Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិតិ្តយស គរុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ពីសាកលវិទ្យាល័យ នៃប្រទេសថៃ

ដោយ Pothe Thun
02/10/2020
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិតិ្តយស គរុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ពីសាកលវិទ្យាល័យ នៃប្រទេសថៃ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងព័ត៌មាន ឯកឧត្តម Panyarak Poolthup ឯកអគ្គ រាជទូតថៃប្រចាំកម្ពុជា តំណាងសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ បានអញ្ជើញនាំយក ឯកសណ្ឋានបណ្ឌិតកិតិ្តយស គរុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែលជាការទទួលស្គាល់ពីគុណតម្លៃ និង ស្នាដៃការងារ របស់ឯកឧត្តម ជូនដល់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

ឯកឧត្តម ឯកអគ្គរាជទូត លើកឡើងថា សញ្ញាបត្របណ្ឌិតកិត្តិយសនេះដែរ ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការជួយដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាំយកនូវសន្តិភាព ការផ្សះផ្សាជាតិ និងស្ថេរភាព សម្រាប់ប្រទេស តាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយ សម្រាប់ជាប្រយោជន៍ជូនប្រទេសជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូវអំណរគុណ ចំពោះ សាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន ប្រទេសថៃ សញ្ញាបត្របណ្ឌិតកិតិ្តយសនេះដែរ ក៏បានបង្ហាញនូវការស្វែងយល់ពីប្រទេសកម្ពុជា និង ការខិតខំប្រឹងប្រែងកសាងចំណេះជូនប្រជាជន ក៏ដូចជាការ កសាងចំណងមិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសថៃ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា រួមនិងសហការី ដែលរយៈពេលកន្លងមកនេះ បានជួយធ្វើឲ្យទាក់ទំនងរវាង ប្រជាជន ឥស្សរជនជាន់ខ្ពស់ប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរ។

តាមការបញ្ជាក់របស់ ឯកឧត្តម បណ្ឌិត សាត ដារ៉ា អគ្គនាយករង គណ:កម្មាធិការ សិទ្ធិមនុស្សកម្ពុជា ដែលបានសម្របសម្រួលកិច្ចការងារនេះ បញ្ជាក់ថា ការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិតិ្តយសនេះ សាកលវិទ្យាល័យតំណាងព្រះមរបរាជវាំងប្រទេសថៃ យោងទៅលើគុណសម្បត្តិសំខាន់ៗចំនួន ៥ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រួមមាន៖
– ទី១ សមព័ន្ធភាព ក្នុងការចុះទៅធ្វើការតស៊ូមត្តិ ដោះស្រាយបញ្ហា រវាង កម្ពុជា ថៃ ដែលមានបញ្ហា នៅព្រំដែន ទាំងក្នុងនិងក្រៅប្រទេស។
– ទី២ ការព្យាយាម ធ្វើទំនាក់ទំនង នូវរាល់វិបត្តិ ដែលកើតមានឡើងផ្នែកនយោបាយនៅក្នុងស្រុក ក៏ដូចជាមួយថៃ ដោយបានជួយកាត់បន្ថយ និងមានការឯកភាពគ្នាបាន។
– ទី៣ វីរភាព ក្នុងកិច្ចការពង្រឹងខាងផ្នែក សារព័ត៌មាន ឲ្យមានលក្ខណៈល្អប្រសើរ។
– ទី៤ និង ចំណុចទី ៥ ឯកឧត្តម ជាបុគ្គល ដែលប្រមុខរាជរដ្ឋាភិបាល ទុកចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ច ការងារ នៅក្នុងក្រសួងព័ត៌មាន បានដោយរលូន និងមានលទ្ធផលល្អ។

បើតាមការបញ្ជាក់ ឯកឧត្តម បណ្ឌិត សាត ដារ៉ា បញ្ជាក់បន្ថែមថា បើសិនជាគ្មានការ ប្រែប្រួល និងបញ្ហានៃជំងឺកូវីត១៩ បានធូរស្រាលទៅហើយនោះ សញ្ញាបត្របណ្ឌិត កិត្តយស នេះ គ្រោងនឹងធ្វើពិធីប្រគល់ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នៅកំឡុងខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះបរមរាជវាំង ប្រទេសថៃ ដោយព្រះមហាក្សត្រថៃ តែម្តង។

 

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការខេត្តសៀមរាប ពិតជាមានសារៈសំខាន់ក្នុងឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការខេត្តសៀមរាប ពិតជាមានសារៈសំខាន់ក្នុងឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

អង្គការសហប្រជាជាតិបង្ហាញសារថា ពេលនេះពិតជាមានភាពចាំបាច់បំផុត ដែលត្រូវស្តារនិងកសាងវិស័យទេសចរណ៍ឡើងវិញ

អង្គការសហប្រជាជាតិបង្ហាញសារថា ពេលនេះពិតជាមានភាពចាំបាច់បំផុត ដែលត្រូវស្តារនិងកសាងវិស័យទេសចរណ៍ឡើងវិញ

គណៈកម្មការរៀបចំបោះឆ្នោតនៅខេត្ដសៀមរាប បង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងខេត្តរយៈពេល២ថ្ងៃ មានជាង១ពាន់នាក់

គណៈកម្មការរៀបចំបោះឆ្នោតនៅខេត្ដសៀមរាប បង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងខេត្តរយៈពេល២ថ្ងៃ មានជាង១ពាន់នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.