Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រៀមស្វាគមន៍ប្រតិភូយុវជនកាកបាទក្រហមជប៉ុន នាចុងឆ្នាំនេះ

ដោយ Pothe Thun
20/11/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រៀមស្វាគមន៍ប្រតិភូយុវជនកាកបាទក្រហមជប៉ុន នាចុងឆ្នាំនេះ
0
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការទទួលស្វាគមន៍ និងការចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់ត្រៀមរៀបចំដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធរវាងប្រតិភូយុវជនកាកបាទក្រហម ជប៉ុន និងកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសអញ្ជើញចុះមកពិនិត្យទីតាំងផ្ទាល់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក នួន ពុទ្ធារ៉ា សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបង្ហាញយ៉ាងក្បោះក្បាយអំពីសកម្មភាពមនុស្សធម៌ និងសមិទ្ធផលរបស់សាខា ស្របតាមគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម និងយុទ្ធសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ ពិសេសជាងនេះ លោកបានគូសបញ្ជាក់អំពីសមិទ្ធផលកិច្ចសហប្រតិបត្តិការនានារបស់សាខាជាមួយកាកបាទក្រហមជាមិត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាការឆ្លើយតប លោក Hiroaki Sakai អគ្គលេខាធិការកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍នេះ និងបានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធរវាងប្រតិភូយុវជននៃប្រទេសទាំងពីរ នឹងត្រូវបានជំរុញឱ្យមានបន្តជាច្រើនឆ្នាំទៅមុខទៀត ដើម្បីធ្វើឱ្យកិច្ចសហការ និងការផ្លាស់ប្ដូរបទពិសោធនេះកាន់តែមានភាពល្អប្រសើរឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រោយពីបញ្ចប់កិច្ចស្វាគមន៍ និងពិភាក្សា លោក នួន ពុទ្ធារ៉ា បានអញ្ជើញជូនដំណើរលោកអគ្គលេខាធិការ កក្រមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា ចុះពិនិត្យទីតាំងសំខាន់ៗមួយចំនួន ដើម្បីធានាបាននូវភាពរលូននៃដំណើរទស្សនកិច្ចសិក្សារបស់យុវជននាខែក្រោយ។ ទីតាំងចុះពិនិត្យរួមមាន៖ សហគមន៍បណ្ដែតទឹកចុងឃ្នៀស ដែលជាទីតាំងមានសារៈសំខាន់សម្រាប់យុវជនសិក្សាស្វែងយល់ពីជីវភាពសហគមន៍មូលដ្ឋាន, ឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា, ស្រុកអង្គរធំ ដើម្បីពិនិត្យមើលផ្ទះស្នាក់នៅសម្រាប់ទទួលភ្ញៀវយុវជនជប៉ុន និងពិនិត្យស្ថានភាពទូទៅនៅក្នុងសហគមន៍ និងប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក។

ការចុះពិនិត្យ និងរៀបចំនេះ បង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់សាខា កក្រក ខេត្តសៀមរាប ក្នុងការទទួលស្វាគមន៍ប្រតិភូយុវជនកាកបាទក្រហមជប៉ុន ដើម្បីបន្តពង្រឹងចំណងមិត្តភាពមនុស្សធម៌រវាងប្រទេសទាំងពីរ៕

អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហមខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.