Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច

ដោយ Pothe Thun
28/09/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានលើកឡើងថា ការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ព្រោះវាជាទម្ងន់បន្ថែមលើដំណោះស្រាយនៃវិបត្តិកូវីដ១៩ ព្រោះថាមកដល់ពេលនេះ ច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅតែបន្តបិទនៅឡើយនោះទេ តែការព្យាយាមឆ្លងដែនធ្វើចំណាកស្រុកខុសច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលទើបនឹងបានធ្វើចំណូលស្រុកនោះ នៅតែបង្កឲ្យមានក្តីកង្វល់ជាបន្តបន្ទាប់ ។

លោកស្រី យូ សុភា បានបញ្ជាក់ទៀតថា មូលហេតុមួយចំនួននៃការលួចឆ្លងដែនធ្វើចំណាកស្រុកជាថ្មីរបស់ពលរដ្ឋខ្មែរទាំងនោះ ក្រៅពីការអូសទាញរបស់ជនខិលខូច ក៏មានមួយចំនួនដែរ ជាពលករស្របច្បាប់ ហើយដែលចេញមកវិញដោយខុសច្បាប់ មិនបានបោះទិដ្ឋាការចេញលើលិខិតឆ្លងដែន ក៏បង្ខំចិត្តត្រឡប់ទៅវិញ ដោយបារម្ភខ្លាចខូចលិខិតឆ្លងដែន នឹងត្រូវសមត្ថកិច្ចចាប់កំហុសបាននោះ ដូច្នេះសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង អង្គភាពមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ ពិសេសត្រូវរកមេខ្យល់ដែលនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ដើម្បីចាប់យកមកផ្ដន្ទាទោសតាមនីតិវិធីនៃច្បាប់ ។

លោកស្រី យូ សុភា បានបញ្ជាក់បន្ថែមទៀតថា គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្លាំងទទួលពលរដ្ឋខ្មែរដែលបានធ្វើចំណូលស្រុកវិញ ប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែន ដូចជានៅ ប៉ោយប៉ែត ម៉ាឡៃ និងអូរបីជាន់ជាដើម ជាមួយនឹងការអនុវត្តតាមវិធានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងសុខាភិបាល ធ្វើចត្តាឡីស័ក ឧបត្ថម្ភអាហារ ដឹកជញ្ជូនទៅកាន់មូលដ្ឋាន តាមដានសុខភាព បង្ការទប់ស្កាត់រលកទី២ ចូលក្នុងសហគមន៍ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួររំលឹកថា ប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសមានចំនួនសរុបជិត ៥៣.០០០នាក់ ក្នុងនេះការធ្វើចំណាកស្រុកដោយស្របច្បាប់មានចំនួនជាង២២.០០០នាក់ ហើយបានធ្វើចំណូលស្រុកត្រឡប់មកវិញមានចំនួនជាង៣ម៉ឹននាក់ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ចំណាកស្រុកដោយខុសច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិទ្យាស្ថានជាតិប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការនៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប

វិទ្យាស្ថានជាតិប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការនៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប

ថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ សម្រាប់អនុវត្តឲ្យកាន់តែទទួលបានជោគជ័យ

ថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ សម្រាប់អនុវត្តឲ្យកាន់តែទទួលបានជោគជ័យ

ក្រសួងបរិស្ថាន សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ“អូហ្សូនសម្រាប់ជីវិត៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន”

ក្រសួងបរិស្ថាន សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ“អូហ្សូនសម្រាប់ជីវិត៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.