Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលព្រៃឈើនិងរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ យកដីធ្វើកម្មសិទ្ធិក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយ Pothe Thun
01/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិរៀងខ្លួនៗ ដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាពឯកឧត្ដម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ និង អាជ្ញាធរមូលដ្ឋានជាច្រើននាក់ ។

ឯកឧត្ដម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺក្នុងគោលបំណងជំរុញលើការអនុវត្តនៅសេចក្តីសម្រេចលេខ ២៦៩សសរ .កសក ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមការងារចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ជាពិសេសដើម្បីប្រមូលទិន្នន័យដែលមានស្រាប់ពាក់ព័ន្ធនឹងការកាន់កាប់ដីរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា ដីព្រៃសម្បទានសេដ្ឋកិច្ច ដីសហគមន៍ព្រៃឈើ ដីព្រៃសម្បទាន ដីព្រៃមានដីកាដកហូត ដីដាំឈើសហការដៃគូ ដីចម្ការឈើរដ្ឋ និងដីព្រៃលិចទឹក ដោយប្រើយន្តការមានស្រាប់ គឺអនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ ក្នុងគោលបំណងវាតទីយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនកន្លងមក ។

ឯកឧត្ដម កែវ អូម៉ាលីស្ស មានប្រសាសន៍បន្ថែមថា អនុគណៈកម្មាធិការខេត្ត មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាលេខាដ្ឋានប្រតិបត្តិ លើការងារផ្សព្វផ្សាយអនុវត្តដល់រដ្ឋបាលឃុំ/សង្កាត់ ដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានដីអាស្រ័យផលពិតប្រាកដ មានលិខិតបញ្ជាក់ការកាន់កាប់ផ្សេងៗ ដោយភ្ជាប់ឯកសារដែលមានគណៈអភិបាលក្រុង/ស្រុក រាយការណ៍ជូនអភិបាលនៃគណៈអភិបាលខេត្ត ដែលជាប្រធានអនុគណៈកម្មាធិការខេត្ត ហើយប្រធានអនុគណៈកម្មាធិការខេត្ត ធ្វើការបូកសរុបជូនឯកឧត្តមប្រធានគណៈកម្មាធិការជាតិ ដើម្បីឲ្យអគ្គលេខាធិការដ្ឋានប្រតិបត្តិ នៃគណៈកម្មាធិការជាតិ ពិនិត្យនិងវិនិច្ឆ័យទិន្ន័យដែលទទួលបាន ដោយធ្វើចំណាត់ថ្នាក់ទិន្នន័យផ្អែកលើស្ថានភាពទិន្នន័យ ឯកសារភ្ជាប់ និងលិខិតបទដ្ឋានគតិយុត្តមានស្រាប់ជាធរមាន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហានេះ យើងត្រូវអនុវត្តឲ្យបានតឹងរឹងបំផុត ចំពោះសេចក្តីជូនដំណឹងខាងលើនោះ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដូច្នេះសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គភាពពាក់ព័ន្ធក្រោមឱវាទទាំងអស់ ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយទទួលបានលទ្ធផលល្អប្រសើរ ពិសេសយើងត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតាមស្រុកនីមួយៗ ឲ្យបានរួចរាល់ក្នុងឆ្នាំ២០២១ខាងមុខនោះជាកំហិត ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមថា ករណីមានវិញ្ញាបនបត្រ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ប៉ុន្តែមិនទាន់មានការសម្រេចពីរាជរដ្ឋាភិបាលនៅឡើយនោះ ចំពោះករណីនេះ យើងត្រូវពិនិត្យអត្តសញ្ញាណ និងកិរិយានៃការកាន់កាប់ដីឡើងវិញ ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដូចជា អនុក្រឹត្យ បទបញ្ជា សារាចរណែនាំក្នុងករណីមិនសមស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់នៅជាធរមាន នឹងស្នើសុំរាជរដ្ឋាភិបាលនិរាករណ៍ ឬមោឃភាពតាមការចាំបាច់ជាក់ស្តែង គ្មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់ដីធ្លីនោះ ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ព្រៃឈើរដ្ឋបាល​ព្រៃឈើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រីមេម៉ាយទីទ័លក្រទើបសម្រាលកូន រួមនិងកូនក្មួយក្នុងបន្ទុក ៥នាក់ ទទួលអំណោយសប្បុរសធម៌ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប

ស្ត្រីមេម៉ាយទីទ័លក្រទើបសម្រាលកូន រួមនិងកូនក្មួយក្នុងបន្ទុក ៥នាក់ ទទួលអំណោយសប្បុរសធម៌ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប

ស៊ីម៉ាក់រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣ម៉ឺនគ្រាប់ ក្នុងរយៈពេល៩ខែឆ្នាំ២០២០

ស៊ីម៉ាក់រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣ម៉ឺនគ្រាប់ ក្នុងរយៈពេល៩ខែឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិតិ្តយស គរុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ពីសាកលវិទ្យាល័យ នៃប្រទេសថៃ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិតិ្តយស គរុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ពីសាកលវិទ្យាល័យ នៃប្រទេសថៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.