Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ស៊ីម៉ាក់រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣ម៉ឺនគ្រាប់ ក្នុងរយៈពេល៩ខែឆ្នាំ២០២០

ដោយ Pothe Thun
02/10/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ស៊ីម៉ាក់រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣ម៉ឺនគ្រាប់ ក្នុងរយៈពេល៩ខែឆ្នាំ២០២០
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការបង្ហាញពីវឌ្ឍនភាពការងារប្រតិបត្ដិការ៩ខែនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាមួយ នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកមជុ្ឍមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជាហៅកាត់ថា ស៊ីម៉ាក។

ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ចាប់ពីខែមករាដល់ខែកញ្ញា ពោល៩ខែឆ្នាំ២០២០នេះ ស៊ីម៉ាក់រំដោះគ្រាប់មីននិងយុទ្ធភ័ណ្ឌផ្ទុះនៅលើផ្ទៃដីជិត៦០គីឡូម៉ែត្រក្រឡា និងរកឃើញគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង២ម៉ឺន៨ពាន់គ្រាប់ ហើយបានគំទេចចោលរួចរាល់ជាស្ថាពរ។គ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ភាគច្រើនត្រូវបានរកឃើញនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រភេទកម្ពុជា ដែលសល់ពីអំឡុងពេលកម្ពុជាមានសង្គ្រាមកាលពីសម័យឆ្នាំ១៩៧០រហូតដល់ឆ្នាំ១៩៩៧។

ការរំដោះផ្ទៃដីចេញពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភ័ណ្ឌនេះ ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ដែរ បើធៀបនឹងរយៈពេលដូចគ្នា បើទោះបីកម្ពុជាជួបវិបត្ដិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ក៍ដោយ។ជាមួយគ្នានោះដែរ ស៊ីម៉ាក់បានធ្វើសកម្មភាពអប់រំដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីបញ្ហាមីន ដែលមានអ្នកចូលរួមប្រមាណជាង៧០ម៉ឺននាក់ នៅបណ្ដាភូមិគោលដៅរបស់អង្គការស៊ីម៉ាក់។បន្ថែមពីនោះទៀត ស៊ីម៉ាក់ក៍បានហ្វឹកហ៊ឺនវិជ្ជាជីវៈ និងកសាងសមត្ថភាពមន្ដ្រី ព្រោះទាំងហ្វឹកហ៊ឺនដល់សុនកហិតមីន សិក្សាស្រាវជ្រាវបច្ចេកទេសផ្សេងទទួលបានជោកជ័យផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្ដម ហេង រតនា បានអោយដឹងបន្ដថា ក្នុងអំឡុងពេលកម្ពុជាគ្មានជំងឺកូវីដ១៩ ក្នុងមួយឆ្នាំស៊ីម៉ាក់រុករកឃើញគ្រាប់គ្រប់ភេទក្នុងចន្លោះពី៤ម៉ឺនគ្រាប់ទៅ៥ម៉ឺន ហើយនៅក្នុងឆ្នាំ២០២០នេះ អាចនឹងរុករកឃើញគ្រាប់មីនប្រហាក់ប្រហែលគ្នាដែរ ព្រោះ៩ខែនេះបានជិត៣ម៉ឺនគ្រាប់ហើយ។ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ការសំអាតមីននេះ នៅក្នុងអំឡុងជំងឺកូវីដ១៩នេះ មិនបានរាំងស្ទះដល់សកម្មភាពការងារនោះទេ ប៉ុន្តែក្រុមការងារបានជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលបណ្តាលមកពីការព្រួយបារម្ភរបស់ម្ចាស់ជំនួយ ដែលខ្លាចមានការរីករាលដាលអំពីជំងឺកូវីដ១៩ ដល់ក្រុមប្រតិបត្តិការ។ ប៉ុន្តែទោះយ៉ាងនេះក្តី ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីមានការពន្យល់អំពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ ក្រុមម្ចាស់ជំនួយពួកគាត់បានយល់ និងបន្តគាំទ្រជាបន្តទៀត។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅដោយយកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជា លែងមានការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ បើទោះជាយ៉ាងនេះក្តីឯកឧត្តមហេង រតនា ពន្យល់ថា លែងមានការគំរាមកំហែងដោយសារមីន មិនមែនមានន័យថា ស៊ីម៉ាក់បញ្ចប់សកម្មភាពទេ ព្រោះនៅមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនទៀតដែលមិនទាន់បានដោះស្រាយ៕

Tags: គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ស៊ីម៉ាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិតិ្តយស គរុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ពីសាកលវិទ្យាល័យ នៃប្រទេសថៃ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិតិ្តយស គរុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ពីសាកលវិទ្យាល័យ នៃប្រទេសថៃ

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការខេត្តសៀមរាប ពិតជាមានសារៈសំខាន់ក្នុងឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការខេត្តសៀមរាប ពិតជាមានសារៈសំខាន់ក្នុងឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

អង្គការសហប្រជាជាតិបង្ហាញសារថា ពេលនេះពិតជាមានភាពចាំបាច់បំផុត ដែលត្រូវស្តារនិងកសាងវិស័យទេសចរណ៍ឡើងវិញ

អង្គការសហប្រជាជាតិបង្ហាញសារថា ពេលនេះពិតជាមានភាពចាំបាច់បំផុត ដែលត្រូវស្តារនិងកសាងវិស័យទេសចរណ៍ឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.