Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សន្និសីទស្តីពីបច្ចុប្បន្នភាព រោគកុមារវិទ្យា លើកទី៥នៅកម្ពុជា

ដោយ Pothe Thun
27/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សន្និសីទស្តីពីបច្ចុប្បន្នភាព រោគកុមារវិទ្យា លើកទី៥នៅកម្ពុជា
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរយៈនៃអង្គសន្និសីទ ស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៥ បានបង្ហាញថា សមាគមគ្រូពេទ្យកុមារកម្ពុជា យកចិត្តទុកដាក់លើការងារបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍចំណេះដឹងវេជ្ជសាស្រ្ត និងការប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ធ្វើឲ្យប្រសើរឡើងថែមទៀត ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ !

ករណីជម្ងឺគ្រុនឈិក ដែលបានកើតច្រើនលើកុមារនៅក្នុងឆ្នាំ២០២០នេះ និងការព្យាបាលជំងឺរលាកសួតខ្លាំងក្លានៅមន្ទីរកុមារពេទ្យជ័យវរ័្មនទី៧ ករណីយរលាកទងសួតរ៉ាំរ៉ៃ និងបទពិសោធន៍បណ្តុះមេរោគ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺ ដែលបណ្តាលមកពីបាក់តេរីនៅមន្ទីរពេទ្យកុមារអង្គរ ករណីជម្ងឺស្លេកស្លាំងនៃកុមារដោយសារតែកង្វះជាតិដែក ដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ ដែលរកឃើញនៅមន្ទីរពេទ្យកុមាជាតិ រួមទាំងបទពិសោធន៍នៃការលាងជាតិពុលលើកុមារ ក្នុងករណីដែលកុមារមានជម្ងឺខ្សាយតម្រងនោមស្រួចស្រាល ដែលបានរកឃើញនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងអស់នេះ គឺជារបៀបវារៈដ៏សំខាន់នៅក្នុងប្រធានបទ សម្រាប់សន្និសីទ ស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៥នៅកម្ពុជា ដែលបានដំណើរការ និងរៀបចំឡើងដោយសមាគមគ្រូពេទ្យកុមារកម្ពុជា នៅខេត្តសៀមរាប ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

ឯកឧត្តម សាស្រ្តាចារ្យ យិត ស៊ុនណារ៉ា ប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា មានប្រសាសន៍ថា៖ ការងារបណ្តុះបណ្តាលគឺជាគោលដៅដ៏ធំរបស់សមាគម ហើយសន្និសីទនេះត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ ក្នុងគោលបំណងដើម្បីផ្តល់ជាវេទិកាដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេសនិងក្រៅប្រទេស បានចែករំលែកផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក សម្រាប់ជាទុនអភិវឌ្ឍចំណេះដឹងវេជ្ជសាស្រ្តរោគកុមារ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល វាយតម្លៃថា៖ រាល់កិច្ចការទាំងឡាយដែលសមាគមគ្រូពេទ្យកុមារកម្ពុជាបានអនុវត្តកន្លងមកនៅតាមបណ្តាខេត្តនានា នឹងក្លាយជាសកម្មភាពគំរូដល់សមាគមគ្រូពេទ្យឯកទេសផ្សេងៗទៀត។ គ្រូពេទ្យពិតជាមានមោទនភាពខ្លាំងណាស់ចំពោះវិជ្ជាជីវៈរបស់ខ្លួន មានមុខរបរទាំងអាចមានជីវភាពសមរម្យ និងទាំងអាចផ្តល់ប្រយោជន៍ ដល់អ្នកដែលបានប្រើសេវាពេទ្យនោះផងដែរ។ ឱកាសដែលគ្រូពេទ្យអាចរកប្រយោជន៍ឲ្យខ្លួនឯងពិតជាមានច្រើនណាស់ នៅពេលដែលមានស្ថានភាពធ្ងន់ធ្ងរ ពាក់ព័ន្ធទៅនឹងអាយុជីវិតរបស់អ្នកជម្ងឺនៅចំពោះមុខ ក៏ប៉ុន្តែបើសិនជាគ្រូពេទ្យ អាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួននោះ ដោយការជួយសង្គ្រោះជីវិតអ្នកជម្ងឺ ពេលនោះមហាសំណាងនឹងកើតមានឡើង ទាំងគ្រូពេទ្យនឹងអ្នកជម្ងឺ។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹកផងដែរអំពីក្រមសីលធម៌គ្រូពេទ្យ លើការប្រើប្រាស់ពាក្យសំដីដែលមិនមានប្រយោជន៍ នៅពេលជួបប្រទះស្ថានភាពធ្ងន់ធ្ងរនៃអ្នកជម្ងឺ តែគ្រូពេទ្យត្រូវព្យាយាមគ្រប់មធ្យោបាយ ដើម្បីសង្គ្រោះអ្នកជម្ងឺ។

សន្និសីទនេះ ចូលរួមផ្ទាល់ដោយសាស្រ្តាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិកសមាគមប្រមាណជា១០០នាក់ និងជាង៣០០នាក់ទៀតចូលរួមជាសិក្ខាកាមតាមអនឡាញ ព្រមទាំងមានវាគ្មិន ដែលជាសាស្រ្តាចារ្យ វេជ្ជបណ្ឌិតជំនាញនៃកម្ពុជា ហើយក៏មានវត្តមានវាគ្មិនសំខាន់ៗនៃបណ្តាប្រទេសនៅអ៊ឺរ៉ុប ចូលរួមធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញផងដែរ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង

Tags: រោគកុមារវិទ្យា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ

សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីកាត់តនិងបង្ហោះវីដេអូក្លែងក្លាយ ជុំវិញការបើកផ្លូវដែលមានការឯកភាពពីអាជ្ញាធរ និងប្រជាពលរដ្ឋ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីកាត់តនិងបង្ហោះវីដេអូក្លែងក្លាយ ជុំវិញការបើកផ្លូវដែលមានការឯកភាពពីអាជ្ញាធរ និងប្រជាពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.