Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងបរិស្ថាន សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ“អូហ្សូនសម្រាប់ជីវិត៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន”

ដោយ Pothe Thun
29/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងក្រុងសៀមរាប ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តពិធីសារ ម៉ុងរ៉េអាល់នៅកម្ពុជា ដើម្បីចូលរួម អបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២០ ក្រោមប្រធានបទ “អូហ្សូនសម្រាប់ជីវិត ៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន” ដោយមានការចូលរួមពី លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោក លោកស្រី មកពីតាមបណ្តាមន្ទីរអង្គភាពផ្សេងៗ ជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ លើកឡើងថា នៅឆ្នាំ១៩៨៥ សហគមន៍អន្តរជាតិបាន ពិភាក្សាអនុម័តអនុសញ្ញានៅទីក្រុងវីយ៉េន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន បន្ទាប់មកពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន បានបង្កើតនៅឆ្នាំ១៩៨៧ ដែលបានផ្តល់សច្ចាប័នជាសកល ពី១៩៧ប្រទេស ក្នុងនោះប្រទេសកម្ពុជាក៏បានផ្តល់សច្ចាប័ននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០១ផងដែរ។ ដើម្បីចូលរួមដោះស្រាយ ការធ្លុះធ្លាយស្រទាប់អូហ្សូនបណ្តាលមកពីការបញ្ចេញញសារធាតុគីមី ដែលមានផ្ទុកនៅសារធាតុក្លរ និងប្រូម ទៅបំផ្លាញស្រទាប់អូហ្សូន និងផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសុខភាពមនុស្ស សត្វ និងបរិស្ថាន ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិបានកំណត់យកថ្ងៃទី ១៦ ខែកញ្ញា ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក” ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមក។

ក្នុងនោះដែរ បើតាមសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក១៦ កញ្ញា របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្ហាញថា នាមរដ្ឋភាគី រាជរដ្ឋាភិបាលកម្ពុជាបានបញ្ឈប់ការប្រើប្រាស់សារធាតុ ក្លរ៉ូភ្លុយអរ៉ូកាបូនទាំងស្រុងក្នុងឆ្នាំ២០១០ ហើយកម្ពុជាក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ស្របតាមកាតព្វកិច្ចរបស់ពិធីសារម៉ុងរ៉េអាល់ផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជា នឹងបន្តគាំទ្រនិងអនុវត្ដន៍វិសោធនកម្ម ទីក្រុងគីហ្កាលី នៃពិធីសារម៉ុងរ៉េអាល់ ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ក្នុងក្តីសង្ឃឹមថាអាចកាត់បន្ថយការកើនកម្ដៅភពផែនដីបានរហូតដល់០.៥អង្សាសេ នៅចុងសតវត្សរ៍នេះ តាមរយៈការត្រួតពិនិត្យ និងកាត់បន្ថយការប្រើប្រាស់ សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន។ ក្នុងន័យនេះ កម្ពុជាប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលនៃការកើនកម្ដៅខ្ពស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សារលិខិតនេះ ក៏បានបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០០០មក ស្រទាប់អូហ្សូនត្រូវបានភ្ជិតចន្លោះពី១-៣ភាគរយ ក្នុងមួយឆ្នាំ សម្រាប់ប៉ូលខាងជើង ការភ្ជិតទាំងស្រុងនឹងកើតឡើងនៅឆ្នាំ២០៣០ រីឯនៅប៉ូលខាងត្បូងអាចនឹងភ្ជិតទាំស្រុងនៅឆ្នាំ២០៥០ ។

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រសួង​បរិស្ថាន​អូហ្សូនសម្រាប់ជីវិត ៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីតុលាការខេត្តសៀមរាបបង្ហាញថា អនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ

មន្ត្រីតុលាការខេត្តសៀមរាបបង្ហាញថា អនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ

រដ្ឋបាលខេត្តសៀមរាប៖ការចុះវាស់វែងផ្លូវដើម្បីអនុវត្តន៍គម្រោងផ្លូវ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៥៦ភាគរយ

រដ្ឋបាលខេត្តសៀមរាប៖ការចុះវាស់វែងផ្លូវដើម្បីអនុវត្តន៍គម្រោងផ្លូវ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៥៦ភាគរយ

ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការគាំទ្រការដ្ឋានជួសជុលប្រាសាទ កណ្ដាលបារាយណ៍ទឹកថ្លា

ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការគាំទ្រការដ្ឋានជួសជុលប្រាសាទ កណ្ដាលបារាយណ៍ទឹកថ្លា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.