Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប៖ការចុះវាស់វែងផ្លូវដើម្បីអនុវត្តន៍គម្រោងផ្លូវ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៥៦ភាគរយ

ដោយ Pothe Thun
29/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
261
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតមកត្រឹមថ្ងៃទី២៨ កញ្ញានេះ ការវាស់កំណត់អ័ក្សផ្លូវ និង ការបើកផ្លូវ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្រុងសៀមរាបសម្រេចបាន ចំនួន១៣ខ្សែ មានប្រវែង ៥៦គីឡូម៉ែត្រ ឬស្មើនឹង៥៦ភាគរយ នេះបើតាមរបាយការណ៍របស់ លោកអភិបាលក្រុងសៀមរាប និងប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ក្នុងប្រជុំធ្វើការត្រួតពិនិត្យ និង ក្តាប់ពីលទ្ធផលការងារ បញ្ហាប្រឈម ក្នុងកំឡុងពេលដែលក្រុមការងារចុះវាស់វែង លើផ្លូវទាំង៣៨ខ្សែ ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើង នូវអនុសាសន៍មួយចំនួន របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសដែលឯកឧត្តម បានចុះពិនិត្យមើលស្ថានភាពផ្លូវទាំង៣៨ ខ្សែ នៅថ្ងៃទី២៨ និង ២៩កញ្ញាថ្មីៗនេះ ដោយសូមឲ្យក្រុមការងារធ្វើការសិក្សា និងវាយតម្លៃ ចំពោះបណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ជាពិសេសសំណង់មួយចំនួន មានច្បាប់អនុញ្ញាតឲ្យធ្វើការសាងសង់ និង មួយចំនួនគ្មានច្បាប់ ព្រមទាំងមួយចំនួនទៀតបានរំលោភបំពានដីចំណី ផ្លូវរបស់រដ្ឋ និង នៅលើផ្លូវតែម្តង។

ឯកឧត្តម បញ្ជាក់បន្ថែមថា ចំពោះករណីទាំងនេះ ក្រុមការងារក៏មិនអាចកំណត់បាន អំពីលទ្ធផលនៃការវាស់វែងនេះបាននៅឡើយទេ។ ដូច្នេះសូមឲ្យក្រុមការងារទាំងអស់ ក៏ត្រូវធ្វើការពិនិត្យឡើងវិញ ដើមី្បយកនូវលទ្ធផលទាំងនោះមកប្រជុំសម្រេចនៅថ្ងៃទី ០១ ខែតុលាខាងមុខនេះ ។ ក្នុងការវាស់វែងនេះដែរ ត្រូវបង្កើតក្រុមការងារចម្រុះ ដែលដឹកនាំដោយរដ្ឋបាលខេត្ត និងមានសមាសភាពមន្ត្រីមន្ទីរជំនាញចូលរួមផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់ក្រុមការងារ និង អាជ្ញាធរក្រុង ក្នុងពេលចុះធ្វើការវាស់វែង ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលនៅសង្ខាងផ្លូវទាំង៣៨ខ្សែ ឲ្យពួកគាត់ត្រូវធ្វើការដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូបង្ហូរទឹកកខ្វក់ ចេញពីលំនៅដ្ឋាន មកភ្ជាប់ជាមួយលូមេអមសង្ខាងផ្លូវ។ ដោយឡែកបណ្តាផ្លូវ ដែលពុំមានជួបការស្មុគស្មាញ ត្រូវជូនដំណឹងដល់ពួកគាត់ធ្វើការរុះរើជាបណ្តើៗផងដែរ។

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ការចុះវាស់វែងផ្លូវអនុវត្តន៍គម្រោងផ្លូវ៣៨ខ្សែ ក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការគាំទ្រការដ្ឋានជួសជុលប្រាសាទ កណ្ដាលបារាយណ៍ទឹកថ្លា

ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការគាំទ្រការដ្ឋានជួសជុលប្រាសាទ កណ្ដាលបារាយណ៍ទឹកថ្លា

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញ នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញ នៅដើមសប្តាហ៍ក្រោយនេះ

កិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប

កិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.