានរុះរើតាមការកំណត់ រដ្ឋបាលខេត្ត និងចាត់ការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលជាម្ចាស់ សំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ចូលរួមអនុវត្តដោយធ្វើការរុះរើសំណង់របស់ខ្លួនតាមពេលវេលាកំណត់ខាងលើដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសហការអនុវត្តសេចក្តីជូនដំណឹងនេះតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ និងរូបភាព: លោក បូ សាវី កែសម្រួលដោយ លីវ សុខុន

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: គម្រោងផ្លូវ៣៨ខ្សែសំណង់​ខុសច្បាប់អាជ្ញាធរ​ខេត្ដ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

សន្និសីទស្តីពីបច្ចុប្បន្នភាព រោគកុមារវិទ្យា លើកទី៥នៅកម្ពុជា

សន្និសីទស្តីពីបច្ចុប្បន្នភាព រោគកុមារវិទ្យា លើកទី៥នៅកម្ពុជា

សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ

សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.