Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការខេត្តសៀមរាប ពិតជាមានសារៈសំខាន់ក្នុងឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

ដោយ Pothe Thun
03/10/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការខេត្តសៀមរាប ពិតជាមានសារៈសំខាន់ក្នុងឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងពត៌មាន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាសកល ដូច្នេះការពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីការក្នុងការកាត់បន្ថយកម្លាតឌីជីថលនេះ គឺជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ ព្រោះថាមន្ត្រីរាជការគ្រប់រូបត្រូវតែចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន ដើម្បីគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យ ឬពត៌មាន ពីគ្រប់ទិសទី ដើម្បីវាយតម្លៃនិងដោះស្រាយឱ្យទាន់ពេលវេលា ជាពិសេសការធ្វើសេចក្តីសម្រេចនានាឱ្យបានត្រឹមត្រូវផងដែរ ។

លោកស្រី យូ សុភា មានប្រសាសន៍បន្ថែមថា វគ្គបណ្តុះបណ្តាលពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងមន្ទីរ អង្គភាពនាពេលសម័យបច្ចុប្បន្ននេះ ដូច្នេះ
ពេលត្រលប់ទៅអង្គភាពវិញ គឺត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ជាប្រយោជន៍ដល់អង្គភាព ព្រមទាំងចែករំលែកដល់មន្ត្រីរាជការ ដែលនៅជុំវិញខ្លួនឱ្យបានយល់ដឹង និងចេះប្រើប្រាស់ផង ព្រោះថាធនធានចំណេះវិជ្ជា វាខុសពីធនទ្រព្យសម្បត្តិដទៃទៀត ដែលកាន់តែប្រើកាន់តែអស់ រីឯចំណេះវិជ្ជាកាន់តែប្រើ កាន់តែរីកចម្រើន ហើយបើមិនបានចែករំលែកទៅអ្នកដទៃទេនោះ ជាធម្មជាតិ វានឹងបាត់បង់ទៅវិញជាស្វ័យប្រវត្តិ ។

លោកស្រី យូ សុភា មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមានគមន៍ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដែលមានរយៈពេលចំនួន៥ថ្ងៃកន្លងមក ដែលមានសិក្ខាកាមចំនួន ២៩នាក់ មកពី១២ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមប្រសាសន៍របស់លោក ហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានបញ្ជាក់ថា វគ្គសិក្សាបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ នេះបានកើតឡើងគឺក្រោមអនុសាសន៍របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចង្អុលបង្ហាញឱ្យវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការនៅតាមមន្ទីរនានា នឹងជាពិសេសគឺមន្ទីរប្រៃសណីយ៍និងទូរគមានគមន៍ខេត្តសម្រាប់អភិវឌ្ឍន៍សមត្ថភាព ដើម្បីបំពេញការងារឱ្យបានល្អ ស្របតាមនិន្នាកា នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននាពេលបច្ចុប្បន្ននេះ ៕

អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការសហប្រជាជាតិបង្ហាញសារថា ពេលនេះពិតជាមានភាពចាំបាច់បំផុត ដែលត្រូវស្តារនិងកសាងវិស័យទេសចរណ៍ឡើងវិញ

អង្គការសហប្រជាជាតិបង្ហាញសារថា ពេលនេះពិតជាមានភាពចាំបាច់បំផុត ដែលត្រូវស្តារនិងកសាងវិស័យទេសចរណ៍ឡើងវិញ

គណៈកម្មការរៀបចំបោះឆ្នោតនៅខេត្ដសៀមរាប បង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងខេត្តរយៈពេល២ថ្ងៃ មានជាង១ពាន់នាក់

គណៈកម្មការរៀបចំបោះឆ្នោតនៅខេត្ដសៀមរាប បង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងខេត្តរយៈពេល២ថ្ងៃ មានជាង១ពាន់នាក់

ឯកឧត្តម ហ៊ីវ ជននាថ បើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៏ និងវិជ្ជាជីវះសារព័ត៌មាន

ឯកឧត្តម ហ៊ីវ ជននាថ បើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៏ និងវិជ្ជាជីវះសារព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.