Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិទ្យាស្ថានជាតិប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការនៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប

ដោយ Pothe Thun
28/09/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
វិទ្យាស្ថានជាតិប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការនៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមានគមន៍ខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការចំនួន២៥នាក់នៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប មានរយៈពេល៦ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៣ខែតុលាឆ្នាំ២០២០ ។

លោក ជា វិចិត្រ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានមានប្រសាសន៍ថា វិទ្យាស្ថានជាតិនេះ គឺជាគ្រឺះស្ថានឧត្តមសិក្សាឯកទេសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន តែមួយគត់នៅកម្ពុជា ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងតែផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ពាណិជ្ជកម្មអេឡិចត្រូនិក ទូរគមនាគមន៍ និងបណ្ដាញ និង វិទ្យាសាស្ត្រកុំព្យូទ័រ ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ផងដែរ។

លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមានគមន៍ខេត្តសៀមរាប មានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) នាពេលនេះ មានគោលបំណងសំខាន់ គឺផ្ដល់ការពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីការកាត់បន្ថយកម្លាតឌីជីថលនិងចូលរួមចំណែក ជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សុខ សីហា បានបន្តទៀតថា សិក្ខាមកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងទទួលបានចំណេះដឹងដូចជា ៖ មូលដ្ឋានអំពីកុំព្យូរទ័រ (ផ្នែកទន់ ផ្នែងរឹង ការគ្រប់គ្រងឯកសារ បណ្ដាញ សុវត្ថិភាពកុំព្យូរទ័រ) . កម្មវិធីសម្រាប់កិច្ចការរដ្ឋបាល (កម្មវិធីអត្ថបទ បញ្ជីគណនេយ្យ និងការធ្វើបទបង្ហាញ), អក្ខរកម្មព័ត៌មាននិងទិន្នន័យ សុវត្ថិភាពប្រព័ន្ធព័ត៌មាន និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង និន្នាការបច្ចេកវិទ្យាសម្រាប់សេដ្ឋកិច្ចឌីជីថល (ពាណិជ្ជកម្មអេឡិចត្រូនិច សេវាកម្មហិរញ្ញវត្ថុឌីជីថល ) ៕

អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: Digital Skill Essentialវិទ្យាស្ថានជាតិប្រៃសណីយ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ សម្រាប់អនុវត្តឲ្យកាន់តែទទួលបានជោគជ័យ

ថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ សម្រាប់អនុវត្តឲ្យកាន់តែទទួលបានជោគជ័យ

ក្រសួងបរិស្ថាន សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ“អូហ្សូនសម្រាប់ជីវិត៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន”

ក្រសួងបរិស្ថាន សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ“អូហ្សូនសម្រាប់ជីវិត៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន”

មន្ត្រីតុលាការខេត្តសៀមរាបបង្ហាញថា អនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ

មន្ត្រីតុលាការខេត្តសៀមរាបបង្ហាញថា អនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.