Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

ដោយ Pothe Thun
27/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល ដែលរៀបចំធ្វើនៅសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក មានវិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាមរយៈការសម្របសម្រួល ការត្រួតពិនិត្យតាមដាន និងការអនុម័តច្បាប់សំខាន់ៗ និងការអនុម័តនូវកញ្ចប់ថវិកាសង្រ្គោះឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

មហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល នៅឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ៖«ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល»។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលជារួម តែការឆ្លើយតបចំពោះវិបត្តិនេះ មានលក្ខណៈខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ ដែលធ្វើឱ្យលទ្ធផលមិនទាន់បានពេញចិត្តទាំងស្រុង។ ការឆ្លើយតបចំពោះបញ្ហាកូវីដ១៩ ហាក់បង្ហាញថា ពិភពលោក ប្រឆាំងនឹងសត្រូវរួម តែដំណោះស្រាយមិនដូចគ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាកូវីដ១៩ ទាមទារឲ្យធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ជាកត្តាសំខាន់និងមិនអាចខ្វះបាន។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានចែករំលែកបទពិសោធន៍ ដែលកម្ពុជាបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ប្រកបប្រសិទ្ធភាពខ្ពស់តាមរយៈការអនុវត្តប្រតិបត្តិនូវវប្បធម៌ចែករំលែក និងសាមគ្គីភាព ដល់មហាសន្និបាតផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកឡើងថា ការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ទាមទារថវិកា សម្ភារៈបរិក្ខារ និងកម្លាំងមនុស្សច្រើន។ កម្ពុជាបានរួមគ្នាបរិច្ចាគ និងចែករំលែកនូវធនធាន តាមលទ្ធភាពគ្រប់ភាគីមានស្ថាប័នរដ្ឋ ឯកជន គូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល ទៅដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្តោតសំខាន់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការប្រែក្លាយផ្នែកឌីជីថល និងទេសចរណ៍ក្នុងស្រុក ដែលជាវិស័យអាទិភាព ទៀតផង។

ដើម្បីស្តារនិងកសាងសង្គមជាតិនៅពេលនេះ និងក្រោយវិបត្តិកូវីដ១៩បញ្ចប់ទៅ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា គេគួររៀបចំផែនការស្តារឡើងវិញប្រកបដោយភាពជាក់លាក់ ដោយដាក់ចេញនូវសេណារីយ៉ូចាំបាច់ សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗនូវការធ្វើដំណើរឆ្លងកាត់ និងប្រតិបត្តិការ ពាណិជ្ជកម្ម ព្រមទាំងការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ និងត្រូវថែរក្សាសុខសន្តិភាពនៅក្នុងតំបន់និងសកលលោក ជាចម្បងនិងចាំបាច់។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពត្រូវដើរទន្ទឹមគ្នានឹងការអភិវឌ្ឍ និងត្រូវមានវិធានការបង្កើនការគាំពារសង្គមបង្កើនសមត្ថភាព និងប្រសិទ្ធភាព ក្នុងប្រព័ន្ធសុខាភិបាល និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម ពន្លឿនការប្រែក្លាយបច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាព ហើយសភាត្រូវយកចិត្តទុកដាក់នៅក្នុង ការអនុម័តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ សំដៅធានាផ្តល់ផល ប្រយោជន៍ដល់ប្រទេសទាំងអស់ ក្នុងតំបន់និងសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ នូវសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា ក្នុងបរិបទនេះសភាត្រូវយកចិត្តទុកដាក់នៅក្នុងការអនុម័តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ សំដៅធានាផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងអស់ ក្នុងតំបន់និងសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ នូវសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ។

ឆ្លៀតឱកាសនោះ សម្តេច បានសម្តែងការកោតសរសើរលោកស្រីបណ្ឌិត ហាក់ ចា ហាន មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល ដែលបានរៀបចំវេទិកាដ៏មានសារៈប្រយោជន៍នេះឡើង ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក ទាំងអ្នកនយោបាយ អ្នកដឹកនាំសាសនា អ្នកសេដ្ឋកិច្ច អ្នកសារព័ត៌មាន និងអ្នកសិក្សាស្រាវជ្រាវ បានបញ្ចេញនូវទស្សនៈ មតិយោបល់ និងបទពិសោធន៍ជាគន្លឹះក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពល រដ្ឋខ្លួន និងសកលលោក ដើម្បីសម្រេចបានពិភពលោកមួយ មានសុខសន្តិភាព សុខដុមរម្យនា និង វិបុលភាព។

សូមជម្រាបថា សហព័ន្ធសន្តិភាពសកល ដែលហៅកាត់ថា UPF ជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងលោកស្រីហាក់ ចា ហាន មូន (Hak Ja Han Moon) នៅឆ្នាំ២០០៥។ អង្គការនេះ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ តាមរយៈការប្រមូលមតិយោបល់ ពីមហាសន្និបាតប្រចំាឆ្នាំរបស់ខ្លួន ក្រោមប្រធានបទជាក់ស្តែងដែលកំពុងកើតមាន៕

អត្ថបទ និង រូបថត ៖ រដ្ឋសភា

Tags: ប្រធានរដ្ឋសភាសហព័ន្ធសន្តិភាពសកល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សន្និសីទស្តីពីបច្ចុប្បន្នភាព រោគកុមារវិទ្យា លើកទី៥នៅកម្ពុជា

សន្និសីទស្តីពីបច្ចុប្បន្នភាព រោគកុមារវិទ្យា លើកទី៥នៅកម្ពុជា

សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ

សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីកាត់តនិងបង្ហោះវីដេអូក្លែងក្លាយ ជុំវិញការបើកផ្លូវដែលមានការឯកភាពពីអាជ្ញាធរ និងប្រជាពលរដ្ឋ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីកាត់តនិងបង្ហោះវីដេអូក្លែងក្លាយ ជុំវិញការបើកផ្លូវដែលមានការឯកភាពពីអាជ្ញាធរ និងប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.