Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ សម្រាប់អនុវត្តឲ្យកាន់តែទទួលបានជោគជ័យ

ដោយ Pothe Thun
29/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ០៩ខែ ឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការកោតសសើរ និងវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងការអនុវត្តបេសកកម្ម របស់ខ្លួនក្នុងរយៈពេល០៩ខែ កន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការកំណត់បាននូវបញ្ហាប្រឈម ដំណោះស្រាយ និង ការលើកទិសដៅសម្រាប់អនុវត្តការងារបន្ត រួមទាំងកំណត់បាននូវមុខសញ្ញាជនល្មើសពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលព្រៃឈើ និងជលផល ការចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានកិច្ចសហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសព្រៃឈើ និងជលផល ទាំងក្នុងតំបន់អភិរក្ស តំបន់ព្រៃលិចទឹក ក៏ដូចជាតំបន់ ដែលមានសក្តានុពលធនធានធម្មជាតិផ្សេងៗទៀត ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍បន្ថែមថា ទោះជាយ៉ាងនេះក្ដី ដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនោះ សូមឲ្យមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់នូវបទពិសោធន៍ ចំណេះធ្វើ ចំណេះដឹងល្អៗ ជាច្រើន សម្រាប់ជាផលប្រយោជន៍នៃវិស័យកសិកម្ម និងរួមចំណែកចែករំលែកបទពិសោធន៍ គំនិត ទស្សនៈ និងកំណត់បញ្ហាប្រឈមនានា ជាអាទិភាព ដើម្បីរៀនសូត្រអំពីការអនុវត្ត ដោយគំនិតច្នៃប្រឌិត ដែលអាចជួយកែលម្អប្រព័ន្ធកសិកម្ម នាពេលអនាគតប្រកប ដោយប្រសិទ្ធផល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឲ្យកាន់តែទទួលបានជោគជ័យ សូមឲ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួន រួមមាន ៖ ១. ត្រូវផ្សព្វផ្សាយ ណែនាំដល់កសិករក្នុងការរៀបចំដីស្រែឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដាំដុះ ការគ្រប់គ្រងទឹក និងដីឲ្យបានល្អប្រសើរ ការគ្រប់គ្រងជី និងការកម្ចាត់សមាសភាពចង្រៃ ធ្វើឱ្យដំណាំស្រូវលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់ , ២. ជំរុញការផ្លាស់ប្តូរទម្លាប់របស់កសិករពីការប្រើប្រាស់ពូជប្រពៃណី មកជ្រើសរើសប្រភេទពូជស្រូវទំនើប ដែលផ្តល់ទិន្នផលខ្ពស់ មានរយៈពេលខ្លី ដែលសមស្របនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ , ៣. ពន្លឿនចុះអន្តរាគមន៍ ទប់ស្កាត់ ដោយសហការជាមួយអ្នកពាក់ព័ន្ធក្នុងពេលកសិករជួបគ្រោះរាំងស្ងួត ទឹកជំនន់ សមាសភាពចង្រៃ និងជំងឺឆ្លងសត្វ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការប្រើប្រាស់ថ្នាំកសិកម្ម ពោលគឺត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍សុវត្ថិភាពឱ្យបានម៉ឹងម៉ាត់ , ៤.ពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ បង្រ្កាបបទល្មើស ចរាចរសត្វ ព្រៃឈើ និងជលផលគ្រប់ប្រភេទ និងជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ , ៥.ពង្រឹងសមត្ថភាពស្រាវជ្រាវ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីជាបទពិសោធន៍ និងស្វែងរករបកគំហើញថ្មីៗ ដើម្បីអនុវត្តការងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យទទួលបានលទ្ឋផលល្អប្រសើរ , ៦. គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមសហការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានផ្តល់ថវិកាចំនួន២ពាន់លានរៀល ដល់វិស័យកសិកម្ម ដោយផ្តោតទៅលើវារីវប្បកម្ម ដល់ប្រជាកសិករដែលងាយរងគ្រោះ និង៧. ក្នុងបរិបទឆ្លើយតបទៅនឹងកូវីដ១៩ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើនផលិតភាពកសិកម្ម ការចិញ្ចឹមសត្វ ការគ្រប់គ្រងវិស័យ ព្រែឈើ និងជលផល ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ក្រសួង​កសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងបរិស្ថាន សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ“អូហ្សូនសម្រាប់ជីវិត៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន”

ក្រសួងបរិស្ថាន សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ“អូហ្សូនសម្រាប់ជីវិត៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន”

មន្ត្រីតុលាការខេត្តសៀមរាបបង្ហាញថា អនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ

មន្ត្រីតុលាការខេត្តសៀមរាបបង្ហាញថា អនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ

រដ្ឋបាលខេត្តសៀមរាប៖ការចុះវាស់វែងផ្លូវដើម្បីអនុវត្តន៍គម្រោងផ្លូវ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៥៦ភាគរយ

រដ្ឋបាលខេត្តសៀមរាប៖ការចុះវាស់វែងផ្លូវដើម្បីអនុវត្តន៍គម្រោងផ្លូវ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៥៦ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.