Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

គ្រិះស្ថានឯកជននៅក្នុងខេត្តសៀមរាប ត្រៀមចាប់ផ្ដើមបើកបង្រៀនឡើងវិញ ក្រោយបិទមួយរយៈដោយសារជំងឺកូវីដ១៩

ដោយ Pothe Thun
05/10/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រាជរដ្ឋាភិបាលបានអនុញ្ញាតអោយគ្រិះស្ថានឯកជនបើកដំណើរឡើងវិញនៅដំណាក់កាលទី២ នៅក្នុងខែតុលា ឆ្នាំ២០២០នេះ ខណៈដែលជំងឺកូវីដ១៩មានស្ថានភាពធូរស្រាល។ ប៉ុន្ដែការអោយដំណើរការបើកសាលារៀនឡើងវិញនេះ ត្រូវធ្វើឡើងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជនិងកីឡា ដើម្បីទប់ស្កាត់ការឆ្លងជំងឺដល់សិស្សានុសសិស្ស។

លោក លាវ ឱរ៉ា នាយកវិទ្យាស្ថានអប់រំសាំងហ្គាពួរ ខេត្តសៀមរាប បានអោយដឹងនៅព្រឹកថ្ងៃចន្ទនេះថា វិទ្យាស្ថានអប់រំសាំងហ្គាពួរនេះ ត្រូវបានក្រសួងអប់រំយុវជននិងកីឡា អនុញ្ញាអោយបើកដំណើរឡើងវិញកាលពីថ្ងៃទី២៨ ខែកញ្ញា ប៉ុន្ដែអ្នកគ្រប់គ្រងសាលានឹងឲ្យសិស្សចូលបវេសនាកាលថ្មីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ខាងមុខ ដោយត្រូវអនុវត្ដតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព រួមមានវាស់កំដៅពេលបំពេញការងារ ត្រូវអនុវត្តវិធានរម្លាប់មេរោគ-ធ្វើអនាម័យបោសសម្អាតបន្ទប់រៀន អាគារ និងបរិវេណគ្រឹះស្ថានសិក្សា និងត្រូវគ្រប់គ្រង ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រចាំថ្ងៃ -ត្រូវបើកទ្វា បង្អួច ឬវាំងននឱ្យបានធំទូលាយ ដើម្បីឱ្យពន្លឺថ្ងៃ និងខ្យល់អាកាសចេញចូលរគ្រប់គ្រាន់។ ក្នុងនោះសម្រាប់សិស្សានុសិស្សត្រូវពាក់ម៉ាស់ មានធានាសុវត្ថិភាពពេលម៉ោងធ្វើការ និងមានត្រូវគូសសញ្ញាសម្គាល់ ដើម្បីធានាគម្លាតសុវត្ថិភាព-ផ្អាកដំណើរការបណ្ណាល័យ-បិទទ្វាររបងគ្រឹះស្ថានសិក្សា ព្រមទាំងបាត់តាំងការយាមកាមឱ្យ ដោយមិនអនុញ្ញាតឱ្យអ្នកគ្មានការកិច្ចចេញចូលឡើយ។

លោកបានបន្ដថា ជាមួយគ្នានោះដែរមិនមានការប្រមូលផ្ដុំគ្រប់រូបភាព ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោច១,៥ ម៉ែត្រឡើងទៅ ហើយមានគ្រូពេទ្យប្រចាំផងដែរ។ ក្នុងបរិវេណគ្រឹះស្ថានសិក្សាបានត្រូវផ្អាកកន្លែងកំសាន្ត ឬទីលានកីឡា ដែលមានលក្ខណៈប្រមូលផ្តុំក្នុងបរិវេណគ្រឹះស្ថានសិក្សាផងដែរ ដើម្បីចៀសវាងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

បើតាមលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានអោយដឹងថា សាលារៀនឯកជននៅក្នុងខេត្ដសៀមរាប នឹងបើកអោយដំណើរការឡើងវិញមានប្រមាណ ១០សាលា ប៉ុន្ដែមានអ្នកដាក់ពាក្យស្នើរសុំបើកសាលាជិត៤០សាលារៀន។ ជាមួយគ្នានោះ អ្នកគ្រប់គ្រងសាលាត្រូវរៀបចំ និងពង្រឹងការអប់រំផ្សព្វផ្សាយខ្លឹមសារសុខភាពសំខាន់ៗពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ឬជំងឺឆ្លងស្រួចស្រាល់នានាដល់អ្នកសិក្សា បុគ្គលិកអប់រំ និងបុគ្គលិកផ្សេងទៀតក្នុងគ្រឹះស្ថានសិក្សា ។ ណែនាំពីសារៈសំខាន់នៃ ការរក្សាគម្លាតសុវត្ថិភាព ការបង្ការជំងឺកូដ១៩ និងការសម្លាប់មេរោគនៅតាមគ្រឹះស្ថានសិក្សា។ ឱ្យអ្នកសិក្សា បុគ្គលិកអប់រំ និងបុគ្គលិកផ្សេងទៀតក្នុងគ្រឹះស្ថានសិក្សា អនុវត្តវិធានការអនាម័យជាប់ជា តាមខ្លួនជានិច្ចនូវទឹកអាល់កុល ឬទឹកដែលលាងដៃ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងពាក់ម៉ាសការពារ នៅគ្រប់ពេលចេញពីផ្ទះ ពេលបំពេញការងារ ពេលធ្វើដំណើរ និងនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាផងដែរ ៕

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គ្រិះស្ថានឯកជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល ៩ខែ ក្នុងឆ្នាំ២០២០នេះ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានធ្វើការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានសរុបចំនួន ៣៥៧៦គ្រឿង

រយៈពេល ៩ខែ ក្នុងឆ្នាំ២០២០នេះ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានធ្វើការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានសរុបចំនួន ៣៥៧៦គ្រឿង

រចនាសម្ព័ន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រីត្រូវក្រុមការងារជំនាញ់បានជួសជុលឱ្យផុតពីហានីភ័យ

រចនាសម្ព័ន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រីត្រូវក្រុមការងារជំនាញ់បានជួសជុលឱ្យផុតពីហានីភ័យ

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នៅព្រឹកមិញនេះ

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នៅព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.