Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការគាំទ្រការដ្ឋានជួសជុលប្រាសាទ កណ្ដាលបារាយណ៍ទឹកថ្លា

ដោយ Pothe Thun
30/09/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងលោក គ្រីស្ដុហ្វ ហ្សីហ្កូដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្ដាលបារាយណ៍ទឹកថ្លា ឬហៅថាបារាយណ៍ខាងលិច ដើម្បីស្វែងយល់ពីការងារទូទៅ។ ទស្សនកិច្ចដំបូងរបស់សហប្រធានភាគីបារាំងនេះ គឺបន្ទាប់ពីលោក បានចូលកាន់តំណែង ជំនួសអតីតសហប្រធានចាស់ ដែលចប់អាណត្តិ។

លោក គ្រីស្ដុហ្វ ហ្សីហ្កូដូ បានវាយតម្លៃខ្ពស់ និងបានសម្ដែងអារម្មណ៍រីករាយក្នុងការបំពេញទស្សនកិច្ចមកកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនៅពេលនេះ។ លោកបន្ថែមថា ទស្សនកិច្ចជាលើកដំបូងនេះ គឺដើម្បីស្វែងយល់កាន់តែស៊ីជម្រៅលើការងារនានា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងភាគីបារាំង និងអាជ្ញាធរជាតិអប្សរា កាន់តែល្អប្រសើរ។ តំណាងស្ថានទូតបារាំងបានប្ដេជ្ញាថា លោកនឹងខិតខំធ្វើយ៉ាងណាឱ្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនេះ ដែលភាគីបារាំងផ្តល់ថវិកាហរិញ្ញប្បទានសម្រាប់ការជួសជុលនេះ ដំណើរការដោយរលូន និងជោគជ័យ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានសេចក្ដីសោមនស្សក្រៃលែងចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ហើយឯកឧត្តមក៏មានការរំពឹងថា សហប្រធានថ្មីរបស់ស្ថានទូតបារាំង និងបន្តកិច្ចសហប្រតិបត្តិការនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនេះ ឱ្យកាន់តែល្អប្រសើរ និងបានដោយរលូនទៅតាមការគ្រោងទុករបស់ភាគីទាំងពីរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី
កែសម្រួលដោយ៖ មន្ទីរព័ត៌មាន

Tags: រការដ្ឋានជួសជុលប្រាសាទស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញ នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញ នៅដើមសប្តាហ៍ក្រោយនេះ

កិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប

កិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប

រដ្ឋបាលព្រៃឈើនិងរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ យកដីធ្វើកម្មសិទ្ធិក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.