Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រយៈពេល ៩ខែ ក្នុងឆ្នាំ២០២០នេះ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានធ្វើការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានសរុបចំនួន ៣៥៧៦គ្រឿង

ដោយ Pothe Thun
06/10/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២០នេះ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានធ្វើការត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ២៧៩គ្រឿង , រថយន្តខ្វះឯកសារចំនួន ៨១គ្រឿង ,អ្នកបើកបរគ្មានបណ្ណបើកបរចំនួន ០៣គ្រឿង ,បណ្ណបើកបរខុសប្រភេទយានចំនួន ០៣គ្រឿង ,បើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ចំនួន១២នាក់ ,បកស្កុតខ្មៅរថយន្តចំនួន ២៧គ្រឿង ,រថយន្តដឹកសំពីងសំពោងចំនួន ១១គ្រឿង រើទំនិញ និងដោះរានតក្រោយរថយន្តចំនួន០៦គ្រឿង ។ នេះបើតាមលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្នុងឱកាសលោកដឹកនាំក្រុមការងារអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ចុះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងពិនិត្យរកសាធាតុញៀនក្នុងខ្លួនអ្នកបើកបរ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ។

លោក ពិន ប្រាកដ មានប្រសាសន៍ថា គោលបំណងសំខាន់នៃការត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្ត និងការរឹតបណ្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់អាជ្ញាធរខេត្តសៀមរាបនៅពេលនេះ គឺផ្តោតសំខាន់ទៅលើកត្តា៣ រួមមាន ៖ ទី១. ទប់ស្កាត់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរិមា , ទី២. រក្សាសណ្តាប់ធ្នាក់ចរាចរណ៍ឱ្យបានល្អប្រសើរឱ្យមានកិត្យានុភាពជាតិ និងមានសេចក្តីថ្លៃថ្នូលរបស់សង្គមជាតិយើង និងទី៣. ទប់ស្កាត់នូវបទល្មើសចរាចរណ៍លើដងផ្លូវសាធារណៈឱ្យបានដាច់ខាត ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនអ្នកបើកបរទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីខ្លួនយើងផ្ទាល់ ដើម្បីគ្រួសារយើង និងសង្គមជាតិរបស់យើង ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានធ្វើការត្រួតពិនិត្យយានយន្ត សរុបបានចំនួន ៣៥៧៦គ្រឿង រថយន្តត្រឹមត្រូវចំនួន ៣២៩៧គ្រឿង ដោយក្នុងនោះក្រុមការងារបានធ្វើការចុះត្រួតពិនិត្យជាប្រចាំ នៅក្នុងភូមិសាស្រ្ត ស្រុកប្រាសាទបាគង , ជីក្រែង , ពួក និងស្រុកសូទ្រនិគម នៃខេត្តសៀមរាបផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព៖ ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាបត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រចនាសម្ព័ន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រីត្រូវក្រុមការងារជំនាញ់បានជួសជុលឱ្យផុតពីហានីភ័យ

រចនាសម្ព័ន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រីត្រូវក្រុមការងារជំនាញ់បានជួសជុលឱ្យផុតពីហានីភ័យ

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នៅព្រឹកមិញនេះ

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នៅព្រឹកមិញនេះ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនទៅកាន់តុលាការជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនទៅកាន់តុលាការជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.