Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អង្គការសហប្រជាជាតិបង្ហាញសារថា ពេលនេះពិតជាមានភាពចាំបាច់បំផុត ដែលត្រូវស្តារនិងកសាងវិស័យទេសចរណ៍ឡើងវិញ

ដោយ Pothe Thun
03/10/2020
នៅក្នុង វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
អង្គការសហប្រជាជាតិបង្ហាញសារថា ពេលនេះពិតជាមានភាពចាំបាច់បំផុត ដែលត្រូវស្តារនិងកសាងវិស័យទេសចរណ៍ឡើងវិញ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញថា វិស័យទេសចរណ៍បានផ្តល់ជីវភាពឲ្យមនុស្សរាប់រយលាននាក់នៅលើពិភពលោក ប៉ុន្តែពិតជាក្រៀមក្រំខ្លាំងណាស់ នៅពេលដែលបានឃើញវិស័យទេសចរណ៍ត្រូវបំផ្លាញដោយកូវីដ១៩ ដូច្នេះពេលនេះ ពិតជាមានភាពចាំបាច់បំផុត ដែលត្រូវកសាងវិស័យទេសចរណ៍ឡើងវិញ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិបទសុវត្ថិភាព សមភាព មិនប៉ះពាល់អាកាសធាតុ និងត្រូវមានការកសាងបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្តិភាព និងការទទួលខុសត្រូវសម្រាប់សហគមន៍ ម្ចាស់ផ្ទះ អ្នកបំរើការងារ និងអ្នកធ្វើដំណើរ ។

ឯកឧត្តម Antonio Guterres មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលបណ្តាប្រទេសជាមាជិកអង្គការទេសចរណ៍ពិភពលោក ត្រូវបានប្រារព្ធខួបអបអរសាទរទិវាទេសចរណ៍ពិភពលោកជាប្រចាំឆ្នាំ ហើយសម្រាប់ឆ្នាំ២០២០នេះ គឺស្ថិតនៅក្រោមប្រធានបទ ទេសចរណ៍ និងការអភិវឌ្ឍជនបទ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលអង្គការទេសចរណ៍បានជ្រើសរើសយកខេត្តសៀមរាប ដើម្បីប្រារព្ធពិធីអបអរសាទរនេះ។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

10/02/2026

ក្នុងឱកាសប្រារព្ធខួបអបអរសាទរទិវាទេសចរណ៍ពិភពលោកនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងបានកំណត់ និងដាក់ចេញជាយុទ្ធសាស្រ្ត ជំរុញចលនាទេសចរណ៍ក្នុងស្រុក ដើម្បីចាប់ផ្តើមឡើងវិញវិស័យទេសចរណ៍ក្នុងតំណាក់កាលកូវីដ១៩ ជាមួយនឹងការពង្រឹងសុវត្ថិភាពទេសចរណ៍ជនបទឲ្យកាន់តែសកម្មនិងរឹងមាំ ដោយផ្អែកតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក ហើយក្រសួងទេសចរណ៍ ក៏បានសហការណ៍ជាមួយក្រសួងសុខាភិបាល រៀបចំនិងដាក់ចេញអនុវត្តលើវិធានការសុវត្ថិភាព និងអនាម័យទេសចរណ៍ចំនួន៧ ដូចជាសេវាកម្មភោជនីយដ្ឋាន ម្ហូបអាហារ សណ្ឋាគារ ផ្ទះសំណាក់ ការដឹកជញ្ជូនភ្ញៀវទេសចរ សហគមន៍ និងការិយាល័យទេសចរណ៍ក្នុងស្រុក ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍បន្ថែមថា វិធានការទាំងនេះ ត្រូវបានស្ថិតនៅក្រោមចំណាត់ការ និងការអនុវត្តយ៉ាងយកចិត្តទុកដាក់របស់ប្រតិបត្តិករទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសនោះ គឺនៅក្នុងពេលនៃថ្ងៃឈប់សំរាកសងថ្ងៃចូលឆ្នាំខ្មែរ និងថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌ ដែលមកដល់ពេលនេះ ពុំមានលេចចេញករណីឆ្លងវីរ៉ុសកូវីស១៩នោះឡើយ ហើយជោគជ័យនេះ ក៏ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសុខភាពពិភពលោក អង្គការទេសចរណ៍ពិភពលោក និងសហគមន៍អន្តរជាតិនានាផងដែរ ហេតុនេះការបើកទេសចរណ៍ក្នុងស្រុកប្រកបដោយការទទួលខុសត្រូវ និងមានសុវត្ថិភាពយ៉ាងដូច្នេះ វាគឺជាសារដ៏សំខាន់ ក្នុងការកសាងទំនុកចិត្តនិងភាពជឿជាក់ ដែលជាស្នូលនៃការចាប់ផ្តើមឡើងវិញ នៃវិស័យទេសចរណ៍ទាំងមូល។

គួររំលឹកថា នៅក្នុងបរិបទនៃការស្តារឡើងវិញវិស័យទេសចរណ៍ ឆ្ពោះទៅរកភាពរឹងមាំ និងចីរភាពកាន់តែប្រសើរនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញនូវការអបអរសាទរ ដែលថ្មីៗនេះ រាជរដ្ឋាភិបាលបានគាំទ្រនិងអនុម័តលើគម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅខេត្តសៀមរាប ដែលជាហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់វិស័យទេសចរណ៍មិនអាចខ្វះបាន ហើយជាមួយគ្នានេះដែរ ដោយមានការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បាននឹងកំពុងរៀបចំកញ្ចប់ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ដូចនៅខេត្តមណ្ឌលគិរី និងខេត្តកែប ដែលកំពុងដំណើរការអនុវត្តន៍ ៕
អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការរៀបចំបោះឆ្នោតនៅខេត្ដសៀមរាប បង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងខេត្តរយៈពេល២ថ្ងៃ មានជាង១ពាន់នាក់

គណៈកម្មការរៀបចំបោះឆ្នោតនៅខេត្ដសៀមរាប បង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងខេត្តរយៈពេល២ថ្ងៃ មានជាង១ពាន់នាក់

ឯកឧត្តម ហ៊ីវ ជននាថ បើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៏ និងវិជ្ជាជីវះសារព័ត៌មាន

ឯកឧត្តម ហ៊ីវ ជននាថ បើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៏ និងវិជ្ជាជីវះសារព័ត៌មាន

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.