Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

មន្ត្រីតុលាការខេត្តសៀមរាបបង្ហាញថា អនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ

ដោយ Pothe Thun
29/09/2020
នៅក្នុង ព័ត៌មានជាតិទូទៅ
មន្ត្រីតុលាការខេត្តសៀមរាបបង្ហាញថា អនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការឃាត់ខ្លួន ឬឃុំខ្លួនអនីតិជន ត្រូវស្ថិតក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងការពារដោយច្បាប់ស្តីពីយុត្តិធម៌អនីតិជន ក្នុងនោះអនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ នេះបើតាមការលើកឡើង របស់មន្ត្រីតុលាការខេត្តសៀមរាប ក្នុងកិច្ចប្រជុំ ស្តីពីយុត្តិធម៌ព្រហ្មទណ្ឌ ការនាំចេញដោយមិនស្របច្បាប់ នីតិវិធីនៃការឃាត់ខ្លួន-ឃុំខ្លួនអនីតិជន របស់គណៈកម្មាធិការខេត្តសៀមរាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដីពីយុត្តិធម៌ព្រហ្មទណ្ឌ ការនាំចេញដោយមិនស្របច្បាប់ នីតិវិធីនៃការឃាត់ខ្លួន-ឃុំខ្លួនអនីតិជន ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នាសាលាខេត្តសៀមរាប។

អញ្ជើញជាវាគ្មិនក្នុងឱកាសនោះ លោក ជឺ សុខ ប្រធានសាលាដំបូង និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានពន្យល់ថា នីតិវិធីនៃការឃាត់និងឃុំខ្លួនអនីតិជន គឺត្រូវបានឈរលើក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដោយការកំណត់អាយុជា២ប្រភេទគឺ ពី១៤ឆ្នាំ ដល់១៦ឆ្នាំ និងពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។ នៅក្នុងបទប្បញ្ញត្តិទូទៅនៃច្បាប់នេះ គឺបានចែងអំពីគោលបំណងនៃច្បាប់ក្នុងការបង្ក្រាបអំពើទាំងនេះ គឺដើម្បីការពារសិទ្ធិ និងសេចក្តីថ្ងៃថ្នូររបស់មនុស្ស បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ រក្សាការពារ លើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ជាតិ និងមានបំណងផងដែរ ក្នុងការអនុវត្តឲ្យបានសមស្រប តាមពិធីសារអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ ការបង្រ្កាប និងការផ្តន្ទាទោសជនណាដែលប្រព្រឹត្តអំពើជួញដូរមនុស្ស ជាពិសេសលើស្រ្តីនិងកុមារ។

លោកវាគ្មិន បញ្ជាក់បន្ថែមថា ទោះជាយ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលនៃការឃុំខ្លួនអនីតិជន ដែលត្រូវទទួលទោសទណ្ឌនោះ ក៏ត្រូវបានការការពារដោយច្បាប់ រក្សាឧត្តមប្រយោជន៍ ទទួលបានការស្តារនីតិសម្បទា និងមានការអប់រំឲ្យក្លាយជាពលរដ្ឋល្អជាដើម ហើយក៏នឹងអាចបានស្ថិតនៅក្រៅឃុំផងដែរ ក្នុងករណីដែលអនីតិជនជាប់ឃុំនោះ ទទួលយកការអប់រំបានល្អប្រសើរ។ ដោយឡែក ចំពោះការនាំចេញដោយមិនស្របច្បាប់ គឺសំដៅទៅលើការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដូច្នេះការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ គឺដើម្បីការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត ក៏បានលើកឡើងផងដែរថា ប្រធានបទនៃកិច្ចប្រជុំនេះ វាស្របតាមសភាពការណ៍ដែលខេត្តសៀមរាប កំពុងជួបបញ្ហាប្រឈម នៅក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច ហើយក៏ជារបៀបវារៈដ៏សំខាន់ផងដែរ ដែលស្ថាប័នជំនាញ ត្រូវការភាពច្បាស់លាស់ក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។ ជាពិសេស កម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរក្រុង-ស្រុក ដើម្បីយល់ដឹងបន្ថែមកាន់តែច្បាស់ តាមរយៈការបកស្រាយនូវសំណួរ ឬក៏បញ្ហាប្រឈមនានារបស់សមាជិកអង្គប្រជុំ ពីសំណាក់វាគ្មិនជំនាញទាំងពីរ។

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: អនីតិជនក្រោមអាយុ១៤ឆ្នាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប៖ការចុះវាស់វែងផ្លូវដើម្បីអនុវត្តន៍គម្រោងផ្លូវ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៥៦ភាគរយ

រដ្ឋបាលខេត្តសៀមរាប៖ការចុះវាស់វែងផ្លូវដើម្បីអនុវត្តន៍គម្រោងផ្លូវ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៥៦ភាគរយ

ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការគាំទ្រការដ្ឋានជួសជុលប្រាសាទ កណ្ដាលបារាយណ៍ទឹកថ្លា

ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការគាំទ្រការដ្ឋានជួសជុលប្រាសាទ កណ្ដាលបារាយណ៍ទឹកថ្លា

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញ នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញ នៅដើមសប្តាហ៍ក្រោយនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.