Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ

ដោយ Pothe Thun
28/09/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សត្វប្រវឹកចំនួន ៣៨២ក្បាល ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី យកទៅព្រលែងចូលក្នុងព្រៃធម្មជាតិ នៅព្រៃសហគមន៍បឹងឈូក ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា សត្វប្រ វឹកទាំងនេះ សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បង្ក្រាបបានកាលពីយប់ពីថ្ងៃទី២៦ ខែកញ្ញា ។ លោក បន្តថា បន្ទាប់ពីបង្ក្រាបបាន នគរបាលបានយកមកប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចាត់ការបន្ត ។

លោកម៉ុង ប៊ុនលីម បន្តទៀតថា សត្វប្រវឹកទាំងនេះមានចំនួន ៣៨២ក្បាល មិនមែនជាង ៥០០ក្បាលនោះទេ ។ ចំពោះការដែលសម្រេចយកមកលែងនៅព្រៃសហគមន៍បឹងឈូកនេះ ដោយសារតែ នៅទីនេះមានអ្នកការពារសត្វព្រៃ បានតឹងតែង ហើយអាជ្ញាធរស្រុកបន្ទាយស្រី ក៏ធ្វើការយាមកាមបានម៉ត់ចត់ផងដែរ។ លោកម៉ុង ប៊ុនលីម ឱ្យដឹងដែរថា កន្លងមករាជរដ្ឋាភិបាល បានចេញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការហាមឃាត់មិនឱ្យប្រមាញ់សត្វព្រៃធ្វើជាអាហារ និងមុខរបរជួញដូរជាដាច់ខាត ដោយបានដាក់ទោសទណ្ឌដល់ប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៏បានលើកឡើងផងដែរថា ការព្រលែងសត្វប្រវឹកទាំងជិត៤០០ក្បាលទៅក្នុងព្រៃសហគមន៍បឹងឈូកនេះ វាជាប្រការមួយល្អ ដោយសារនៅក្នុងតំបន់បឹងឈូកនេះ ជាតំបន់មួយធំដែលមានផ្ទៃដីជាង១០០ហិកតា ហើយនៅផ្នែកខាងលើនៃបឹងនេះមានព្រៃអភិរក្សដែលមានការការពារតឹងតែងមិនឲ្យមានការបរបាញ់ឬចាប់សត្វព្រៃឡើយ។ ប៉ុន្តែទោះជាយ៉ាងណា លោកអភិបាលស្រុកនៅមិនទាន់ហ៊ានសន្និដ្ឋានទេថា តើសត្វប្រវឹកទាំងនេះនឹងរើសយកតំបន់បឹងឈូកនេះជាជំរក ឬបន្តដំណើរទៅទីណាទៀតនោះទេ។

គួររំលឹកថា សត្វព្រៃជាច្រើនប្រភេទរួមទាំងសត្វប្រវឹកនេះផងដែរ កំពុងរងការប្រមាញ់យ៉ាងសកម្មពីជនល្មើស ដែលតែងតែចាប់យកមុខរបរប្រមាញ់សត្វព្រៃធ្វើជាអាហារ និងរបរលក់ដូរជាអាជីវកម្មនៅលើទីផ្សារ ដែលធ្វើឲ្យសត្វព្រៃជាច្រើនប្រភេទស្ទើរផុតពូជ ៕

អត្ថបទ និងរូបភាព: លោកខេង ឧត្តម

កែសម្រួលដោយ លីវ សុខុន

Tags: ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបព្រៃសហគមន៍បឹងឈូកសត្វប្រវឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីកាត់តនិងបង្ហោះវីដេអូក្លែងក្លាយ ជុំវិញការបើកផ្លូវដែលមានការឯកភាពពីអាជ្ញាធរ និងប្រជាពលរដ្ឋ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីកាត់តនិងបង្ហោះវីដេអូក្លែងក្លាយ ជុំវិញការបើកផ្លូវដែលមានការឯកភាពពីអាជ្ញាធរ និងប្រជាពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច

វិទ្យាស្ថានជាតិប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការនៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប

វិទ្យាស្ថានជាតិប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការនៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.