Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប

ដោយ Pothe Thun
01/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប ដើម្បីធ្វើបច្ចប្បន្នភាពអំពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ឋផល បញ្ហាប្រឈម និងទិសដៅនៃការអនុវត្តឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តសៀមរាប ពង្រឹងតួនាទីក្រុមការងារ និងអន្តរាគមន៍ក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ ព្រមទាំងពិភាក្សាលើបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំ សម្រាប់ការផ្តល់និងទទួលនូវអនុសាសន៍សម្រាប់ទិសដៅដៅជំហានបន្ទាប់ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និង លោកវេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ឋមួយចំនួនក្នុងខេត្ត រដ្ឋបាលក្រុងស្រុក និងមន្ត្រីសុខាភិបាលនៃស្រុកប្រតិបត្តិសរុបចំនួនប្រមាណជា៥០រូប ។

លោកវេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា គិតត្រឹមពីខែមករាដល់ខែសីហាឆ្នាំ២០១៩ ករណីគ្រុនចាញ់នៅទូទាំងប្រទេសកើតមានចំនួន ១១.០៣០ករណី ប៉ុន្តែសម្រាប់រយៈពេល៨ខែឆ្នាំ២០២០ នៅសល់តែចំនួន ២.៨១៤ករណី ដូច្នេះស្ថានភាពទូទៅនៃការឆ្លងនិងឈឺដោយជំងឺគ្រុនចាញ់នៅកម្ពុជានាពេលបច្ចុប្បន្នមានភាពថយចុះជាលំដាប់ តែមានខេត្តភាគខ្លះនៅតែមានបញ្ហាស្មុគ្រស្មាញនៅឡើយ ដូចជាចំណុចខ្លះក្នុងតំបន់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងចំណុចត្រពាំងជោរ ក្នុងតំបន់ប្រសព្វភ្នំឱរ៉ាល់ រវាងខេត្តកំពង់ស្ពឺ ពោធិសាត់ និងខេត្តកំពង់ឆ្នាំង ។

លោកវេជ្ជបណ្ឌិត មាស ថា មានប្រសាសន៍បន្ថែមថា ជារៀងរាល់ឆ្នាំក្រសួងសុខាភិបាល បានជំរុញដល់គ្រប់មន្ទីរសុខាភិបាលរាជធានី ខេត្ត ជាពិសេសក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ខេត្តធ្វើការអន្តរាគមន៍បន្ទាន់ទៅនឹងជំងឺគ្រុនចាញ់ ដោយវិធីតេស្ត និងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីធានានូវប្រសិទ្ឋភាព និងគុណភាពការងារឈានទៅសម្រេចបានជោគជ័យនៃយុទ្ឋសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០១១-២០២៥ ដែលបានផ្តួចផ្តើមគំនិត និងអនុម័តដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកម្ពុជាមានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វស៊ីប៉ារ៉ូមនៅត្រឹមឆ្នាំ២០២០ និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់នៅឆ្នាំ២០២៥ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា អត្រាជំងឺគ្រុនចាញ់នៅខេត្តសៀមរាបមានការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសក្រោយពេលតាំងពីចាប់ផ្តើមអនុវត្តផែនការយុទ្ឋសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ គឺពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ទេ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការងារនេះ បានរួមចំណែកឈានទៅសម្រេចជោគជ័យនៃផែនការយុទ្ឋសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០១១-២០២៥ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួនទៅនឹងលទ្ឋផលដែលយើងទទួលបាននេះទេ ព្រោះថាផែនការជំងឺគ្រុនចាញ់ប្រភេទប៉ារ៉ាស៊ីត ហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ២០២០ខិតជិតមកដល់ ខណៈដែលយើងនៅជួបបញ្ហាប្រឈមមួយចំនួនដូចជាប្រជាជនចល័តទៅធ្វើការក្នុងតំបន់គ្រុនចាញ់ទាំងក្នុងនិងក្រៅប្រទេស និងការកំណត់អត្តសញ្ញាពួកគាត់នៅមានភាពស្មុគ្រស្មាញជាច្រើន ។

ជាមួយគ្នានេះដែរ លោក ពិន ប្រាកដ បានជំរុញដល់ក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ត្រូវចូលរួមពិនិត្យលើការងារអនុវត្តកន្លងមករបស់យើង នៅមានសេសសល់ចំណុចណាខ្លះដែលអនុវត្តមិនទាន់បានរលូន និងបានជួបបញ្ហាប្រឈមនិងភាពងាយស្រួលដូចម្តេចខ្លះ ពិសេសត្រូវបន្តសកម្មភាពផ្តោតលើប្រជាជនចំណាកស្រុក ផ្តល់ឱកាសឱ្យគាត់ទទួលបានព័ត៌មានពីជំងឺគ្រុនចាញ់ដើម្បីឱ្យគាត់ទទួលការធ្វើតេស្ត និងព្យាបាលទាន់ពេលវេលា បន្តពង្រឹងសហការគ្នា ជាមួយវិស័យឯកជន បញ្ជូនរាល់ករណីសង្ស័យជំងឺគ្រុនចាញ់ឱ្យមករកសេវាសាធារណៈ និង បន្តការអប់រំពីវិធានការបង្ការជំងឺគ្រុនចាញ់ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ ខេត្តសៀមរាប កើតមានគ្រុនចាញ់ចំនួន៤៤ករណី សុទ្ឋតែជាប្រភេទប្លាសស្មូដ្យូមវ៉វ៉ាក់ ហើយក្នុងចំណោម៤៤ករណីនេះ មានអ្នកឈឺចំនួន៣៧នាក់ ដោយអ្នកខ្លះឈឺលាប់ឡើងវិញពី៣ទៅ៤ដង ប៉ុន្តែមិនមានប្រភេទ ហ្វាល់ស៊ីប៉ារ៉ូមទេ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជំងឺ​គ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលព្រៃឈើនិងរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ យកដីធ្វើកម្មសិទ្ធិក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រដ្ឋបាលព្រៃឈើនិងរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ យកដីធ្វើកម្មសិទ្ធិក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ស្ត្រីមេម៉ាយទីទ័លក្រទើបសម្រាលកូន រួមនិងកូនក្មួយក្នុងបន្ទុក ៥នាក់ ទទួលអំណោយសប្បុរសធម៌ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប

ស្ត្រីមេម៉ាយទីទ័លក្រទើបសម្រាលកូន រួមនិងកូនក្មួយក្នុងបន្ទុក ៥នាក់ ទទួលអំណោយសប្បុរសធម៌ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប

ស៊ីម៉ាក់រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣ម៉ឺនគ្រាប់ ក្នុងរយៈពេល៩ខែឆ្នាំ២០២០

ស៊ីម៉ាក់រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣ម៉ឺនគ្រាប់ ក្នុងរយៈពេល៩ខែឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.