Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

ដោយ Pothe Thun
19/11/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ
1
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាសាចិន ដើម្បីកសាងសមត្ថភាពកម្រិតខ្ពស់ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ឱ្យយកចិត្តទុកដាក់ និងគោរពខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។

លោកជំទាវ យូ សុភា បានសង្កត់ធ្ងន់ថា មគ្គុទ្ទេសក៍ទេសចរណ៍ ពុំអាចខ្វះបាននូវវគ្គតម្រង់ទិស គ្រប់គ្រង ត្រួតពិនិត្យ និងការចូលរួមជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ធានាបាននូវការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍។ ការគោរពនេះ នឹងធានាបាននូវការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីឆ្លើយតបបានទាំងបរិមាណ និងគុណភាព តាមតម្រូវការជាក់ស្ដែងនៃការវិវត្តវិស័យទេសចរណ៍។ វគ្គបណ្ដុះបណ្ដាលនេះ ជាយន្តការបណ្ដុះបណ្ដាលក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការបណ្ដុះបណ្ដាលនៅនឹងកន្លែង ជូនដល់សិក្ខាកាមដែលមានជំនាញស្រាប់។

លោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ១០ថ្ងៃ ដោយមានគ្រូអ្នកជំនាញចិនដែលមានជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ចំនួន ៣រូប មកពីសាកលវិទ្យាល័យ និងសមាគមទេសចរណ៍ផ្សេងៗគ្នានៅក្នុងខេត្តយូណាន។ សម្រាប់ប្រធានបទសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ការអភិវឌ្ឍអេកូទេសចរណ៍ សីលធម៌ និងវិជ្ជាជីវៈសេវាកម្មទេសចរណ៍ និងការប្រាស្រ័យទាក់ទងគ្នាឆ្លងវប្បធម៌។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិខេត្តយូណាន សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងទេសចរណ៍ ដោយមានមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនចូលរួមជាសិក្ខាកាមចំនួន ៥០នាក់៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រៀមស្វាគមន៍ប្រតិភូយុវជនកាកបាទក្រហមជប៉ុន នាចុងឆ្នាំនេះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រៀមស្វាគមន៍ប្រតិភូយុវជនកាកបាទក្រហមជប៉ុន នាចុងឆ្នាំនេះ

គម្រោងសាងសង់ផ្លូវបេតុងក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.