Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

ដោយ Pothe Thun
20/11/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់អាណាព្យាបាល គ្រូបង្រៀន និងសហគមន៍ទាំងមូល ឱ្យផ្តល់ឱកាស និងការសម្រេចចិត្តដល់កូនស្រី តាមរយៈការអប់រំ ការការពារ និងការផ្តល់ឱកាសស្មើភាពគ្នាក្នុងការអភិវឌ្ឍខ្លួន ដើម្បីឱ្យក្មេងស្រីមានទំនុកចិត្ត ហ៊ានបញ្ចេញមតិយោបល់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសហគមន៍។

ការអំពាវនាវនេះធ្វើឡើងក្នុងកម្មវិធីបើក “យុទ្ធនាការជិះកង់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា” ជាមួយសាធារណជន និងយុវជនជុំវិញក្រុងសៀមរាប និងពិធីអបអរសាទរ ទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តសៀមរាប គាំទ្រដោយអង្គការភ្លែនអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា ជាអាជ្ញាធរ មាតាបិតា និងគ្រូបង្រៀន ត្រូវតែរួមគ្នាបង្កើតបរិយាកាសគាំទ្រដល់ក្មេងស្រីក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេមានទំនុកចិត្ត និងចូលរួមយ៉ាងសកម្ម។ លោកក៏បានផ្ញើសារដល់យុវជន យុវនារី ថាប្អូនៗមានសក្តានុពលគ្មានដែនកំណត់ ដូច្នេះសូមកុំខ្លាចក្នុងការបញ្ចេញមតិក្លាហាន តស៊ូ និងឈានក្លាយជាអ្នកដឹកនាំនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។ ត្រូវហ៊ានសុបិនឱ្យធំ និងដើរតាមក្តីសុបិនរបស់ខ្លួន ហើយត្រូវចងចាំថាក្តីសុបិនរបស់ប្អូនៗ គឺជាការកសាងនូវអនាគតសង្គមមួយប្រកបដោយសុខដុមរមនា និងចីរភាព។

លោកអភិបាលរងខេត្តបានបន្តថា កម្មវិធីជិះកង់នាថ្ងៃនេះ គឺជាសកម្មភាពមួយក្នុងយុទ្ធនាការទិវាអន្តរជាតិក្មេងស្រី ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីសាធារណជន ក្នុងការគាំទ្រ និងផ្តល់តម្លៃលើសារៈសំខាន់នៃការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។ លោកថាភាពជាអ្នកដឹកនាំរបស់ក្មេងស្រី សំដៅលើភាពអង់អាច សមត្ថភាព សកម្មភាព សំឡេង និងឥទ្ធិពលដែលក្មេងស្រីមាននៅក្នុងការដឹកនាំ ចាប់ពីខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម។ នៅពេលក្មេងស្រីត្រូវបានបណ្តុះភាពជាអ្នកដឹកនាំ ពួកគេនឹងមានជំនឿជាក់ មានសមត្ថភាពប្រឈម ដោះស្រាយបញ្ហា និងមានភាពធន់នឹងវិបត្តិផ្សេងៗ។

លោកស្រី សេង ផលដាវីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា ទិវាអន្តរជាតិក្មេងស្រី គឺជាយុទ្ធនាការសកលរបស់អង្គការសហប្រជាជាតិដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែតុលា ចាប់តាំងពីឆ្នាំ២០១២មក។ យុទ្ធនាការនេះឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការ បញ្ឈប់រាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រី ព្រមទាំងបង្កើនភាពអង់អាចរបស់ក្មេងស្រី។

លោកស្រីបន្តថា យុទ្ធនាការនេះផ្តោតលើគោលដៅចម្បងៗដូចជា៖ លើកកម្ពស់ការគាំទ្រ ពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងជាពិសេសបុរស និងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រីទទួលបានឱកាសពេញលេញ និងអនុវត្តសិទ្ធិរបស់ពួកគេ និងបង្កើនការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងភាពជាអ្នកដឹកនាំ របស់ក្មេងស្រី ដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌ និងសីលធម៌។

លោកស្រីបានគូសបញ្ជាក់ថា ក្មេងស្រីគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់សង្គម ហើយយើងត្រូវធានាថាក្មេងស្រីគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព ជំនាញឌីជីថល និងសុវត្ថិភាព ដើម្បីពួកគេអាចអភិវឌ្ឍសមត្ថភាពដឹកនាំរបស់ខ្លួន។ ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី គឺជាគន្លឹះក្នុងការកសាងសង្គមមួយដែលរីកចម្រើន ប្រកបដោយសមធម៌ និងបរិយាប័ន្នសម្រាប់មនុស្សគ្រប់រូប៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.