Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ឯកឧត្តម ហ៊ីវ ជននាថ បើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៏ និងវិជ្ជាជីវះសារព័ត៌មាន

ដោយ Pothe Thun
05/10/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌និងវិជ្ជាជីវ:សារព័ត៌មាន បទ “ក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន” រៀបចំឡើងដោយ ក្រសួង ព័ត៌មាន សហការជាមួយក្រុមហ៊ុន ឌីជីថល ស្កាយ ម៉ាល់ឌីមេឌា បានប្រារព្ធបើកនៅ ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នាសាលសត្យា ទីស្តីការ ក្រសួងព័ត៌មាន ក្រោមវត្តមាន អញ្ជើញអធិបតីភាព ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មាធិការ បណ្តុះបណ្តាលវិជ្ជាជីវ:សារព័ត៌មាន និងវិក្រឹតការនៃក្រសួងព័ត៌មាន។

លោក អ៊ុក វរ៉ា នាយកប្រតិបត្តិក្រុមហ៊ុន ឌីជីថល ស្កាយម៉ាល់ឌីមេឌា បានលើកឡើងថា ការដែលក្រសួងព័ត៌មាន និងក្រុមហ៊ុនរៀបចំជាវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីបញ្ជ្រាបការយល់ដឹង បានកាន់តែទូលំទូលាយ និងធ្វើការអោយមានប្រសិទ្ធិភាពសម្រាប់ជាការឆ្លើយតបទៅ និងគុណភាពនៃការផ្សព្វផ្សាយសារព័ត៌មានកាន់តែប្រសើរឡើង និងជម្រុញការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវ: ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយះពេល ៥ថ្ងៃ ដោយមានអ្នកសារព័ត៌មាន មកពីតាមបណ្តាអគ្គនាយកដ្ឋានគ្រប់មន្ទីរព័ត៌មានខេត្តរាជធានី និងអ្នកព័ត៌មានមកពីក្រុមហ៊ុនឌីជីថល ស្កាយម៉ាល់ឌីមេឌា សរុបជារួមជិត ១០០នាក់។

ឯកឧត្តម អ៊ីវ ជននាថ មានប្រសាន៏លើកឡើងថា វិស័យព័ត៌មាន គឺជាវិស័យដែលមានទំងន់ធ្ងន់ និងដើរតួយ៉ាងសំខាន់មួយសម្រាប់ការការពារស្ថេរភាពសង្គមសេដ្ឋកិច្ច នយោបាយ និងសន្តិសុខសង្គម។ សារព័ត៌មាន គឺជាដៃគូដ៏សំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីរួមចំណែកតាមឃ្លាំមើលការអនុវត្តច្បាប់របស់ស្ថាប័នសាធារណៈ និងធ្វើជាស្ពានចម្លងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល វិញ។ ការអភិវឌ្ឍនៃបច្ចេកវិទ្យា Digital នៅក្នុងយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤ បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសម័យថ្មី មានការរីកចំរើនយ៉ាងឆាប់រហ័ស និងមានសក្តានុពលខ្លាំងក្លាក្នុងការប្រកួតប្រជែងទីផ្សារជាមួយសារព័ត៌មានប្រពៃណី នាពេលបច្ចុប្បន្ន ជាមួយនឹងគុណភាពនៃការផ្ទុកទិន្នន័យការក្សាទុកទិន្នន័យការបញ្ជូនទិន្នន័យបានរហ័ស នឹងសមត្ថភាពនៃការផលិតព័ត៌មានដ៏សំបូរបែបបានធ្វើឱ្យបរិមាណនៃប្រព័ន្ធផ្សព្វផ្សាយ ជំនាន់ថ្មីមានការកើនឡើងយ៉ាងគំហុក និងទទួលបាននូវការគាំទ្រពេញនិយមពីសំណាក់ អ្នកប្រើប្រាស់នៅទូទាំងប្រទេសក៏ដូចជានៅក្នុងសកលលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហ៊ីវ ជននាថ បានបញ្ជាក់ដែរថា ដោយសារតែការផលិតព័ត៌មាន មានលក្ខណៈសំបូរបែបនេះហើយទើបបង្កើតអោយមានបញ្ហាប្រឈមជាសកលដែលកំពុងកើតមានទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើសកលលោកគួរឱ្យព្រួយបារម្ភ។ នោះគឺការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានញុះញង់។ ដើម្បីចូលរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងញុះញង់ទាំងអស់នេះកន្លងមកក្រសួងព័ត៌មានបានបង្កើតគណៈកម្មការតាមដានព័ត៌មានក្លែងក្លាយ សម្រាប់ឃ្លាំមើល និងតាមដានដែលទទួលបានប្រសិទ្ធភាពខ្ពស់។

ឯឧត្តម រដ្ឋលេខាធិការ ក្រសួងព៏ត៌មាន បានរំលឹកឡើងវិញដែរថា ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា “កុំបំពានសិទ្ធិ អ្នកដទៃ កុំបំភ្លៃការពិត” ។ ដូច្នេះអ្នកសារព័ត៌មានដែលនៅកំរិតនៃការយល់ដឹងត្រូវបង្កើនសម្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីអនុវត្តការងារអោយបានល្អ និងចូលរួមលើកកម្ពស់វិស័យព័ត៌មានកាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានឡើងធ្វើបទបង្ហាញស្តីពី ក្រមសីលធម៏ និងតំលៃរបស់អ្នកសារព័ត៌មាន សារ:សំខាន់នៃវិជ្ជាជីវះសារព័ត៌មាន និងផលប៉ះពាល់ ៕

Tags: ក្រមសីលធម៏ និងវិជ្ជាជីវះសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦

គ្រិះស្ថានឯកជននៅក្នុងខេត្តសៀមរាប ត្រៀមចាប់ផ្ដើមបើកបង្រៀនឡើងវិញ ក្រោយបិទមួយរយៈដោយសារជំងឺកូវីដ១៩

គ្រិះស្ថានឯកជននៅក្នុងខេត្តសៀមរាប ត្រៀមចាប់ផ្ដើមបើកបង្រៀនឡើងវិញ ក្រោយបិទមួយរយៈដោយសារជំងឺកូវីដ១៩

រយៈពេល ៩ខែ ក្នុងឆ្នាំ២០២០នេះ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានធ្វើការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានសរុបចំនួន ៣៥៧៦គ្រឿង

រយៈពេល ៩ខែ ក្នុងឆ្នាំ២០២០នេះ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានធ្វើការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានសរុបចំនួន ៣៥៧៦គ្រឿង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.